រាងតូចទាំង2បានអង្គុយសន្ទនាជាមួយគ្នារហូតឈានដល់ពេលល្ងាតដែលសូរិយ៉ាកំពុងរៀបអស់ស្តង់គត់ស្របចំពេលនាយកម្លោះបូគឹមត្រឡប់មកដល់ផ្ទះវិញដូចគ្នា។
«ជីមីនឯងធ្វើអីនឹង?»កាលដែលមកដល់ឃើញប្អូនកំពុងឈរមាត់ទ្វាសម្លឹងមើលទៅមុខមិនកម្រើកបែបនេះនាយកម្លោះក៏ដើរចូលមកលើកដៃចាប់ស្មាជីមីនជាប់ព្រមទាំងបោះសំណួរឡើងទាំងជ្រួញចិញ្ចើមផងដែរ។ នាយបានសម្លឹងមើលតាមទិញដៅមិនបានឃើញអ្វីនោះទេហេតុអីក៏កាយតូចឈរសម្លឹងមើលភ្លឹកខ្លាំងម្លេស?
«អ៎...គឺគ្មានអីទេ»ជីមីនភ្ញាក់ខ្លួនព្រឺតប្រលឹងប្រលះសឹងតែរត់ចេញពីខ្លួនកាលដែលបូគឹមចូលមកចាប់ស្មាគេភ្លាមៗបែបនេះ ទោះយ៉ាងណាកាយតូចក៏បែរមុខមកនិយាយទៅកាន់បងប្រុសដោយស្នាមញញឹមដែរ គេមិនបានប្រាប់នោះទេថាថេយ៍បានមកទីនេះ
«អឹម...ចឹងចូលក្នុងផ្ទះទៅក៉ំឈរនៅទីនេះប្រយ័ត្នផ្តាសសាយ»ទោះអារម្មណ៍ប្រាប់ថាមិនគួរអោយជឿតែនាយក៏មិនបានសួរដេញដោលប្អូនដែល ទើបបំភ្លេចរឿងនេះចោលរួចនាំគ្នាចូលក្នុងផ្ទះវិញ។ បូគឹមឈរធ្វើម្ហូបនៅផ្ទះបាយយ៉ាងស្ទាត់ជំនាញមិនថាការជិតបន្លែ ហានសាច់ ឬធ្វើម្ហូបផ្សេងៗនោះទេ បន្ទាប់ពីធ្វើរួចនាយកម្លោះបានលើកម្ហូបទាំងនោះមកដាក់លើតុ តាំងពីអត់មានប៉ាម៉ាក់នៅក្បែរនាយតែងតែធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់ព្រមទាំងរៀនធ្វើកិច្ចការក្នុងផ្ទះផងដែរព្រោះងាយស្រួលមើលថែរប្អូន។ តែក៏ជាសំណាងដែលពួកគេរាងធូរធាមិនខុសអីពីថេយ៍នឹងហេអ៊ីនដូចគ្នា
«ជីមីន បងធ្វើម្ហូបរួចហើយឆាប់មកញាំមក!»គេបានដាក់ខ្លួនអង្គុយលើកៅអីរួចទើបស្រែកហៅអ្នកជាប្អូនដែលកំពុងរៀបចំរបស់របរប្រើប្រាស់ទុកដាក់អោយមានរបៀបនៅក្នុងបន្ទប់មុននឹងចុះមកញាំអាហារជាមួយបងប្រុស
«ខ្ញ៉ំទៅហើយបងប្រុស....!!»កាយតូចរុញប្រអប់តូចមួយចូលក្នុងថតតុទាំងស្រែកតបបូគឹមវិញពីខាងលើមករួចក្រោកឈរអស់កម្ពស់ហើយប្រញ៉ាប់ដើរចុះទៅខាងក្រោមវិញ
«គ្រាន់តែមកញាំបាយសោះក៏ត្រូវចាំអោយបងហៅរហូតដែរ»បូគឹមស្រដីឡើងទៅកាន់ជីមីនដោយធ្វើមុខហួសចិត្ត រាល់លើកមិនដែលថាមកអង្គុយតុបាយអោយបានមុនទេតែងតែអោយនាយចាំស្រែកហៅគ្រប់ពេល
«មានប្អូនមួយទុកអោយស្រែកហៅចឹងហើយមិនល្អទេហេស?»ដៃស្រឡូនលើកស្រាបព្រាមកដួសម្ហូបទាំងស្រដីឡើងជាមួយស្នាមញញឹមឌឺអ្នកចំពោះមុខដោយមិនភ្លេចញ៉ាក់ចិញ្ចើមដាក់នាយកម្លោះដែរ
«មិនល្អទេ....បើប្អូនខ្ជិលម្លឹងៗ»
«ឆឺស!!បងឯងអាក្រក់ណាស់»
«និយាយចឹងបងមានរឿងចង់ប្រាប់ឯង»ញាំបានមួយសន្ទុះបូគឹមក៏ងើយមុខឡើងរួចស្រដីទៅកាន់ជីមីនដែលកំពុងកាយបាយញ៉ាត់ចូលមាត់យ៎ៗដូចជាអត់បានញាំអីប៉ុន្មានថ្ងៃចឹង
«នែ!!ញាំអោយស្រួលបួលមើល»នាយកម្លោះក្រវីក្បាលតិចៗហួសចិត្តនឹងប្អូនជាខ្លាំងធំហើយនៅចរឹកដូចកូនក្មេងទៀតមិនចោលបន្តិចសោះ នាយពិបាកចិត្តណាស់បើថ្ងៃណាមួយខ្លួននាយមិចម៉ាទៅនោះ ចុះជីមីននៅម្នាក់ឯងបានយ៉ាងមិច?
«មកពីបងឯងធ្វើម្ហូបដែលខ្ញ៉ំចូលចិត្តចឹងហើយបើមិនបានញាំអោយច្រើន វាស្តាយ....អូ មិញនឹងបងថាមានរឿងចង់ប្រាប់ខ្ញ៉ំ ហើយមានរឿងអី?»
«បងបានលឺដំណឹងថាគេម្នាក់នោះត្រឡប់មកវិញហើយ»សម្តីបូគឹមបានបន្លឺឡើងទៅកាន់កម្លោះតូចអោយបានលឺពេញៗត្រចៀកបណ្តាលអោយសមីខ្លួនបានដឹងលឺហើយក៏ទំលាក់ទឹកមុខចុះ
«បងមកប្រាប់ខ្ញ៉ំធ្វើអី? ទោះគេចង់ទៅចង់មកក៏ជារឿងរបស់គេដែរ....ខ្ញ៉ំនឹងគេមិនត្រូវជាអ្វីនឹងគ្នាផង»
«បងស៉ំទោស បងនឹងមិននិយាយទៀតទេ»ឃើញរវង់កែវភ្នែកប្អូនកំពុងតែរំលេចទឹកសន្សើមចេញមករឹនៗបែបនេះក្នុងអារម្មណ៍អ្នកជាបងក៏មិនសប្បាយចិត្តដែរ
«ខ្ញ៉ំអត់ខឹងបងទេ»ជីមីនក្រវីក្បាលតិចៗ
«បើចឹងពួកយើងញាំបាយបន្តទៅ»
«បាទ....»មិនចង់អោយបងមានអារម្មណ៍ខុសរាងតូចក៏ញញឹមយ៉ាងស្រស់ទៅកាន់បូគឹមវិញតែក្នុងចិត្តរបស់គេមិនបានប្រសើរតាមទឹកមុខឡើយ
(ខ្ញ៉ំសង្ឃឹមថានឹងមិនជួបគេនោះទេ....ក៉ំអោយខ្ញ៉ំឃើញលោកទៀតអី)ក្នុងចិត្តប៉ងប្រថ្នាសូមក៉ំអោយជួបបុរសម្នាក់នោះម្តងទៀតបើមិនដូច្នេះទេគេមិនហ៊ានស្រមៃទេថាខ្លួននឹងជួបបញ្ហាឬត្រូវឈឺចាប់ខ្លាំងជាងនេះ។
នៅក្នុងបន្ទប់ដ៏ប្រណិតដែលមានរបស់របរដាក់តាំងនឹងប្រើប្រាស់ទំនើបជាច្រើន សឹងតែរបស់ខ្លះអ្នកធម្មតាមិនស្គាល់ទៀតផង ម្រាមដៃវែងៗលូកទៅចាប់កាន់រូបមួយសន្លឹកឡើងមកដើម្បីអោយកែវភ្នែកដ៏ត្រជាក់សម្លឹងមើលមិនព្រិចចំពោះរូបថតមួយសន្លឹកនោះ។
តុក!!តុក!!
«អ្នកប្រុស....លោកមេបញ្ជាការមានការចង់ជួប»ស្នូរសម្លេងគោះទ្វាបានបន្លឺឡើងស្របពេលអ្នកបម្រើបានស្រដីមកពីការក្រៅផ្តល់ដំណឹងអោយនាយបានដឹងមុន
«ចូលមក....»ពីរម៉ាត់យ៉ាងខ្លីបានធ្វើអោយអ្នកនៅខាងក្រៅព្រមបើកទ្វាចូលមក មីន យ៉ុងហ្គី ជាអភិបាកខេត្តដែលត្រូវមើលការខុសត្រូវប្រជាជននៅទីនេះ អត្តចរឹករបស់នាយមិនខុសអីពីជុងហ្គុកនោះទេ ម្នាក់ៗសុទ្ធតែមានបញ្ហារៀងខ្លួន
«ឯងមករកយើងមានការអី?»នាយបានយករូបថតនោះដាក់ចូលក្នុងថតតុមុននឹងដាក់ខ្លួនអង្គុយនៅកន្លែងតុធ្វើការរួចចោទសួរទៅកាន់នាយកម្លោះជុងហ្គុកដែលអង្គុយផ្អែកនឹងសាឡុងលើកដៃគងថ្ងាស់ហាក់បីដូចជានាយកំពុងតែបញ្ជាក់ថាពេលនេះខួរក្បាលរបស់គេស្មុគស្មាញខ្លាំងណាស់។
«ឯងមានបញ្ហាអីមែនទេ?»យ៉ុងហ្គី
«នាងមានផ្ទៃពោះហើយ»ជុងហ្គុក
«អ្នកណា?ប្រពន្ធឯងមែនទេ...ក្រែងពេលនោះឯងមិនបាននៅជាមួយនាងឯណាហេតុអីបានជានាងមានផ្ទៃពោះ?»បានស្តាប់លឺបែបនេះធ្វើអោយអ្នកម្ខាងទៀតរៀងភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់
«ព្រោះតែវា....»
«ឯងចង់សម្តៅលើស៊ូហូមែនទេ?»
«យើងមិនដឹងថាមានរឿងអីកើតឡើងខ្លះចំពោះនាងនោះទេ»
«បែបនេះហើយទើបបានជាយើងអោយឯងយកនាងចេញពីទីនោះ»
«យើងបាននិយាយហើយប៉ុន្តែនាងមិនស្តាប់យើងទេ»មិនមែននាយមិនដឹងនោះទេប៉ុន្តែមកពីនាងក្រម៉ំមានះដោយខ្លួនឯង មុននឹងទៅក្រៅបរទេសជុងហ្គុកក៏បានប្រាប់អោយនាងទៅនៅផ្ទះសិនដែរ តែហេអ៊ីនមិនដឹងពីចរឹកគ្រួសារមួយនេះទើបគិតថាមិនអីៗរហូតមានរឿងបែបនេះកើតឡើង
«ឈប់និយាយពីរឿងនេះទៅ....និយាយចឹងក្រែងឯងនិយាយថាមួយខែទៀតបានមកមែនទេ?ហេតុអីបានជាមកដំណាលយើងដែរ?»មិនចង់និយាយច្រើនព្រោះគ្មានភស្តុតាំងទើបនាយកម្លោះងើបអង្គុយអោយត្រង់រួចចោទសួរអ្នកម្ខាងទៀតដែលរក្សាទឹកមុខស្មើរដដែល
«យើងបានបញ្ចប់ការងារមុនកំណត់ទើបបានជាថ្នាក់លើបញ្ចូនយើងអោយមកវិញ»ម្រាមដៃវែងៗទាញប៊ិចមកកាន់បង្វិលលេងដោយឆ្លើយតបសំណួរជុងហ្គុកវិញ
«មិនមែនប្រញ៉ាប់មកជួបគេឯណាហី?»បានលឺបែបនេះហើយ យ៉ុងហ្គុកក៏ជាប់គាំងកាន់ប៊ិចជាប់ប្រៀបដូចជាសំណួរនេះកំពុងតែបាញ់ចំណុចសំខាន់របស់គេយ៉ាងចឹង
«មិនអីទេ យើងមកនេះគ្រាន់តែចង់មកប្រាប់អំពីរឿងបញ្ហាប្រជាជនខ្លះប៉ុណ្ណោះ....អំឡុងពេលដែលយើងត្រឡប់មកវិញ យើងក៏ឈ្លាតដើរពិនិត្យមើលភូមិប្រជាពលរដ្ឋពីរ បីកន្លែងផងដែរ មានកន្លែងខ្លះយើងបានលឺថាមេភូមិលួចស៉ីសំណូក ហ៊ានកាត់យកប្លងដីរបស់ប្រជាជន នាំអោយមានភាពវឹកវរខូតខាតសណ្តាប់ធ្នាប់សាធារណះព្រោះតែបញ្ហាមួយនេះ ព្រមទាំងមានការដាក់ស្នើរពាក្យផ្តឹងច្រើនផងដែរប៉ុន្តែសេចក្តីអាលកាត់មួយនេះមិនទាន់បានរៀបចំរួចរាល់នោះទេ....ដូច្នេះឯងគួរចុះទៅមើលបន្តិចទៅបើមិនចឹងទេនឹងមានបញ្ហាបាតុកម្មកើតឡើងមិនខាន»ជុងហ្គុកក្រោកឈរអស់កម្ពស់រួចរៀបរាប់អោយនាយកម្លោះយ៉ុងហ្គីបានដឹងដោយនេះជាការងារចាំបាច់សម្រាប់អ្នកគ្រប់គ្រងដូចជានាយត្រូវដោះស្រាយវាជូនប្រជាជន
«អឹម....ស្អែកនេះយើងនឹងចុះទៅមើលហើយ»នាយងក់ក្បាលតិចៗជាចម្លើយ
«ល្អ ចឹងយើងទៅវិញសិនហើយ....»ថារួចជុងហ្គុកក៏បានដើរចេញពីបន្ទប់មិត្ត នាយដើរចេញមកក្រៅសម្លឹងមើលផ្ទៃមេឃដែលមានសភាពងងឹតប៉ុន្តែក៏រំលេចនូវព្រះច័ន្ទដែលកំពុងបញ្ចេញពន្លឺបំភ្លឺមកអមទៅដោយផ្កាយតូចៗជាច្រើននៅក្បែរនោះ ដែរ ព្រោះចង់បង្ហាញអោយមនុស្សជាច្រើនអ្នកបានឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាតមួយនេះនាពេលរាត្រី។ នេះក៏ជាហេតុចង់បញ្ជាក់ថាទោះជ៉ំវិញខ្លួនយើងពោពេញទៅដោយភាពខ្មៅងងឹតប៉ុន្តែគ្រប់កន្លែងនោះសុទ្ធតែមានផ្កាយតូចៗប្រៀបដូចជាភ្លើងទាននៅចាំបំភ្លឺផ្លូវជីវិតយើងអោយឆ្ពោះទៅមុខបានដែរ
«លោកមេបញ្ជាការ....»ខណះពេលឃើញនាយកម្លោះកំពុងភ្លឹកមនុស្សជំនិតរបស់នាយបានចូលមកដាស់ស្មារតីអោយភ្ញាក់វិញ ហើយគេមានឈ្មោះថា ជុង ហ៊ូសុក ជាមនុស្សតែម្នាក់គត់ដែលដឹងរាល់ទង្វើនៅពេលជុងហ្គុកធ្វើមិនថាក្នុងបំណងល្អឬអាក្រក់ ព្រោះមានតែគេទេដែលដើមតាមនាយកម្លោះគ្រប់កន្លែង
«អឹម...»ជុងហ្គុកក្រហឹមដើមក៏រួចជ្រែកហោប៉ាវដើរចូលទៅក្នុងឡានដើម្បីត្រឡប់ទៅភូមិគ្រឹះវិញ។ សេរីឡានទំនើបដែលពេញនិយមនៅក្នុងនាសម័យកាលមួយនេះ ព្រោះតែវាមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះក្នុងការផលិតឡើងមក នាយបោះជំហ៊ានជើងចេញមកដោយតម្រង់ចូលទៅខាងក្នុង
ប្រាវ!!
សម្លេងបែកធ្លាក់របស់បានបន្លឺឡើងនាំអោយអូសទាញចិត្តជុងហ្គុកប្រញ៉ាប់ទៅមើលដើម្បីចង់ដឹងថាមានបញ្ហាអីកើតឡើង ទើបដឹងថាសម្លេងមិញនេះគឺជាចានសម្លបានធ្លាក់បែកលើឥតនៅចំពោះមុខលោកស្រីចននឹងថេយ៍
«នាងចង់សម្លាប់យើងមែនទេហាស់?»គាត់បានស្រែកគម្ហក់ទៅកាន់កាយតូចដែលកំពុងឈរអោបដៃបង្ហាញទឹកមុខហួសចិត្តទៅកាន់មនុស្សចាស់នៅចំពោះមុខ
«ក្រែងម៉ាក់ចង់បានបែបនឹងមិនចឹង? ហេតុអីដើរបុកហើយក៏ធ្វើជាខឹងម្លេស....?»ក្រែងដំបូងមានបំណងចង់ដើរមកបុកមែនទេ គិតចង់អោយសម្លដ៏ក្តៅមួយនោះកម្ពប់ពីលើរាងតូចទាំងមានចេតនាប៉ុន្តែបានសមីខ្លួនដឹងទាន់ទើបអាចគេចបានហើយមកធ្វើជាខឹងវិញ
«មីក្មេងឆ្កួត....អ្នកណាទៅហ៊ានប្រថុយធ្វើបែបនេះក៉ំចេះតែមកចោទប្រកាន់យើង»
«សម្រាប់អ្នកផ្សេងច្បាស់ជាមិនហ៊ានតែសម្រាប់ម៉ាក់គំនិតអាក្រក់បែបនេះស្អីក៏ហ៊ានធ្វើបានដែរ»
«នេះឯង...!!.ជុងកូនមកល្អណាស់ កូនមើលសម្តីនាងទៅ....វាអាក្រក់ស្តាប់ណាស់»ខណះពេលកំពុងទាស់ទែងសម្តីគ្នាជាមួយរាងតូចនោះគាត់ក៏ក្រលែកឃើញនាយកម្លោះកំពុងឈរជិតមាត់ទ្វាសម្លឹងមកដូចគ្នាទើបបានជាគាត់ដើរចូលទៅជិតនឹងត្អូនត្អែនៅចំពោះមុខកូនប្រុសដើម្បីអោយគេដាក់ទោសថេយ៍។ ក្រសែរភ្នែកពួកគេបានប្រទាក់គ្នាម្តងទៀតប៉ុន្តែលើកនេះមិនបានប៉ុន្មានកាយតូចក៏បានងាកមុខចេញហាក់ដូចជាចង់គេចពីក្រសែរភ្នែករបស់នាយដែលខំសម្លឹងមក
«មានរឿងអី....?»អំឡុងពេលនោះលោកចនដែលជាមេគ្រូសារបានដើរចូលមកក្នុង បណ្តាលអោយជុងហ្គុកប្រញ៉ាប់បែរខ្លួនមកបង្ហាញអោយអ្នកជាឪពុកបានឃើញ
«អូ...ឯងមកវិញហើយហេស?»ស្របពេលឃើញកូនប្រុសច្បងត្រឡប់មកវិញលោកចនក៏មានប្រសាស៍ដោយរក្សាទឹកមុខនឹងធឹងដដែល
«បាទ....»
«ឃើញឯងមកវិញបែបនេះច្បាស់ជាសប្បាយចិត្តហើយ»សម្តីនិយាយទៅកាន់ជុងហ្គុកប៉ុន្តែកែវភ្នែកបានដៀងសម្លឹងមើលទៅថេយ៍ បណ្តាលអោយជុងហ្គុកដែលកំពុងលួចសង្កេតមើលនោះដឹងយ៉ាងច្បាស់ថាប្រយោគមួយនេះកំពុងចង់សម្តៅលើអ្នកណា សូម្បីតែលោកស្រីចនក៏ដឹងដូចគ្នាតែគាត់មិនហ៊ាននិយាយស្តីនៅចំពោះមុខប្តីឡើយ។ អ្នកនៅទីនេះគ្រប់គ្នាសុទ្ធតែខ្លាចអំណាចគាត់ទាំងអស់លើកលែងតែកម្លោះតូចមួយដែលសូម្បីតែក្រសែរភ្នែកលោកចនសម្លឹងមើលមកក៏គេហ៊ានសម្លឹងមើលដាក់វិញដែរ ប្រៀបដូចជាកំពុងបង្ហាញថាគេមិនខ្លាចក្នុងការប្រឈមមុខជាមួយតាកំណាចម្នាក់នេះឡើយ។
«ជុងហ្គុក ឡើងទៅលើប៉ាមានរឿងចង់និយាយជាមួយឯងបន្តិច»បង្គាប់នាយកម្លោះរួចគាត់ក៏បែរខ្នងដើរទៅខាងលើបាត់ទៅ ដោយទុកអោយជុងហ្គុកត្រូវដើរតាមពីក្រោយខ្នង បណ្តាលអោយថេយ៍តាមសម្លឹងមើលពីក្រោមមិនដាក់ភ្នែកទាំងចិត្តងើយឆ្ងល់។
«ក៉ំអោយដៃប្តីយើងពេក....បានកូនប្រុសយើង2អ្នកហើយ ក៉ំមកចង់បានប្តីយើងម្នាក់ទៀត»ខណះពេលដែលប្រុសៗចេញទៅផុតលោកស្រីចនបានបែរមុខមកដោយឈរច្រត់ចង្កេះដាក់បម្រាបទៅកាន់ថេយ៍ទាំងទឹកមុខបង្ហាញមកយ៉ាងច្បាស់ថាមិនពេញចិត្តជាខ្លាំង
«ម៉ាក់មិនគួរប្រាប់ខ្ញ៉ំនោះទេ....មនុស្សដែលម៉ាក់គួរនិយាយគឺជាប្តីរបស់ម៉ាក់ទៅវិញទេ ហើយម្យ៉ាងទៀតមិនមែនម៉ាក់មិនដឹងឯណាថាចរឹកប្តីម៉ាក់គឺជាមនុស្សយ៉ាងមិច»
«គីម ហេអ៊ីន!!ក៉ំមកសម្តីថ្លោះដាក់យើង គិតថាជុងហ្គុកមកនឹងអាចជួយឯងបានមែនទេ?»
«រឿងបែបនេះមិនចាំបាច់តែគេជួយនោះទេ....ខ្ញ៉ំខ្លួនឯងចេះដោះស្រាយហើយ»
«ចេះដោះស្រាយចឹងហេស?ហឹស...ឯងគ្មានចេះស្អីក្រៅពីអង្គុយយំទេ»
«ពីមុនខ្ញ៉ំបែបនេះមែន....ប៉ុន្តែពេលនេះមិនដូចគ្នាទេ»
«អូ ចឹងហ៎ បើចឹងយើងក៏ចង់ដឹងដូចគ្នាថានាងផ្លាសប្តូរស្អីខ្លះ....?ត្រូវចាំថាកាលណាយើងនៅមានជីវិតជាន់ក្នុងផ្ទះនេះឯងច្បាស់ជារស់នៅគ្មានក្តីសុខនោះទេ»ស្រដីបញ្ចប់ប្រយោគរួចគាត់ក៏បានបែរខ្នងដើរចេញទៅដោយរឹកពារចង់បង្ហាញថាខ្លួនកំពុងមានប្រៀបជាង
«ប្រយោគបែបនេះគួរតែជាខ្ញ៉ំទេដែលជាអ្នកនិយាយ»មួយគ្រួសារនេះគ្រាន់តែគេចូលមកនៅជាមួយគ្នាបានមួយថ្ងៃក៏អាចធ្វើអោយថេយ៍មើលដឹងពីចរឹកមនុស្សម្នាក់ៗបានដែរប៉ុន្តែលើកលែងជុងហ្គុកម្នាក់ដែលប្រុសម្នាក់នេះពិបាកប៉ាន់ស្មានជាងគេ។ ខ្ជិលគិតច្រើនកម្លោះតូចក៏បានសម្អាតសម្លចេញរួចឡើងទៅខាងលើដើម្បីបម្រុងទៅក្នុងបន្ទប់ ដើរមិនបានប៉ុន្មាននាទីផងស្រាប់តែ....
ប្រាវ!!កម្លាំងលឺសូមិញនេះធ្វើអោយរាងតូចប៉ានស្មានបានថារបស់បែកនោះអាចជាមានអ្នកយកមកគប់ទើបលឺស្នូរខ្លាំងបែបនេះ ដោយហេតុតែចង់ដឹងចង់លឺទើបនាំចិត្តថេយ៍អោយប្រថុយចូលទៅជិតមាត់ទ្វាដើម្បីផ្ទៀងត្រចៀកស្តាប់
«ហេតុអីបានស្ងាតចឹង?»ថេយ៍លាន់មាត់ឡើងស្របពេលគេបានយកត្រចៀកខ្លួនទៅផ្អឹបនឹងមាត់ទ្វាដោយទទឹមរងចាំស្តាប់សម្លេងអ្នកខាងក្នុងបន្លឺឡើង តែគួរអោយស្តាយដែលគេមិនបានដឹងលឺសម្លេងអ្វីទាំងអស់។ ផ្ទៀងស្តាប់មិនទាន់ទាំងបានលឺអ្វីផងស្រាប់តែទ្វាបានបើកភ្លាមៗដោយស្នាដៃរបស់នាយកម្លោះ
«អូន...មកធ្វើអីនៅទីនេះ?»នាយកម្លោះឈានជើងមកមុខចោទសួរកាយតូចដែលឈរក្រវែៗនៅទីនេះទាំងរក្សាទឹកមុខនៅដដែល
«គឺ...គឺគ្រាន់តែមក.....ឈប់សិន!!ក្បាលរបស់បង?»ថេយ៍ឆ្លើយទាំងរដាក់រដុបព្រោះគេមកលួចស្តាប់នេះមិនបានត្រៀមពាក្យសម្រាប់ទុកធ្វើជាលេះដោះសារនោះទេ ប៉ុន្តែគួរអោយភ្ញាក់ផ្អើលនោះគឺកាយតូចបានប្រទាក់ភ្នែកឃើញក្បាលរបស់ជុងហ្គុកកំពុងហូរឈាមចេញមក ទើបស្ទុះលូកដៃទៅវៀចសក់នាយសង្ហាមើល
«មិនបាច់បារម្ភខ្លាំងពេកទេកូនប្រសារ....គេមិនងាយស្លាប់ឡើយប្រសិនជាគេស្តាប់បង្គាប់តែបន្តិចនោះ»សម្លេងក្រល៎ធំបន្លឺឡើងពីខាងក្នុងដោយធ្វើអោយថេយ៍អាចមើលឃើញយ៉ាងច្បាស់ពីលោកចនដែលកំពុងលើកជើងគងទាក់ខ្លានៅលើតុធ្វើការទាញប៉ារីមកជក់។ សង្កេតមើលចរឹកបែបនេះអ្នកណាឃើញហើយមិនស្អប់មិនបាន ទាំងចរឹករឹកពារមិនខុសអីពីស៊ូហូដែលជាកូនគ្មានបានការរបស់គាត់នោះទេ វាគួរអោយស្តាយណាស់ដែលនាយកម្លោះមកកើតចំគ្រួសារមួយនេះ។
«តោះ ទៅវិញ....»ក្នុងចិត្តបារម្ភជាខ្លាំងនាយកម្លោះប្រញ៉ាប់ទាញដៃថេយ៍ចេញទៅព្រោះមិនចង់អោយប៉ារបស់ខ្លួនបានសម្លឹងមើលផ្ទៃមុខដ៏ស្រស់ស្អាតប្រៀបបីដូចជាផ្កាបានយូនោះទេ។
សូមរងចាំភាគបន្ត
YOU ARE READING
ចំណងស្នេហ៍ត្រៃភព💫
Actionដំណើរស្នេហារបស់ពួកគេត្រូវបានអោយឃើញពីភាពស្មោះស្ម័គ្រ ក្តីស្រឡាញ់ លះបង់ ព្រាត់ប្រាស់ ទុក្ខសោក ដែលធ្វើអោយយើងនឹកស្មានមិនដល់ ថាពួកគេនៅតែអាចកាន់ដៃគ្នាបានទោះស្ថិតក្នុងទិដ្ឋភាពដ៏ឈឺចាប់យ៉ាងណាក្តី «ថេយ៍ អូនគឺជាមនុស្សតែម្នាក់ដែលនៅទំព័រទីមួយហើយក៏ជាមនុស្សតែម្...