ភាគ2:រស់នៅសភាពភិតភ័យ

112 9 1
                                    

  ការស្រែកយំយែកពីក្តីឈឺចាប់របស់ហេអ៊ីនបានធ្វើអោយនាយកម្លោះញញឹមសមចិត្តប្រៀបដូចជាមនុស្សគ្មានបេះដូង ហើយតែងតែចូលចិត្តសម្លឹងមើលភាពឈឺចាប់របស់អ្នកដទៃទាំងចិត្តដាច់
    «នាងគួរតែបម្រើយើងតាមសម្រួលទៅ»នាយកម្លោះសម្រូលខ្លួនចុះអោយមានកម្ពស់ស្មើរនាងក្រម៉ំមុននឹងលើកដៃចាប់ច្របាច់ផ្ពាល់ទន់ៗយ៉ាងខ្លាំងអោយបែរសម្លឹងមើលមកខ្លួនរួចដាក់បង្គាប់នាង។ ភាពសោកសង្រែករបស់នាងមិនបានបុកទំលុះចិត្តអ្នកចំពោះមុខអោយមានក្តីអាណិតបន្តិចឡើយប្រៀបដូចជាភ្លៀងមិនអាចទំលាក់ទឹករាប់រយដំណក់លើដ៉ំថ្មមួយដ៉ំបានយ៉ាងចឹង
«អត់ទេ ខ្ញ៉ំមិនចង់ទេ....»ចម្លើយនៅតែដដែលនាងក្រវីក្បាលបដិសេធ ធ្វើអោយអារម្មណ៍ស៊ូហូម៉ួម៉ៅជាខ្លាំង មនុស្សស្រីរបស់គេសុទ្ធតែស្តាប់បង្គាប់ទាំងអស់គ្មានអ្នកណាហ៊ានជំទាស់ដូចជាអ្នកនៅចំពោះមុខឡើយ
«នាងត្រូវតែធ្វើ....បើមិនដូច្នេះទេយើងមិនហ៊ានធានាជីវិតអ្នកជ៉ំវិញខ្លួនរបស់នាងឡើយ»កម្លាំងដៃនៃការច្របាច់ផ្ពាល់បានរឹតបន្ទឹងជាងមុននាំអោយភាពឈឺចាប់រត់ចូលពេញខួក្បាលរបស់ហេអ៊ីនតែវាមិនធំជាងពេលលឺសម្តីរបស់នាយកម្លោះឡើយ។គ្រប់ពាក្យគ្រប់ម៉ាត់ដែលនាយនិយាយវាច្បាស់ជាកើតឡើងមនុស្សដូចជាគេមិនដែលនិយាយចោលនោះទេ
«ក...ក៉ំអី»នាងលូកដៃទៅចាប់ក៏ដៃស៊ូហូដោយព្យាយាមនិយាយបញ្ឈប់នាយទាំងលំបាក់ព្រោះមាត់កំពុងត្រូវបាននាយច្របាច់មិនថ្នមដៃ។ភាពភ័យខ្លាចរត់ពេញខួរក្បាលរបស់នាងនៅពេលពីលឺបែបនេះព្រោះតែហេតុផលម្យ៉ាង គឺមនុស្សជ៉ំវិញខ្លួនរបស់នាងជាពិសេសគឺប្អូនប្រុសដែលជាទ្រព្យសម្បត្តិចុងក្រោយដែលនាងកំពុងមានបន្ទាប់ពីគ្រួសារត្រូវបានបាត់បង់។នាយកម្លោះរំញោចស្នាមញញឹមស្របពេលឃើញហេអ៊ីនព្យាយាមនិយាយបញ្ឈប់ខ្លួនហាក់ដូចជាទង្វើមួយនេះនាយកំពុងមានប្រៀបទាំងស្រុងយ៉ាងចឹង
«ល្អ....បើនាងស្តាប់បង្គាប់យើងមិនប៉ះពាល់អ្នកណាទាំងអស់»
«.....»រាងកាយគាំងធ្មឹងមិនដឹងគួរធ្វើយ៉ាងមិចព្រោះខួរក្បាលវិលវុលរញ៉េរញ៉ៃប្រៀបដូចជាត្រូវបានគេគូសលេង ជ៉ំវិញខ្លួនពោពេញទៅដោយរនាំង ដែលជារនាំងស្រោចទៅដោយបន្លាធ្វើអោយនាងមិនអាចឡើងទៅដល់ខាងលើដើម្បីចាកចេញពីខាងក្នុងបាន។
ដៃមាំដកចេញពីការច្របាច់ផ្ពាល់ប្តូរមកស្ទាប់អង្អែលចិញ្ចឹងក៏សខ្ជីជំនួសស្របពេលម្ចាស់រាងកាយមិនកម្រើកនឹងស្រែកតវ៉ាដូចលើកមុន។ ដោយហេតុភាពស្ងប់ស្ងាតមួយនេះទើបនាំអោយចិត្តស៊ូហូកាន់តែប្រហើនលើសដើមនាយអោនមុខទៅញាំញីចិញ្ជឹងក៏ទាំងខាំ បឺត ជញ្ជួកពេញសុះសាច់នៅចន្លោះបរិវេណនោះគ្មានអោយសល់ទោះពេលនេះសមីខ្លួនមិនហាស្តីមួយម៉ាត់ក៏ដោយ។
«យើងចង់ដឹងណាស់ថានាងអាចនៅស្ងាមដល់យូប៉ុណ្ណា?»ស្រដីរួចនាយចាប់លើករាងកាយនាងក្រម៉ំឡើងទំលាក់លើពូកដោយគិតថានាងច្បាស់ជាស្រែក ភ័យ តក់ស្លុត ហើយដូចនាយគិត គ្រាន់តែរាងកាយមកដល់លើពូកនាងចាប់ផ្តើមប្រតិកម្មនឹងព្យាយាមគេចភ្លាមៗ
«មកនេះ....នាងចង់គេចទៀតហើយហេស?»ជើងស្រឡូនទាំងសងខាងត្រូវបានដៃមាំលូកទៅចាប់ទាញអោយខិតមករកខ្លួនវិញ
«ខ្ញ៉ំស៉ំអង្វរលោកចុះ....ហ្ហឹកៗក៉ំធ្វើបែបនេះអីខ្ញ៉ំអត់ចង់នោះទេ~~~អ្ហឹកៗ យ៉ាងហោចណាស់ក៏យោគយល់ខ្ញ៉ំជាបងថ្លៃលោកដែរ....ខ្ញ៉ំស្រឡាញ់ជុងហ្គុកណាស់ អ្វីគ្រប់យ៉ាងដែលខ្ញ៉ំមាន....ខ្ញ៉ំចង់ប្រគល់អោយតែគេម្នាក់ប៉ុណ្ណោះ»ដៃស្រឡូនលើកត្រណំសំពះស៉ំក្តីមេត្តាពីមនុស្សចិត្តខ្មៅអោយដោះលែងខ្លួន សង្ឃឹមថាភាពគួរអោយអាណិតនឹងក្តីឈឺចាប់មួយនេះបន្ទន់ចិត្តនាយបានខ្លះព្រោះនាងខ្លាចៗខ្លាំងណាស់បើអាច ចង់តែប្រាប់ប្តីអោយត្រឡប់មកវិញនោះទេ។ជាមនុស្សស្រីទន់ខ្សោយម្នាក់រស់នៅតែម្នាក់ឯងវាមិនស្រួលដូចការគិតឡើយ ព្រោះជ៉ំវិញខ្លួនរបស់យើងនឹងមិនដឹងនោះទេថានរណាជាឆ្កែលាក់ក្រចកខ្លះ កែវភ្នែកមូលក្លំរំលេចនូវទឹកសន្សើមមកសន្សឹមៗរហូតហូរកាត់ផែនផ្ពាល់ដោយបង្កប់ភាពឈឺចុកចាប់ដែលកំពុងមាន
«ចង្រៃយ៎...!!មួយម៉ាត់ណាក៏ជុងហ្គុក ពីរម៉ាត់ណាក៏ជុងហ្គុក តើអាចង្រៃនោះវាល្អស្អីណាស់ណាទៅ?»ក្តីរំពឹងដែលសង្ឃឹមថាមនុស្សបិសាចនេះចេះមានចិត្តក្តីមេត្តាវាប្រែក្លាយទៅជារឿងគួរអោយអស់សំណើតសម្រាប់សមីខ្លួនទៅវិញព្រោះតែពាក្យថាមេត្តាគឺគ្មានវិចនានុក្រមរបស់នាយឡើយ។ វាមិនអាចជារឿងធំទេបើនាងត្រឹមតែស៉ំអង្វរក៏ តែនេះហ៊ានលើកឈ្មោះអ្នកម្ខាងទៀតដែលកំពុងនៅឯបរទេសឡើងមក បណ្តាលអោយអ្នកស្តាប់ឬហើយខឹងក្រោកជាងខ្លាំង
«លោកនិយាយអីនឹង?គេជាបងប្រុសរបស់លោកណា!!»លឺសម្តីឈ្លើយមិនគួរអោយចង់ស្តាប់របស់ស៊ូហូហើយធ្វើអោយហេអ៊ីនជ្រួញចិញ្ចើមមុននឹងហាស្តីភ្លាម
«អឺ...ដឹងហើយថាវាជាបងប្រុសរបស់យើង ហើយយ៉ាងមិច?យើងមិនមែនបាត់ការចង់ចាំឯណា»នាយយល់ពីអ្វីដែលហេអ៊ីនចង់និយាយប៉ុន្តែក៏ប្តូរមកនិយាយពាក្យគម្រោះគម្រើងដាក់នាងក្រម៉ំវិញដោយក្នុងអារម្មណ៍ម៉ួម៉ៅជាខ្លាំងហេតុអីបានជាមនុស្សជ៉ំវិញខ្លួនរបស់គេចូលចិត្តតែនិយាយពីឈ្មោះបងប្រុសនាយមិនដាច់បែបនេះ?
«តែសម្តីលោក....»
«ឈប់និយាយ ហេតុអីនាងត្រូវនិយាយរំលឹងពីវា....ទាំងដែលពេលនេះយើងកំពុងនៅចំពោះមុខនាង»
សម្តីហេអ៊ីនត្រូវបានផ្តាច់ខណះពេលស៊ូហូនិយាយកាត់ជាមួយទឹកមុខមិនពេញចិត្ត អារម្មណ៍កំពុងតែម៉ួម៉ៅស្រាប់ផងឥឡូវនេះវាកាន់តែម៉ួម៉ៅលើសដើមរាល់ពេលនរណាម្នាក់និយាយពីឈ្មោះអ្នកជាបងប្រុសនៅចំពោះមុខគេ?
«លែង...លែងខ្ញ៉ំ»នាងចាប់ក៏ដៃមាំស្របពេលម្រាមដៃទាំងប្រាំក្រសោបបំពង់ក៏សខ្ជីយ៉ាងណែន ហាក់ដូចជាចង់ផ្តាច់ដង្ហើមនាងអោយសង្ខា
«លើកក្រោយនាងមិនត្រូវនិយាយឈ្មោះវានៅចំពោះមុខរបស់យើងទៀតទេ....បើមិនដូច្នេះនាងនឹងដឹងថាយើងធ្វើយ៉ាងមិចខ្លះចំពោះនាង»ដៃរឹតបន្ទឹងច្របាច់កាន់តែខ្លាំងជាងមុននឹងអោនមុខខិតទៅខ្សឹបដាក់ត្រចៀកហេអ៊ីនបង្កប់ទៅដោយពាក្យគម្រាម។ ទោះបានស្តាប់លឺសម្តីទាំងនេះប៉ុន្តែសមីខ្លួនមិនអាចនិយាយតបតអីបានឡើយព្រោះនាងកំពុងឈ្លឺភ្នែករៀបនឹងចង់ដង្ហក់ដោយសារកម្លាំងដៃរបស់នាយកម្លោះ។ កែវភ្នែកសងខាងរៀបនឹងជិតបិទតែដៃដែលព្យាយាមច្របាច់ក៏បន្ធូរកម្លាំហរួចដកចេញវិញទើបនាំអោយនាងអាចស្រូបយកខ្យល់ដង្ហើមត្រឡប់មកបាន
«គួរអោយធុញមែន...»នាយលើកដៃជ្រោងសក់ឡើង កែវភ្នែកក្រឡាប់ចាក់បន្ទាប់ពីសម្លឹងមើលហេអ៊ីនអង្គុយស្ទៀបអង្អែលក៏ដោយដងដង្ហើមញ៉ាប់ៗដូចមនុស្សជិតដាច់ខ្យល់ សកម្មភាពគួរអោយអាណិតបែបនេះសម្រាប់ស៊ូហូនាយគិតវាគួរអោយធុញខ្លាំងណាស់។តែយ៉ាងណារាងកាយស្រឡូនដែលពាក់អាវរលុងៗបានជាទីគាប់ភ្នែកនាយម្តងទៀត
«មិញនេះយើងរៀបថានឹងចេញ ប៉ុន្តែយើងប្តូរចិត្តហើយ...»ស្រដីរួចនាយបានចាប់ផ្តួលនាងក្រម៉ំទៅលើពូកម្តងទៀតជាមួយស្នាមញញឹម។ ហេអ៊ីនដឹងច្បាស់ថាស៊ូហូកំពុងមានគំនិតចង់ធ្វើអី ទើបបានជានាងសង្ខំចិត្តនៅស្ងាមអោយអ្នកម្ខាងទៀតលូកលាន់តាមចិត្ត។ ការនៅស្ងាមមិនមាត់ក៏បែបនេះធ្វើអោយមនុស្សចិត្តខ្មៅញញឹមរួចធ្វើរឿងដែលខ្លួនចង់បានបន្ទាប់ពីដឹងថានាងបានបើកដៃអោយនាយហើយ។ទោះរាងកាយមិនកម្រើកឬក៏ស្រែកបម្រាស់ប៉ុន្តែកែវភ្នែកដែលដកទៅដោយទឹកសន្សើមបានបើកសន្សឹមៗសម្លឹងមើលទៅទិសដៅផ្សេងបង្ហាញតែភាពសោកសៅមកប៉ុណ្ណោះ ។
Skip
តាំងពីរឿងបែបនោះកើតឡើងម្តងទៀតមកនាងចាប់ផ្តើមធ្វើខ្លួនមឹះៗមិនសូវមាត់ក៏ហើយអារម្មណ៍ក៏មិនសូវនៅក្នុងខ្លួនដែរ ចិត្តមួយចង់ប្រាប់ប៉ាម៉ាក់ក្មេកតែចិត្តមួយទៀតក៏ខ្លាចព្រោះតែ....
ប្រាវ!!
ចានត្រូវបានធ្លាក់ទៅលើឥតការ៉ូ បណ្តាលអោយវាបែកជាបំណែកៗនៅក្បែរជើងរបស់នាងក្រម៉ំទើបវាបង្កជាសម្លេងដាស់ស្មារតីសមីខ្លួនអោយភ្ញាក់ឡើងវិញ
«ម្ហូបស៉ីមិនកើត....ឯងធ្វើអោយឆ្កែស៉ីមែន??»សម្លេងស្ត្រីវ័យ50ឆ្នាំបានបោះសម្តីកម្បុតៗស្រែកទៅកាន់ហេអ៊ីនដែលកំពុងអោនមុខចុះទាំងខ្លួនញ័រទទើត ព្រោះតែខ្លាច។ ហើយស្ត្រីម្នាក់នោះគឺជាលោកស្រីចន គាត់ជាមនុស្សស្រីស្រឡាញ់មុខមាត់ នឹងកេរឈ្មោះណាស់ នេះជាមូលហេតុបានជាហេអ៊ីនបារម្ភក្នុងការយករឿងស៊ូហូមកប្រាប់គាត់ ព្រោះតែពាក្យថាជនសាមញ្ញទើបត្រូវបានម្តាយក្មេកម្នាក់នេះមិនពេញចិត្តថាស្តីអោយខ្លួនសឹងតែរាល់ថ្ងៃ
«ស៉ំទោសម៉ាក់...ខ្ញ៉ំនឹងធ្វើថ្មី»នាងអោនបន្ទន់ខ្លួនជាការស៉ំទោសទាំងដែលដឹងច្បាស់ថាវាមិនមែនជាកំហុសខ្លួនឡើងរឿងគ្រប់យ៉ាងដែលបានកើតឡើងសុទ្ធសឹងតែលោកស្រីចនជាអ្នកបង្កើតដើម្បីចង់បន្ទោសនាងប៉ុណ្ណោះ
«មកឈរទីនេះមក....»លោកស្រីបោះក្រសែរភ្នែកសម្លឹងមើលមុខហេអ៊ីនមិនដាក់មុននឹងដាក់បញ្ជារនាងអោយមកឈរជិតខ្លួន
«ចាស....»ជំហ៊ានជើងដើរចូលទៅជិតសន្សឹមៗព្រោះដឹងច្បាស់ថាពេលទៅកាន់តែកៀក ខ្លួននឹងត្រូវបានជួបរឿងដ៏អាម៉ាសអ្វីមួយមិនខាន។ ដូចការគិត គ្រាន់តែមកដល់ជិតលោកស្រីក្រោកឈរអស់កម្ពស់រួចទាញចាន់សម្លទៅចាក់ពីលើក្បាលនាងក្រម៉ំទាំងញញឹមសមចិត្ត។ កែវភ្នែកមូលក្លំបើកពង្រីកធំៗព្រោះតែភ្ញាក់ផ្អើល ដោយត្រូវស្ថិតក្រោមក្រសែរភ្នែកអ្នកបម្រើជាច្រើនអ្នក
«នេះជាមេរៀន....បើនាងហ៊ានតែធ្វើខុសទៀតយើងនឹងមិនមែនត្រឹមតែធ្វើប៉ុណ្ណឹងឡើយ»គាត់ដាក់ចានចុះទៅលើតុអាហារដោយពោលពាក្យឡើងមុននឹងរៀបដើរចេញ ប៉ុន្តែគាត់ក៏ស្រាប់តែបែរមុខមកវិញភ្លាមៗ
«ថ្ងៃនេះអ្នកបម្រើអាចឈប់សម្រាកបាន....ព្រោះការងារនៅទីនេះយើងទុក្ខអោយនាងជាអ្នកធ្វើទាំងអស់...»អ្នកបម្រើនាំគ្នាខ្សឹបខ្សាវខ្លះសប្បាយចិត្តឯខ្លះទៀតក៏ធ្វើមុខស្រពោនដោយសារតែអាណិតនាងក្រម៉ំ
«ហេអ៊ីន នាងអាចធ្វើបានត្រូវទេ?»
«ចាស់....»
«ល្អណាស់ ដូច្នេះពួកឯងត្រឡប់ទៅផ្ទះវិញទៅ....ក៉ំនៅអោយយើងឃើញថាមាននរណាម្នាក់លួចជួយវាអោយសោះ បើមិនចឹងយើងនឹងដេញពួកឯងចេញទាំងអស់»ពាក្យបញ្ជារនឹងបម្រាមទាំងប៉ុន្មានបានធ្វើអោយអ្នកបម្រើដែលមានចិត្តចង់ជួយហេអ៊ីនលឺហើយក៏លែងហ៊ានប្រថុយព្រោះខ្លាចអត់ការងារធ្វើ
«ចាស/បាទលោកស្រី...!!»គ្រាប់គ្នាអោនបន្ទន់ខ្លួនជាការគោរពអ្នកជាចៅហ្វាយ។ បន្ទាប់ពីលឺហើយលោកស្រីបានដើរចេញក្រៅដើម្បីរកទៅទិញរបស់ ចំណែកឯអ្នកបម្រើផ្សេងទៀតបានឱកាសនាំគ្នាចេញទៅអស់ទុក្ខតែអ្នកបម្រើពីរអ្នកដែលកំពុងនៅឈរសម្លឹងមើលហេអ៊ីនជាមួយក្តីអាណិតប៉ុណ្ណោះ
«តោះទៅ...បើលោកស្រីឃើញនឹងមានរឿងធំ»អ្នកបម្រើម្នាក់បានដើរមកនិយាយខ្សឹបទៅកាន់ពួកគេក៉ំអោយចូលទៅជិតនាងក្រម៉ំព្រោះបើមានអ្នកដទៃឃើញអាចនឹងមានបញ្ហា ទោះចិត្តចង់ចូលទៅជួយក៏មិនអាចដែរ អស់ជម្រើសពួកគេមានតែអោនមុខនឹងបង្ខំដើរចេញប៉ុណ្ណោះ។ ភូមិគ្រឹះធំណាស់ដូច្នេះការងារក៏មិនមែនតិចដែរ តើមនុស្សទន់ខ្សោយដូចជានាងអាចធ្វើការទាំងអស់នេះតែម្នាក់ឯងបានមែនឬ? តែបើក្រលែកមើលអោយចំទោះមិនអាចក៏នៅតែបង្ខំធ្វើវាដែរហេអ៊ីនឈរបង្ហូរទឹកភ្នែកនាងឈឺៗខ្លាំងណាស់ត្រូវប្អូនថ្លៃរំលោភបំពាន់ហើយត្រូវម្តាយក្មេកធ្វើបាបទៀត តើនាងត្រូវទទួលរងទុក្ខយូប៉ុណ្ណាទៅ?បន្ទាប់ពីយំខ្សឹបខ្សួអស់ចិត្តនាងក៏ចាប់ផ្តើមរៀបចំសម្អាតខ្លួនមុននឹងធ្វើការងារតាមបញ្ជា តាំងពីព្រឹកដល់ល្ងាតហេអ៊ីនធ្វើការងារមិនបានសម្រាកសូម្បីមួយនាទីព្រោះមានអ្នកបម្រើលោកស្រីចនចាំលួចមើល បើនាងហ៊ានសម្រាកនោះដំណឹងមួយនេះនឹងលឺដល់ម្តាយក្មេកមិនខាន។ ដៃជើងចាប់ផ្តើមទន់អស់ព្រោះបាយមួយគ្រាប់ក៏មិនបានចូលក្នុងក្រពះដែរតាំងពីព្រឹកមកម្លេស ដោយសារត្រូវបានលោកស្រីចនដាក់បំម្រាមអោយធ្វើការងាររួចសឹមចាំញាំបាយតាមក្រោយ។
«អ្នកបម្រើទៅណាអស់ហើយ?»កំពុងធ្វើការសុខៗស្រាប់តែមានស្នូរសម្លេងបុរសវ័យចំណាស់បន្លឺឡើង ធ្វើអោយនាងក្រម៉ំលឺហើយងាកមុខទៅមើល ទើបដឹងថាអ្នកកំពុងដើរចូលមកនេះគឺជាលោកចន
«លោកប៉ា....»នាងបន្លឺនាមអ្នកជាឪពុកសើរៗខណះពេលគាត់កំពុងដើរចូលក្នុង
«ឯណាអ្នកបម្រើ?»
«គឺពួកគេទៅផ្ទះអស់ហើយ»
«ចុះម៉ាក់របស់ឯង?»
«អឹម...គឺគាត់បានចេញទៅក្រៅបាត់ហើយ»
«ហឹម...ល្អណាស់»គ្រាន់តែលឺសម្តីនាងក្រម៉ំនិយាយហើយបណ្តាលអោយលោកចនរំញោចស្នាមញញឹមតាមកែមមាត់បន្តិចប្រៀបដូចជាមានគំនិតអ្វីម្យ៉ាងស្របពេលដឹងថាក្នុងផ្ទះគ្មានអ្នកនៅ ក្រៅពីខ្លួនជាមួយហេអ៊ីនដែលជាកូនប្រសារ
«ចាស??»ហេតុតែជាមនុស្សស្លូតបូត ឆាប់ជឿទុកចិត្តអ្នកដទៃទើបធ្វើអោយនាងមិនដឹងពីគំនិតអ្នកម្ខាងទៀតតាមរយះទឹកមុខបង្ហាញមិញនេះ
«បើចឹងឯងរៀបចំតែអោយប៉ាមួយកែវមក»ទឹកមុខប្រែជាម៉ឺងម៉ាត់មួយរំពេជមុននឹងដាក់បញ្ជារអោយកូនប្រសារស្រីធ្វើតែអោយខ្លួន
«ចាស់»ទោះងើយឆ្ងល់ពីចរឹកចម្លែកៗរបស់ឪពុកក្មេកតែនាងមិនហ៊ានសួរដេញដោលច្រើនឡើងក្រៅពីងក់ក្បាលធ្វើតាមការបញ្ជារប៉ុណ្ណោះ ចំណែកលោកចនពេលបញ្ជាររួចក៏ឡើងទៅខាងលើវិញ។ មួយសន្ទុះនាងក្រម៉ំលើកតែអោយអ្នកជាប៉ាក្មេកនៅខាងលើបន្ទប់សិក្សា
តុក!!តុក
សម្លេងគោះទ្វាបន្លឺឡើងដោយស្នាដៃស្រឡូនរបស់ហេអ៊ីនព្យាយាមហៅអ្នកនៅខាងក្នុងអោយបានដឹងលឺ
«ចូលមក...»ដៃស្រឡូនឈប់ស្ងក់ បន្ទាប់ពីលឺអ្នកខាងក្នុងអោយខ្លួនចូល ព្រោះជាទូទៅនាងដឹងថាប៉ាក្មេកម្នាក់នេះមិនចូលចិត្តអោយអ្នកណាចូលក្នុងបន្ទប់សិក្សារបស់គាត់ឡើយទោះម្នាក់នោះជាលោកស្រីចនក៏ដោយ តែហេតុអីបានជាលើកនេះគាត់អោយខ្លួនចូលក្នុងទៅវិញ?
«ហ្វូរ.....»សំណួរគ្មានចម្លើយ ហេអ៊ីនបានត្រឹមតែដកដង្ហើមធំរួចបើកទ្វាចូលក្នុងជាមួយពែងតែប៉ុណ្ណោះ
«នេះជាតែរបស់លោកប៉ា»នាងដាក់ពែងតែនៅលើតុរបស់លោកចនទាំងបង្ខំញញឹមដោយជាក់ស្តែងនៅក្នុងចិត្តភិតភ័យជាខ្លាំង
«ឈប់សិន»បម្រុងនឹងដកដៃចេញវិញស្រាប់ដៃលោកចនលូកមកចាប់ក៏ដៃនាងជាប់ធ្វើអោយសមីខ្លួនភ្ញាក់ព្រឺត
«ចាស...ចាស»ព្យាយាមណាស់ ខំទប់ភាពភ័យខ្លាចកំពុងមានណាស់ ព្រោះនាងតែងតែញ៉ាប់ញ័ររាល់ពេលមនុស្សប្រុសដទៃមកប៉ះពាល់ខ្លួន ដោយហេតុតែវាចេះតែរំលឹកដល់ទង្វើដែលស៊ូហូបានធ្វើ
«កូនប្រញ៉ាប់ទៅណា នៅទីនេះជាមួយប៉ាសិនទៅ»អ្នកជាឪពុកបោះពាក្យសម្តីស្រាលៗបង្អូសៗទៅកាន់កូនប្រសារជាមួយក្រសែរភ្នែកព្រាន ទៀតសោតធ្វើអោយអារម្មណ៍ហេអ៊ីនមិនស្រណុកភ្លាមៗ។
សូមរង់ចាំភាគបន្ត

ចំណងស្នេហ៍ត្រៃភព💫Where stories live. Discover now