នៅតាមផ្លូវពួកគេបានដើរត្រឡប់ទៅវិញ ថេយ៍លួចដៀងភ្នែកមើលជីមីនម្តងជាពីរដង ហាក់ដូចជាចង់សួររឿងជាច្រើនតែចិត្តមិនហ៊ានខ្លាចពេលខ្លួននិយាយទៅអាចនឹងប៉ះពាល់អារម្មណ៍ជីមីនបាន
«ឯងមានអីចង់សួរយើងក៏សួរមក....ក៉ំក្រែងចិត្តអីពួកយើងជាមិត្តភក្តិនឹងគ្នាហើយ»ការលួចសម្លឹងមើលមួយនេះកម្លោះតូចដឹងខ្លួនច្បាស់ទើបសម្រេចចិត្តនិយាយមុនតែម្តងទៅ
«គឺថាអារម្មណ៍បែបណាទៅទើបបានជាឯងប្រាកដចិត្តច្បាស់ម្លេសថាស្រឡាញ់....អឺ»
«ស្រឡាញ់ភេទដូចគ្នា...»
ថេយ៍ស្រដីដល់ចុងប្រយោគក៏រាងស្ទាក់ស្ទើរព្រោះមិនដឹងថាគួរនិយាយពាក្យយ៉ាងចិត្តប៉ុន្តែភ្លាមនោះកម្លោះតូចជីមីនក៏ចូលនិយាយកាត់ដោយស្នាមញញឹម
«អ៌...អានឹងហើយ»
«បើនិយាយពីការដឹងខ្លួនឯងស្រឡាញ់អ្វីនោះគឺនៅពេលយើងមានអាយុ18ឆ្នាំ....យើងបានចាប់ផ្តើមស្រឡាញ់បុរសម្នាក់ហើយពេលនោះយើងគិតថាវាអាចជាអារម្មណ៍មួយឆាវៗប៉ុណ្ណោះ....ប៉ុន្តែគឺអត់ទេយើងបានលួចស្រឡាញ់គេជាង5ឆ្នាំហើយរយះពេល5ឆ្នាំមកដល់ឥឡូវយើងនៅតែមិនអាចឈប់ស្រឡាញ់គេបាន....ទោះព្យាយាមកុហកខ្លួនឯងដោយយកមនុស្សស្រីមកជំនួសក៏វានៅតែមិនអាចប្រកែកបានដែរ ចុងក្រោយអារម្មណ៍យើងចំពោះមនុស្សស្រីគ្មានសូម្បីតែបន្តិច»ជីមីនចាប់ផ្តើមងើយមុខឡើងរៀបរាប់ពីជីវិតរបស់ខ្លួនឱ្យថេយ៍ស្តាប់ទោះទើបតែស្គាល់គ្នាតែអារម្មណ៍រាងតូចហាក់ដូចជាធូរស្រាលពេលដែលនៅក្បែរថេយ៍។
«តើបុរសម្នាក់នោះមានដឹងខ្លួនតិចដែរទេ?»
«អត់ទេ....យើងព្យាយាមលាក់បាំងសឹងអីមានអីត្រូវគេដឹងនោះ»
«ហេតុអីឯងមិនប្រាប់គេទៅ»
«គេមិនមែនជាមនុស្សសាមញ្ញដូចយើងទេថេយ៍...អ្វីដែលសំខាន់បេះដូងគេប្រៀបដូចជាផ្ទាំងទឹកកកមួយដ៉ំយ៉ាងចឹង មនុស្សស្រីមិនអាចចូលទៅជិតគេបានផងចុះទំរាំតែយើងជាមនុស្សប្រុសទៀតនោះ?»
វាគួរអោយអស់សំណើតណាស់សម្រាប់ជីមីនបើសិនជាគេអាចយកបេះដូងប្រុសគល់ឈើនោះបាន រាល់ថ្ងៃនេះបានត្រឹមតែស្រមៃតែដឹងខ្លួនច្បាស់ថាមិនអាច ណាមួយសម័យនេះគេមិនទាន់ទទួលស្គាល់ក្តីស្រឡាញ់ភេទដូចគ្នានោះទេ។ កម្លោះតូចសម្លឹងមើលផ្ទៃមុខមិត្តមិនដាក់ទោះកំពុងបង្ហាញស្នាមញញឹមមិនធ្លាក់តែរវង់កែវភ្នែកបានដកទឹកសន្សើមបន្តិចម្តងៗដោយមិនដឹងខ្លួនទៅហើយ រាល់ពេលនឹកឃើញពីរឿងនេះ។ ពួកគេបានដើររហ៊ូដល់ផ្ទះជីមីនប៉ុន្តែមិនទាន់បានចូលក្នុងឡើយពួកគេសុខចិត្តមកអង្គុយនៅមាត់ទឹកស្រះនៅក្រោមម្លប់ដើមឈឺដ៏ធំមួយវិញ ព្រោះពេលនេះថេយ៍អាចមើលដឹងថារាងតូចកំពុងមានរឿងជាច្រើនចង់ប្រាប់ អង្គុយស្ងាតបន្តិចកាយតូចសម្រេចចិត្តចោទសួរពីរឿងនេះម្តងទៀត បើមិនសួរបែបសមីខ្លួនមិនដឹងគួរនិយាយពីណាទៅណាទេ
«ជីមីនតើបងប្រុសឯងដឹងពីរឿងនេះដែរទេ?»
«គាត់ដឹង....អ្វីដែលសំខាន់គាត់ដឹងមុនពេលយើងដឹងពីខ្លួនឯងទៅទៀត....នៅពេលដែលយើងសម្រេចចិត្តប្រាប់គាត់ពីការពិត តើឯងដឹងទេថាគាត់និយាយអី?» កាលលឺមិត្តសួរបែបនេះរាងតូចក៏ក្រវីក្បាលតិចៗដោយបញ្ជាក់ថាគេមិនដឹងឡើយ ហើយក៏មិននឹកស្មានថាមនុស្សដូចបូគឹមពូកែមើលចរឹកមនុស្សដល់ថ្នាក់នេះទេ នេះដឹងពីប្អូនមុនសមីខ្លួនដឹងទៅទៀត
«គាត់បាននិយាយថា.....ទីបំផុតប្អូនប្រុសរបស់បងស្វែងរកការពិតពីខ្លួនឯងឃើញហើយ គាត់បានញញឹមហើយសម្លឹងមើលមកកាន់យើងដោយក្រសែរភ្នែកពោពេញដោយក្តីស្រឡាញ់នឹងស្នាមញញឹមដ៏កក់ក្តៅ....ពេលនោះយើងជាប់គាំងរឹងខ្លួននិយាយអីមិនចេញមានអារម្មណ៍ថាអួលដើមក៏ជាខ្លាំង»ផ្ទៃមុខសរលោងនៅតែបន្តញញឹមប៉ុន្តែថេយ៍សង្កេតឃើញថាទឹកសន្សើមដែលរៀបនឹងស្រក់បានហ៊ូកាត់ផែនផ្ពាល់ប្រៀបដូចទឹកជ្រោះដែលហូរកាត់ច្រាំងថ្មយ៉ាងចឹង
«គាត់ជាមនុស្សល្អ»មនុស្សដូចបូគឹម គេជាសុភាពបុរសមិនថាមនុស្សជ៉ំវិញខ្លួនទើបតែស្គាល់គេនោះទេសុទ្ធតែទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីបុរសដ៏កក់ក្តៅម្នាក់នេះដែរ គេប្រៀបដូចជាព្រះអាទិត្យដែលចាំផ្តល់ភាពកក់ក្តៅអោយអ្នកនៅក្បែរខ្លួនជានិច្ច
«មែនហើយឯងនិយាយមិនខុសទេ....យើងពិតជាចង់ដឹងណាស់ថាហេតុអីយើងមានបងប្រុសដ៏ល្អបែបនេះ?ឬមួយនេះជាបុណ្យដែលយើងខំសន្សំឡើងមក....ទោះកើតមកខុសធម្មជាតិតែយើងមិនដែលស្តាយក្រោយឬខឹងស្អប់ខ្លួនឯងបន្តិចឡើយ ព្រោះតែយើងមានគាត់នៅក្បែរនេះឯង»គ្រប់គ្នាគិតថាគ្រប់យ៉ាងមកពីខ្លួនយើងបើរៀនធ្វើរឹងពឹងនឹងក្លាហាននោះយើងនឹងអាចឈរដោយខ្លួនឯងបាន ហើយពិតណាស់វាគឺបែបនេះប៉ុន្តែគ្រប់គ្នាមិនដឹងទេថាមានចំណុចតូចមួយដែលអាចអោយយើងក្រោកឈរបានដោយមានភាពជឿជាក់ជាងមុនគឺមានមនុស្សចាំនៅក្បែរជួយលើកទឹកចិត្តយើងពីចម្ងាយ ប្រៀបដូចជាកម្លាំងដ៏ខ្លាំងមួយចាំរុញយើងអោយឆ្ពោះទៅមុខកាន់តែលឿន។ ហើយវាមិនខុសអីពីជីវិតជីមីនពេលនេះដែរ បើគ្មានបងប្រុសដ៏ល្អចាំនៅពីក្រោយខ្នងទេគេក៏មិនអាចរឹងពឹងលឿនដល់ថ្នាក់នេះដែរ
«ថេយ៍....ឯងដឹងហើយថាយើងកើតមកខុសធម្មជាតិ តើឯងមានអារម្មណ៍ថាខ្ពើមរអើមយើងដែរទេ?»
«អត់ទេ...យើងគ្មានអារម្មណ៍បែបនឹងសូម្បីតែបន្តិច ដូច្នេះឯងក៉ំនិយាយបែបនេះអី ណាមួយឯងមិនមែនជាមនុស្សខុសធម្មជាតិនោះទេ....ធម្មជាតិជាអ្នកបង្កើតមនុស្សឡើងមកហើយឯងក៏ដូចគ្នាធម្មជាតិជាអ្នកបង្កើតឡើងមកចឹងហើយឯងមិនបានកើតមកខុសធម្មជាតិនោះទេ....គ្រាន់តែឯងកើតមកក្លាយជាធម្មជាតិមួយដ៏កម្រប៉ុណ្ណោះ ប៉ុន្តែយើងជឿជាក់ថានៅមានអ្នកផ្សេងៗទៀតគេក៏ដូចឯងដែរគ្រាន់តែពួកគេមិនមានភាពក្លាហានបង្ហាញអោយឃើញ»
គ្រាន់តែលឺសំណួររបស់កម្លោះតូចហើយ ដៃស្រឡូនលូកទៅចាប់ក្រសោបដៃជីមីនជាប់រួចនិយាយលើកទឹកចិត្តនឹងពីការពិតដែលមនុស្សគ្រប់គ្នាមិនអាចប្រកែកបាន ក្តីស្រឡាញ់មានច្រើនប្រភេទណាស់នៅក្នុងពិភពលោកនេះគ្រាន់តែក្នុងចំណោមនោះមានតែ2ប្រភេទប៉ុណ្ណោះដែលមនុស្សរកឃើញនឹងពេញនិយម រហូតធ្វើអោយប្រភេទជាច្រើនទៀតដែលគ្មានអ្នកដឹងត្រូវបានក្លាយជាប្រភេទចម្លែកនឹងខុសធម្មជាតិរហូតមកដល់សព្វថ្ងៃនេះ។
«មិនមែនតែឯងសូម្បីតែយើងក៏មិនទាន់យល់ពីក្តីស្រឡាញ់របស់ខ្លួនឯងដូចគ្នា....ដូច្នេះហើយឯងនៅមានយើងនៅក្បែរក៉ំបាច់មានអារម្មណ៍ទើសទាល់អីបង្ហាញយើងនូវធម្មជាតិពិតរបស់ឯងមកយើងអាចទទួលយកបានគ្រប់យ៉ាង» ដៃម្ខាងត្រូវបានប្រលែងពីការចាប់ដើម្បីជូតទឹកភ្នែកអោយអ្នកចំពោះមុខចេញថ្នមៗដោយស្នាមញញឹម។ ជីមីនមិននិយាយតាមមើលគេបែបជាអួលដើមក៏ទៀតហើយទើបទាញរាងកាយថេយ៍មកអោបជំនួសវិញ
«អគុណណាស់ថេយ៍....ទីបំផុតយើងនៅមានឯងម្នាក់ទៀតហើយ»យូហើយគ្មានមិត្តឯណាព្រមទទួលស្គាលធម្មជាតិរបស់គេឡើយ អោយតែមានអ្នកដឹងពួកគេតែងតែដើរចេញហាក់ដូចគេជាមនុស្សចម្លែក ទាំងដែលមិត្តភាពខ្លះរាប់អានគ្នាជាច្រើនឆ្នាំហើយតែវាប្រែជាមិនបានស្មើរនឹងមិត្តិភាពដែលចេះយល់ចិត្តត្រឹមមិនដល់មួយថ្ងៃទៅវិញ។ ហើយវាមិនទាំងអស់ឡើយគ្រប់យ៉ាងស្ថិតលើមនុស្សម្នាក់ៗប៉ុណ្ណោះ ក៉ំព្យាយាមលាក់បាំងធាតុពិតខ្លួនឯងព្រោះកាលណាលាក់បាំងយើងគ្មានថ្ងៃដឹងឡើយថាមិត្តរបស់យើងម្នាក់ណាដែលអាចទទួលស្គាល់យើងជាខ្លួនយើងបាន?
«ហឹម....»កាយតូចក្រហឹមបានក្លាយជាអ្នកទីពឹងបែបនេះគេសប្បាយចិត្តជាខ្លាំង ប៉ុន្តែបានបន្តិចទឹកមុខរបស់គេក៏ប្រែទៅជាស្រពោនវិញបន្ទាប់ពីគិតដល់ហេអ៊ីន
«ឯងកើតអី?»បន្ទាប់ពីដកការអោបរួចជីមីនសង្កេតឃើញថាថេយ៍ប្រែទៅជាទឹកមុខស្រពោនទាំងដែលមិញនេះនៅញញឹមស្រស់សោះ
«ជីមីនតាមពិតយើងមានរឿងមួយចង់ប្រាប់ឯង»
«រឿងអីឯងនិយាយមក យើងចាំស្តាប់»កាយតូចសម្រួលខ្លួនអង្គុយអោយត្រង់រួចធ្វើទឹកមុខអោយតាំងចិត្តដាក់កាយចាំស្តាប់រឿងរបស់ថេយ៍។ ដំបូងរាងស្ទាក់ស្ទើរតែពេលឃើញទឹកមុខប្រកដប្រជារបស់អ្នកចំពោះមុខហើយបណ្តាលអោយចិត្តថេយ៍នៅមិនស្ងប់ទើបសម្រេចចិត្តយករឿងដែលបានកើតឡើងចំពោះបងស្រីខ្លួនអោយជីមីនដឹង
«នេះអាក្រក់ណាស់...មិចក៏អានរកនោះហ៊ានធ្វើបែបនេះចំពោះបងស្រីឯង សំខាន់មនុស្សចាស់នោះទៀត?»
«មនុស្សថោបទាបបែបនេះពួកវាសមតែស្លាប់»គិតដល់រឿងនេះពេលណាក៏កំហឹងនៅក្នុងខ្លួនដែលមិនរោរៀលអីបន្តិចសោះស្រាប់តែផ្ទុះឡើងភ្លាមៗបានដែរ ប្រៀបដូចភ្លក់ភ្លើកតូចមួយត្រូវបានគេចាក់សាំងស្រោចពីលើចឹង
«បើចឹងឯងចង់ធ្វើយ៉ាងមិច?»
«យើងអត់ចង់អោយគាត់ទៅផ្ទះនោះម្តងទៀតទេ បើអាចយើងចង់ទៅជំនួសគាត់»
«ឯងអាចតើ....»
«ហា...?»គ្រាន់តែលឺពាក្យថាអាចថេយ៍ងាកមុខមកដោយការងើយឆ្ងល់ភ្លាម
«ឯងនិយាយថាបងស្រីហេអ៊ីននឹងឯងជាបងប្អូនភ្លោះមែនទេ?»
«ត្រូវហើយ....»
«តើឯងមានរូបគាត់ទេ?»
«មានតែនៅផ្ទះ»
«តើមុខមាត់ឯងមានអ្នកយល់ច្រឡំជាមួយបងស្រីឯងដែរទេ?»
«មាន ហើយញឹកញ៉ាប់ណាស់»
«ចឹងបានន័យថាឯងមានមុខមាត់ដូចបងស្រីឯងខ្លាំងណាស់ហើយ ព្រោះសូម្បីតែយើងក៏មើលមកឯងដូចមនុស្សស្រីដែរ....ដូច្នេះគ្រាន់តែផាត់មុខបន្តិចអាចដូចពេញលេញហើយ»
«ផាត់មុខហេស?»
«បើចង់ដឹង...តោះមកតាមយើង»មិនអោយសមីខ្លួនឆ្លើយទាន់ជីមីនអូសដៃរាងតូចរត់ទៅក្នុងផ្ទះយ៉ាងលឿនសឹងតែធ្វើអោយអ្នកតាមក្រោយរត់មិនចង់ទាន់។
«ឯងអង្គុយចុះទៅ....»កាយតូចទាញស្មាមិត្តអោយអង្គុយលើកៅអីមួយកន្លែងរួចក៏ដើរទៅរករបស់ម្យ៉ាងមក
«ឃើញហើយ....»គេលាន់មាត់រួចទាញប្រអប់មួយមកដាក់លើតុជាមួយស្នាមញញឹមស្រស់
«នេះជាស្អី?»ហេតុតែមិនដែលឃើញនឹងចាប់អារម្មណ៍របស់បែបនេះទើបធ្វើអោយគេចម្លែកចិត្តជាខ្លាំង
«វាជាប្រអប់ផាត់មុខ យើងបានទិញវានៅឯក្រៅប្រទេស....តោះចាប់ផ្តើមឯងអង្គុយនៅអោយស្ងាមទៅចាំយើងចាត់ការអោយ»ដូចសម្តីថេយ៍អង្គុយនៅស្ងាមតាមអ្វីដែលជីមីនប្រាប់មុននឹងទុក្ខអោយអ្នកម្ខាងទៀតបង្ហាញជំនាញរបស់ខ្លួនដែលខំរៀនខំវឹកហាត់ចេញមក ចំណាយជាងប៉ុន្មាននាទីគ្រប់យ៉ាងក៏រួចរាល់បន្ទាប់ពីដាក់ក្រែមព៍ណ៍ស្រាលៗពីលើបបូរមាត់ដ៏ទន់ៗគួរអោយចង់ខាំនោះ។
«រួចហើយ ឯងអាចបើកភ្នែកបាន»ត្របកភ្នែក2ជាន់បានបើកសន្សឹមៗសម្លឹងមើលទៅផ្ទៃមុខរាងពងក្រពើរបស់ជីមីនដែលអង្គុយញញឹមសមចិត្តនៅពេលឃើញថ្វៃដៃខ្លួនល្អបែបនេះ
«ឯងដើរទៅខាងនោះទៅ ព្រោះវាមានកញ្ចក់»ជីមីនលើកដៃចង្អុលទៅទិសខាងឆ្វេងដើម្បីអោយថេយ៍ដើរទៅឆ្លុះកញ្ចក់ ជំហ៊ានជើងមួយៗបោះទៅមុខយឺតៗឆ្ពោះទៅរកកញ្ចក់ដើម្បីមើលផ្ទៃមុខរបស់ខ្លួន រហូតដល់ផ្ទាំងកញ្ចក់បានឆ្លុះបង្ហាញផ្ទៃមុខដ៏ស្រស់ស្អាតប្រៀបដូចជាផ្កាអោយថេយ៍បានឃើញ។
«.....»រាងតូចឈរជាប់គាំងគេមិននឹកស្មានថាខ្លួនមានមុខមាត់ដូចបងស្រីខ្លាំងដល់ថ្នាក់នេះឡើយ ដោយហេតុជាទូរទៅបងប្អូនភ្លោះបើមានស្រីមួយប្រុសមួយវាគួរណាដូចតាមរបៀបភេទខុសគ្នាម្នាក់ស្អាតបែបស្រីឯម្នាក់ទៀតស្អាតបែបបុរស ប៉ុន្តែនេះគេផ្ទុយស្រឡះទោះរាងកាយជាមនុស្សប្រុសប៉ុន្តែមានចំណុចជាច្រើនសឹងតែដូចមនុស្សស្រីទៅហើយ។
«យ៉ាងមិចដែរដូចទេ?»
«ដូច...ដូចណាស់»
«តាមពិតមុខមាត់ឯងដូចសឹងតែជិតមួយរយភាគរយទៅហើយ....គ្រាន់តែផាត់បន្ថែមពីលើតិចៗនឹងក៏រួចបាត់»វាជាការពិតផ្ទៃមុខទាំងមូលសឹងតែដូចគ្នាទាំងស្រុងទៅហើយ ចឹងផាត់សើរៗតិចៗពីលើនឹងដើម្បីអោយវាមើលមកកាន់តែគ្មានអ្នកណាអាចចំណាំបាន
«ប៉ុន្តែឯងគួរប្តូរសម្លៀកបំពាក់ដូចគ្នា....តើបងស្រីឯងចូលចិត្តពាក់របៀបមិចងាយស្រួលយើងជួយរើសអោយ»
«គឺបែបសុភាពៗ»
«ចឹងគួរយករ៉ូបទៅល្អ....មកនេះមក»គិតរួចថេយ៍ក៏ត្រូវបានប្តូរសម្លៀកបំពាក់វិញម្តង
«ហីយ៉ា!ថេយ៍ឯងស្អាតណាស់»កម្លោះតូចលាន់មាត់ឡើងស្របពេលបានឃើញរាងតូចដូរសម្លៀកបំពាក់នឹងពាក់សក់ត្រឹមប្រេះស្មាបង្កើតជាសម្រស់ប្លែកមួយតង់ទៀត
«ថេយ៍ហាយើងគិតថាឯងមិនមែនត្រឹមតែដូចទេ.....តែចង់ស្អាតជាងបងស្រីឯងទៅទៀត»
«ឯងមិនដែលឃើញបងស្រីយើងផងមិចនឹងដឹង»
«ទោះចឹងក៏ដោយតែយើងក៏នៅតែអះអាងថាឯងស្អាតជាងដែរ»គេស្រដីទាំងភាពជឿជាក់ មិនដឹងថាសរសើរព្រោះសម្រស់ថេយ៍ឬក៏សរសើរពីទឹកដៃខ្លួនឯងផាត់មុននឹងឬអត់?
«ទូរស័ព្ទឯងនៅណា?យើងខ្ជីតេទៅបងស្រីយើងតិច»ឈរសញ្ជឹងគិតមួយសន្ទុះគំនិតម្យ៉ាងបានហោះចូលមកបណ្តាលអោយថេយ៍សម្រេចចិត្តធ្វើភ្លាមៗ
«នៅខាងនោះ»គេបានលើកដៃចង្អុលទៅកាន់តុមួយដែលមានដាក់ទូរស័ព្ទដែលវាជាសារីទូរស័ព្ទលើតុ ថេយ៍ដើរទៅចុចទូរស័ព្ទដើម្បីតេទៅហេអ៊ីន
«អាឡូ...»ហេអ៊ីន
«អាឡូបងស្រីគឺខ្ញ៉ំណា»ថេយ៍
«ថេយ៍ ឯងនៅណា?»
«ខ្ញ៉ំនៅផ្ទះមិត្តភក្តិ....និយាយចឹងខ្ញ៉ំតេទៅបងនឹងគឺមានរឿងមួយចង់ប្រាប់បង»
«អឹម....រឿងអី?»
«ខ្ញ៉ំបានទៅផ្ទះគ្រួសារចន....»
«ថាមិច! ហេតុអីឯងទៅទីនោះ??»គ្រាន់តែបានលឺបែបនេះហើយនាងក្រម៉ំរហ័សក្រោកឈរភ្លាមៗដោយទឹកមុខភិតភ័យខ្លាចថាថេយ៍ទៅរករឿងគេហើយត្រូវបានគេចាប់ធ្វើបាបវិញ
«ឈប់សិនៗ បងស្តាប់ខ្ញ៉ំសិន....គឺខ្ញ៉ំគ្រាន់តែប្រាប់ពួកគេថាបងនៅផ្ទះជាមួយខ្ញ៉ំប៉ុណ្ណោះ»កាយតូចដឹងថាហេអ៊ីនកំពុងមានអារម្មណ៍បែបណាទើបបានជាប្រញ៉ាប់រកលេសដោះសារ
«ខ្ញ៉ំចង់អោយបងនៅផ្ទះអោយបានយូ....យ៉ាងណាបងក៏មិនចង់ទៅទីនោះវិញដែរត្រូវទេ?»
«មែនហើយ....»នាងក្រម៉ំសម្រូតខ្លួនអង្គុយចុះវិញដោយទឹកមុខស្រពោនចង់ថាថេយ៍និយាយបែបនេះក៏ត្រូវព្រោះនាងពិតជាខ្លាចក្នុងការត្រឡប់ទៅផ្ទះដូចនរកនោះណាស់
«បើចឹងបងនៅផ្ទះទៅ...ពួកគេមិនមករកបងទេ មួយទៀតខ្ញ៉ំអត់បាននៅផ្ទះទេ»
«ហេតុអី?ឯងទៅណា?»
«ខ្ញ៉ំមានការងារថ្មីដែលត្រូវធ្វើហើយវានៅឆ្ងាយណាស់ចឹងហើយបានជាតម្រូវអោយគេងនៅទីនោះ.....ប៉ុន្តែបងក៉ំបារម្ភអីនៅចុងសប្តាហ៍ខ្ញ៉ំនឹងឈ្លាតបងលេងបង មិនចឹងខ្ញ៉ំនឹងឧស្សាហ៍សរសេរសំបុត្រផ្ញើរមកបងដែរ»
«មិនអីទេបងនឹងរងចាំឯង....បើមានពេលក៉ំភ្លេចមករកបងផង»ព្រោះតែការកុហកដ៏សែនជំនាញរបស់រាងតូចទើបធ្វើអោយនាងក្រម៉ំព្រមជឿថេយ៍ទាំងស្រុងដោយមិនដឹងពីគោលបំណងប្អូនប្រុសម្នាក់នេះបន្តិចឡើយ
«បាទ...»សន្ទនាគ្នារួចរាងតូចបានចុចបិទដោយតាំងចិត្តត្រៀនខ្លួនជានិច្ចក្នុងការប្រឈមជាមួយគ្រួសារកំណាចមួយនោះ
សូមរងចាំភាគបន្ត
YOU ARE READING
ចំណងស្នេហ៍ត្រៃភព💫
Acciónដំណើរស្នេហារបស់ពួកគេត្រូវបានអោយឃើញពីភាពស្មោះស្ម័គ្រ ក្តីស្រឡាញ់ លះបង់ ព្រាត់ប្រាស់ ទុក្ខសោក ដែលធ្វើអោយយើងនឹកស្មានមិនដល់ ថាពួកគេនៅតែអាចកាន់ដៃគ្នាបានទោះស្ថិតក្នុងទិដ្ឋភាពដ៏ឈឺចាប់យ៉ាងណាក្តី «ថេយ៍ អូនគឺជាមនុស្សតែម្នាក់ដែលនៅទំព័រទីមួយហើយក៏ជាមនុស្សតែម្...