ភាគ6:ហេតុផលបែបណា?

74 10 0
                                    

ជំហ៊ានជើងស្រឡូនបានបោះឈានមកមុខ ដើរចូលទៅក្នុងផ្ទះដ៏ធំប្រៀបដូចជាភូមិគ្រឹះ ដែលមានរចនាឆ្នៃប្រឌិតទំនើបខុសប្លែកពីគេ រាងតូចបានបង្ហាញខ្លួនអោយអ្នកខាងក្នុងដែលកំពុងឈរផ្ត៉ំគ្នាបែរមុខបាញ់ក្រសែរភ្នែកមើលមកគេ។ ហើយក្រសែរភ្នែកដែលមុទស្រួចជាងគេក៏បានអូសទាញថេយ៍អោយសម្លឹងមើលតទល់ទៅវិញផងដែរ ពេលវេលាដែលកែវភ្នែក2គូប្រទាក់គ្នាប្រៀបដូចអ្វីៗគ្រប់យ៉ាងឈប់នៅនឹងមួយកន្លែងដោយរំលេចនៅអារម្មណ៍ចម្លែកៗរបស់ពួកគេរាងៗខ្លួន។
«ជុងហ្គុក កូនឃើញទេ....ថានាងជាមនុស្សយ៉ាងមិច?»សម្តីលោកស្រីចនបានបន្លឺឡើងផ្តាច់អារម្មណ៍រវាងពួកគេអោយដឹងខ្លួនឡើងវិញ ប៉ុន្តែថេយ៍នៅតែបន្តលួចដៀងភ្នែកសម្លឹងមើលអ្នកម្ខាងទៀតជាញឹកញ៉ាប់។ ទឹកមុខសោះកក្រោះ កែវភ្នែកមុទស្រួច រាងកាយមាឌធំដែលជាស្តង់ដារបស់នារីៗគ្រប់រូបចង់បាន ចន ជុងហ្គុក ជាកូនប្រុសច្បងក្នុងគ្រួសារ ហើយមានមុខងារជាឧត្តមសេនីយ៍ឬអគ្គមេបញ្ជារការដែលមានតួនាទី ការពារសន្តិភាព ស្ថិរភាពសង្គម ទប់ស្កាតអំពើពុករលួយនឹង ក្តីឃាតកម្មផ្សេងៗ ព្រោះតែចរឹករបស់នាយម៉ត់ចង់ ម៉ឺងម៉ាត់ មិនសូវនិយាយច្រើនបូករួមនាយជាមនុស្សដែលស្មោះត្រង់នឹងការងារឬគោរពពាក្យសន្យាទៀតនោះហេតុនេះហើយទើបបានជាការងារមួយនេះវាសាកសមជាមួយនាយបំផុត។គេនេះហើយជាប្តីរបស់ហេអ៊ីនដែលទើបតែបញ្ឈប់កិច្ចការនៅឯបរទេស ដោយមិនដឹងថានៅទីនេះមានរឿងអ្វីខ្លះកើតឡើងចំពោះប្រពន្ធរបស់ខ្លួននោះទេ
«កូនមើលចុះខ្លួនជាស្រីទេ....ប៉ុន្តែដើរបាត់ចេញពីផ្ទះឡើងមួយថ្ងៃពេញទាំងមិនដឹងថាខ្លួនឯងកំពុងមានផ្ទៃពោះនោះទេ»គាត់សម្លក់សម្លឹងមើលថេយ៍មិនដាក់រួចឈរច្រត់ចង្កេះហាស្តីបន្ទោសបង្អាប់ទាំងបង្ហាញទឹកមុខស្អប់ខ្ពើមកាយតូចដល់ឆ្អឹង
«មានផ្ទៃពោះ...?»គ្រាន់តែលឺពាក្យថាផ្ទៃពោះនាយកម្លោះក៏ជ្រួញចិញ្ចើមភ្លាមៗ គេភ្ញាក់ផ្អើលជាខ្លាំងតើប្រពន្ធខ្លួនមានផ្ទៃពោះមែនឬ?ទាំងដែលគេមិនដែលសូម្បីដេកជិតនាងបានម្តង ព្រោះពេលរៀបការរួចនាយក៏ត្រូវប្រញ៉ាប់ទៅប្រទេសដើម្បីបំពេញមភារកិច្ចភ្លាមដោយត្រូវទុកប្រពន្ធអោយនៅជាមួយគ្រួសារតែមិននឹកស្មាថាមានបញ្ហាធំដល់ថ្នាក់នេះ។
«មែនហើយ កូនជុងប្រពន្ធកូនមានផ្ទៃពោះ....មិនដឹងថាទៅលួចផើមជាមួយអ្នកណានោះទេ?»គាត់ចូលមកជិតកូនប្រុសរួចសម្តែងធ្វើជាស្តោកស្តាយដើម្បីអោយជុងហ្គុកប្រតិកម្មខឹងស្អប់ថេយ៍ដែលយល់ច្រឡំអ្នកចំពោះមុខគឺជានាងក្រម៉ំ
«លោកស្រ...ម៉ាក់និយាយបែបនេះដូចហួសហេតុពេកហើយ»ដំបូងរៀងភ្លាត់មាត់បន្តិចប៉ុន្តែជាសំណាងចេះបង្វែរស្ថានការទាន់ កម្លោះតូចពិតជាខឹងស្ត្រីវ័យចំណាស់ម្នាក់នេះណាស់ ប្រើពាក្យមិនល្អមកកាន់បងស្រីរបស់គេថែមទាំងពន្លើសនូវការពិតទៀត
«ចុះយើងនិយាយខុសមែនទេ?»
«ម៉ាក់និយាយមិនខុសទេខ្ញ៉ំពិតជាមានផ្ទៃពោះមែន....ប៉ុន្តែមានចំណុចម្យ៉ាងដែលម៉ាក់និយាយខុស ហេតុអីម៉ាក់មិននិយាយទៅថានរណាជាឪពុកក្មេងក្នុងផ្ទៃនេះ?» គិតថានេះជាគីម ហេអ៊ីន? តែគួរអោយស្តាយដែលអ្នកឈរនៅចំពោះមុខនេះមិនមែនជាក្មេងស្រីទន់ខ្សោយឡើយ ថេយ៍បោះពាក្យសម្តីតបតវិញដោយមិនខ្លាចរអាហើយក៏មិនខ្លាចក្នុងការនិយាយថាខ្លួនមានផ្ទៃពោះដែរ
«យើងមិចនឹងដឹងទៅ....បើឯងដើរហិចហើរអោយដៃប្រុសតែពាស់ចឹងនោះ»
«ម៉ាក់ពិតជាមិនដឹងពិតមែនហេស?»មាត់ស្រដីតបលោកស្រីចនតែកែវភ្នែកកំពុងបាញ់សម្លឹងមើលទៅ ស៊ូហូដែលឈរនៅផ្នែកម្ខាងទៀតទាំងធ្វើទឹកមុខមិនត្រូវ ការសម្លក់សម្លឹងមួយនេះបានបណ្តាលអោយជុងហ្គុកងាកមុខទៅមើលតាមទិសដៅទើបគេឃើញថាមនុស្សដែលថេយ៍ចង់និយាយនោះគឺជាប្អូនប្រុសរបស់ខ្លួន។ ស៊ូហូងាកមុខចេញទាំងភិតភ័យនៅមិនសុខកាលដែលមនុស្ស2អ្នកបាញ់ក្រសែរភ្នែកមើលមកខ្លួនក្នុងពេលតែមួយបែបនេះ។
«ឯងចង់និយាយពីស្អី? កូនជុង កូនគិតយ៉ាងមិចចំពោះស្រីម្នាក់នេះ.....កូនគិតចង់នៅជាមួយប្រពន្ធដែលពពោះអោយកូនដទៃនឹងហេស?»ខណះពេលដឹងថាថេយ៍បម្រុងចង់និយាយពីស៊ូហូគាត់ក៏អន្ទះសារប្រញ៉ាប់និយាយឆ្គើសឆ្គៀលជុងហ្គុកបង្វែរប្រធានអោយបានមុន ដើម្បីនាំមុខថេយ៍ក្នុងការបម្រុងរៀបនឹងនិយាយបកអាក្រាតពីកូនប្រុសបណ្តូលចិត្តរបស់គាត់។
«.....»នាយកម្លោះឈរស្ងាមមិនហាស្តីអ្វីទាំងអស់ក្រៅពីចោលភ្នែកសម្លឹងមើលទៅកាន់ថេយ៍មិនដាក់ គេហាក់ដូចជាមានអារម្មណ៍ច្របូកច្រល់មិនដឹងគួរដោះស្រាយបែបណា?
«កូនគិតយ៉ាងមិច? ម៉ាក់ថាយល់ល្អកូនគួរតែលែងនាងចោលទៅ មនុស្សស្រីបែបនេះទុកនៅជាប់ខ្លួនវាគួរអោយអាម៉ាសណាស់»
«បានហើយ!! ខ្ញ៉ំមិនចង់ស្តាប់អ្វីទាំងអស់....ខ្ញ៉ំហត់ ខ្ញ៉ំចង់សម្រាក»ធ្វើការងារសឹងតែរាប់ម៉ោងប៉ុន្តែនាយមិនដែលមានអារម្មណ៍ហត់នឿយ ដូចពេលមកដល់ផ្ទះត្រូវជួបរឿងបែបនេះទេ ស្រដីរួចគេបានបែរខ្លួនដើរចេញទៅដោយមានក្រសែរភ្នែកបីរគូតាមសម្លឹងមើលរហូតផុតភ្នែក។
«នាងក្មេងឆ្កួត ចាត់ទុកថាថ្ងៃនេះជាសំណាងរបស់ឯងទៅ....ឆឺស»គាត់បែរមុខសម្លក់កាយតូចទាំងខាំមាត់ខាំក៏ព្រោះក្នុងចិត្តខឹងជាខ្លាំងកាលដែលមិនអាចកំចាត់កម្លោះតូចចេញបាន ស្រដីរួចគាត់បានដើរចេញទៅទាំងឈ្លាតដើរបុកស្មាថេយ៍មួយទំហឹង។ លោកស្រីចនចេញទៅផុតនាយកម្លោះស៊ូហូក៏ចូលមកជិតដើម្បីនិយាយម្តង
«សម្តីនាងនិយាយថ្ងៃនេះក្លាហានណាស់ តាមមើលទៅគិតថាបងយើងមកវិញអាចជួយនាងបានហើយ...ប៉ុន្តែនាងត្រូវចាំថាមិនយូទេយើងនឹងមកបង្កើតអានុស្សាវរីយ៍ជាមួយនាងម្តងទៀត...បងទៅក្រៅសិនហើយណាប្រពន្ធសម្លាញ់មើលថែរកូនរបស់បងអោយស្រួលបួលផង»នាយញញឹមចុងមាត់រួចដើរចេញទៅដោយបង្ហាញរឹកពារមានប្រៀប ទាំងមិនដឹងថាពេលនេះទឹកមុខថេយ៍មានសភាពបែបណានោះទេ ដៃស្រឡូនសងខាងក្តាប់ចូលគ្នាខាំថ្គាមទប់កំហឹងដែលកំពុងឆេះឆួលពេញខ្លួនកាលដែលគេបានជួបហេតុការផ្ទាល់នឹងស្តាប់សម្តីសត្រូវវាចាមកពេញៗត្រចៀក បើបរិយាកាសពេលនេះអ្នកដែលឈរគឺជាហេអ៊ីនវិញបែបជានាងត្រូវយំភិតភ័យនឹងឈឺចាប់ទៀតហើយ។គ្រាន់តែស្តាប់ប៉ុណ្ណឹងថេយ៍ឈឺចាប់ដូចគេយកកាំបិទមកចាក់ពីក្រោយទៅហើយចុះទំរាំហេអ៊ីនផ្ទាល់វិញនោះតើនាងនឹងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណាទៅឬមួយក៏វាខ្លាំងដែលយើងមិនអាចប៉ាន់ស្មានបាន? ដូច្នេះហើយសម្រាប់ថេយ៍ពេលនេះរឹតតែមិនអាចធ្វើបានបើសិនជាគេមិនបានសងសឹកគ្រួសារមួយនេះ។
៚ក្នុងបន្ទប់
បើក្រលែកមកមើលអ្នកនៅក្នុងបន្ទប់វិញនាយកម្លោះឈរសម្លឹងមើលទេសភាពតាមមាត់បង្អួតដោយទឹកមុខស្មើរធេងដែលគ្មានអ្នកណាដឹងពីអារម្មណ៍របស់នាយបានថាកំពុងគិតអី មិនថាសប្បាយចិត្តឬកើតទុកនាយមិនដែលបញ្ចេញអោយអ្នកណាដឹងពីអារម្មណ៍របស់ខ្លួនឡើយ។
ក្រាក~~~
សម្លេងបើកទ្វាបន្លឺឡើងបណ្តាលអោយនាយកម្លោះលឺហើយបិទភ្នែករងចាំអ្នកម្ខាងទៀតនិយាយដោយដឹងរួចទៅហើយថាជាអ្នកណា
«ជុង...»ដូចនាយបានគិតរាងតូចបានស្រដីហៅនាយទាំងសម្លេងស្រាលៗ ទោះខឹងស្អប់គ្រួសារមួយនេះតែគេមិនដែលមានចិត្តស្អប់ជុងហ្គុកម្តងឡើយប៉ុន្តែពេលនេះវាប្រែប្រួលព្រោះថេយ៍កំពុងមានចិត្តខឹងជុងហ្គុកបន្តិចផងដែរដោយសារតែនាយមិនអាចការពារបងស្រីរបស់គេបាន។ ហើយគេមកនេះគ្រាន់តែចង់ដឹងពីអារម្មណ៍នាយពេលនេះប៉ុណ្ណោះបើដឹងថាប្រពន្ធមានកូនជាមួយអ្នកផ្សេងហើយតើនាយគិតបែបណា? ឬមួយក៏ជឿសម្តីការញ៉ុះញ៉ងរបស់ម្តាយដោយមិនរកការពិតនឹងយុត្តិធម៍ទេ?
«មានអារម្មណ៍មិនស្រួលត្រង់ណាដែរទេ?»ជុងហ្គុកបែរមុខមករួចដើរទៅជិតថេយ៍ម្តងមួយជំហ៊ានៗមុននឹងបោះសំណួរទៅកាន់អ្នកចំពោះមុខទាំងរក្សារទឹកមុខនៅដដែល។
«....!!»កាលបានលឺសំណួរដំបូងរបស់ជុងហ្គុកបែបនេះហើយកាយតូចរាងភាំងបន្តិចព្រោះមិនគិតថានាយខ្វល់ខ្វាយសួរពីស្ថានភាពនឹងសុខភាពរបស់គេនោះទេ។ ទោះយ៉ាងណាកម្លោះតូចក៏ក្រវីក្បាលតិចៗជាសញ្ញាណបញ្ជាក់ផងដែរ
«មានទម្ងល់ប៉ុន្មានខែហើយ?»
«គឺត្រឹមតែ1សប្តាហ៍ទេ»
«នៅទីនេះលំបាកខ្លាំងទេ?»
«អឹម....»ទោះពេលនេះក្នុងចិត្តកំពុងងើយឆ្ងល់ពីអាការះរបស់ជុងហ្គុកប៉ុន្តែថេយ៍ក៏មិនបានសួរនាំអ្វីច្រើនដែរក្រៅពីចាំឆ្លើយសំណួររបស់នាយ
«ចង់លែងលះទេ?»ស្ងាតមួយសន្ទុះនាយកម្លោះក៏ព្រមបោះសំណួរមកម្តងទៀតទៅកាន់ថេយ៍ដែលវាជាសំណួរមួយធ្វើអោយកាយតូចលឺហើយចងចិញ្ចើមរួចងាកមុខឆ្វាតសម្លឹងមើលទៅជុងហ្គុកទាំងអារម្មណ៍ចាប់ផ្តើម
«ហេតុអីសួរបែបនេះ? បងគិតចង់លែងលះជាមួយអូនមែនទេ?»ទោះថេយ៍មានតួនាទីត្រឹមជាអ្នកដើរតួជំនួសប៉ុន្តែខណះពេលដែលបានលឺសំណួរបែបនេះចេញពីក្រអូបមាត់ជុងហ្គុកហើយវាក៏ចាប់ផ្តើមឈឺឆ្កៀបៗនៅត្រង់ក្រអប់ទ្រូងខាងឆ្វេងប្រៀបដូចជារឿងគ្រប់យ៉ាងពេលនេះជារបស់ខ្លួនគេផ្ទាល់យ៉ាងចឹង
«មិនមែនទេ....»នាយកម្លោះស្ងាតមាត់បន្តិចរួចក៏ស្រដីទាំងក្រវីក្បាលតិចៗ
«បើមិនមែនសួរធ្វើអី? អ៎ បងប្រហែលជាកំពុងមានអារម្មណ៍ខ្មាស់គេហើយដែលមានអូនជាប្រពន្ធពពោះកូនអោយអ្នកដទៃបែបនេះ»រាងតូចតម្លើងសម្លេងនិយាយទៅកាន់អ្នកចំពោះមុខទាំងអារម្មណ៍ច្របូកច្របល ឈឺក៏ឈឺ ខឹងក៏ខឹង វាពិបាកបរិយាណាស់ហេតុអីគេត្រូវមានអារម្មណ៍បែបនេះទាំងដែលគេមិនមែនត្រូវជាអ្វីជាមួយបុរសម្នាក់នេះផងនោះ?
«ស្តាប់បងសិន....បងធ្វើនេះព្រោះមានហេតុផល»ទោះកាយតូចកំពុងព្យាយាមតម្លើងសម្លេសដាក់ខ្លួនខ្លាំងៗយ៉ាងណាក៏នាយកម្លោះមិនបានទៅថាស្តីអោយវិញដែរនាយនៅតែរក្សាសម្លេងស្រាលៗចំពោះរាងតូចដដែល
«ហេតុផលស្អី? ឬមួយក៏ហេតុផលដើម្បីការពារកិត្តិយស....អូនកំពុងមានបញ្ហាផ្លូវចិត្តតែបងបែរជាចង់ចាកចេញ តើបងមានចាំពាក្យសន្យានៃការរៀបការរបស់ពួកយើងដែរទេ? ឬមួយក៏ពាក្យសន្យាមួយនោះគ្មានន័យសម្រាប់បងទេ.....»សម្តីរៀបរាប់ទោះស្តាប់លឺមកវាខ្លាំងៗតែក៏ចង់បង្ហាញពីអារម្មណ៍ក្នុងចិត្តដែលកំពុងមានពេលនេះដែរថាវាឈឺចាប់ឬអស់សង្ឃឹមប៉ុណ្ណា? ជុងហ្គុកឈរគាំងធ្មឹងមិនហាស្តីមួយម៉ាត់ដោយគិតតែពីសម្លឹងមើលថេយ៍មិនដាក់ហាក់ដូចជាគេកំពុងបានសង្កេតឃើញអ្វីម្យ៉ាង
«ខ្ញ៉ំមិនលែងលះ...ចាំសម្តីខ្ញ៉ំទុក្ខទៅ»នៅពេលមិនបានឃើញអ្នកម្ខាងទៀតតបបែបនេះថេយ៍ក៏ងក់ក្បលតិចៗទាំងអស់សង្ឃឹមមុននឹងស្រដីឡើងរួចក៏បែរខ្នងដើរចេញទៅជាមួយទឹកភ្នែកកំពុងជ្រៀបចេញមកខាងក្រៅយឺតៗ ដោយទុក្ខអោយនាយកម្លោះឈរសម្លឹងមើលដំណើរការចាកចេញមួយនោះរហូតផុតកន្ទុយភ្នែក។ ងាកមកមើលថេយ៍វិញគេបានត្រឡប់មកផ្ទះជីមីនម្តងទៀតបណ្តាលអោយម្ចាស់ផ្ទះឃើញហើយដើរចូលទៅជិតដើម្បីសួរនាំ
«មានរឿងអីថេយ៍? ហេតុអីឯងត្រឡប់មកវិញចឹង?»កាយតូចចោទសួរឡើងជាមួយទឹកមុខងើយឆ្ងល់ដោយមិនដឹងថាមានរឿងអីកើតឡើងចំពោះថេយ៍នោះទេ ប៉ុន្តែរាងតូចមិននិយាយអីសោះគេស្ងាត់មាត់ធ្វើមុខស្រពោនទាំងកែវភ្នែកដកទៅដោយទឹកសន្សើមប៉ុណ្ណោះ
«មោះៗ ទៅអង្គុយសិនទៅ»មិនដឹងថាមានរឿងអ្វីទេ តែជីមីនដឹងថាបែបជាគេបានជួបបញ្ហាអីហើយទើបបាននាំថេយ៍អោយមកអង្គុយក្រោមម្លប់ដើមឈើដដែលដើម្បីអោយសមីខ្លួនបន្ធូរអារម្មណ៍បានខ្លះនៅក្រោមម្លប់ដើមឈើនឹងមាត់ស្រះ
«យ៉ាងមិចដែរមានអារម្មណ៍ធូរស្រាលបន្តិចដែរទេ?»ជីមីន
«អឹម...»ថេយ៍ងក់ក្បាលតិចៗជាការឆ្លើយតប
«បើចឹងឯងអាចនិយាយបានហើយមែនទេថាហេតុអីបានជាឯងត្រឡប់មកវិញមានរឿងអីកើតឡើង?»សំណួរម្តងនេះថេយ៍បានសម្រេចចិត្តនិយាយរៀបរាប់ចេញមកអោយជីមីនបានស្តាប់បន្ទាប់ពីអារម្មណ៍ធូស្បើយហើយ
«យើងមិនដឹងទេថាហេតុអីយើងមានអារម្មណ៍បែបនេះ?ទាំងដែលយើងត្រឹមតែដើរតួជំនួសបងស្រីប៉ុណ្ណោះ»នេះជាសំណួរមួយដែលគេឆ្ងល់ពីខ្លួនឯងហេតុអីបានជាអារម្មណ៍ប្លែកៗបែបនេះវាបានកើតឡើងបន្ទាប់ពីជួបនាយកម្លោះហើយ
«ថេយ៍ ឯងស្រឡាញ់គេមែនទេ?»
«.....!!»កាយតូចជាប់គាំងស្របពេលលឺសំណួរបែបនេះ បេះដូងលោតញ៉ាប់យ៉ាងចម្លែងប្រៀបដូចជាសំណួរមួយនេះកំពុងចាក់ទំលុះក្រអៅបេះដូងរបស់គេយ៉ាងចឹង
«តាមអ្វីដែលយើងស្តាប់ឯងស្រឡាញ់គេ...ហើយឯងមិនមែនស្រឡាញ់គេនៅពេលជួបគ្នាបានម្តងនឹងទេគឺវាអាចជាយូហើយព្រោះអារម្មណ៍បែបនេះវាជ្រៀជ្រៅណាស់ទាល់តែយើងដាក់អារម្មណ៍ស្រឡាញ់គេខ្លាំង»
«អត់ទេ!!មិនអាចទេ....យើងគ្មានថ្ងៃស្រឡាញ់គេនោះទេ យើងស្រឡាញ់មនុស្សស្រីឯងយល់ទេ?»ថេយ៍ស្ទុះក្រោកឈរអស់កម្ពស់នឹងស្រែកប្រកែកភ្លាមៗប្រៀបដូចជាគេមិនចង់ទទួលស្គាល់អារម្មណ៍មួយនេះឡើយ
«បើចឹងឯងស្តាប់យើង....នៅពេលដែលឯងឈរសម្លឹងមើលគេកំពុងរៀបការជាមួយបងស្រីរបស់ឯង តើពេលនោះឯងមានអារម្មណ៍បែបណា?»ដៃស្រឡូនសងខាងបានលើកមកចាប់ស្មាថេយ៍ជាប់រួចចោទសំណួរដើម្បីពិសោធអារម្មណ៍អោយដឹងការពិតថាវាយ៉ាងមិច?
«គឺ...»
«ឆ្លើយពីអារម្មណ៍ពិត ឯងសាកស្រមៃពីរូបភាពនឹងម្តងទៀតទៅ....តើពេលនោះឯងមានអារម្មណ៍បែបណា?»
«ឈឺ...វាឈឺណាស់»
«ហើយក្នុងពេលនោះឯងកំពុងគិតអី?»
«គិតថាហេតុអីអ្នកកាន់ដៃជាមួយគេមិនមែនជាយើង»
«ឃើញទេ....ឯងពិតជាស្រឡាញ់គេមែន»
«ជីមីនធ្វើយ៉ាងមិចទៅ...យើងអត់ចង់មានអារម្មណ៍បែបនោះទេ....ជាពិសេសចំពោះប្រុសម្នាក់នោះ ដែលត្រូវជាប្តីបងស្រីរបស់យើង»គេពិតជាភ័យណាស់ហេតុអីបានជាមានអារម្មណ៍បែបនេះ បើគេមិនបានមានចិត្តស្រឡាញ់ស្រីក៏ណ្ហើយចុះតែហេតុអីមនុស្សប្រុសម្នាក់នោះត្រូវតែជាគេទៅវិញ?តាមពិតទៅអារម្មណ៍បែបនេះគេមានតាំងពីជួបជុងហ្គុកពីដំបូងមកម្លេសគ្រាន់តែពេលនោះគេមិនទាន់ទទួលស្គាល់ប៉ុណ្ណោះ ហើយកាន់តែនៅឆ្ងាយទៀតនោះអំឡុងពេលដែលដឹងថាបងស្រីរបស់គេមានចិត្តស្រឡាញ់ចំពោះជុងហ្គុកដែរ ចាប់ពីពេលនោះមកគេបានដកខ្លួនរហូតមិនអាចដឹងពីអារម្មណ៍នៃក្តីស្រឡាញ់មួយនេះព្រោះវានៅតែច្របូកច្របល់មកដល់សព្វថ្ងៃនេះ។
«ជម្រើសដ៏ល្អគឺរៀនកាត់ចិត្ត....តែវាពិបាកខ្លាំងណាស់ទាល់តែព្យាយាមរៀនចិត្តដាច់ផងដែរបើបែបនោះយើងជឿថាឯងអាចធ្វើបាន»
«កាត់ចិត្តហេស?ប៉ុន្តែយើងមិនដឹងថាអាចធ្វើបានឬអត់ទេ»គេគ្មានភាពជឿជាក់នោះទេតែយ៉ាងណាក៏មិនបោះបង់ដែរ សារដាស់តឿនតែមួយគត់ក្នុងជីវិតគេពេលនេះគឺមានតែពាក្យថាសងសឹកប៉ុណ្ណោះ
សូមរងចាំភាគបន្ត

ចំណងស្នេហ៍ត្រៃភព💫Where stories live. Discover now