ហេអ៊ីនសឹងតែទន់ជង្គង់ដួល តែត្រូវបានថេយ៍ជួយទប់ជាប់មុននឹងទាញនាងអោយចូលក្នុងដោយត្រូវអង្គុយលើឥតផ្ទាល់ទាំងពីរអ្នកបងប្អូន
«ហេអ៊ីន!! បងនិយាយមកតើមានរឿងអីកើតឡើងចំពោះបង?»ដៃស្រឡូនដូចបន្លាត្រូចលូកទៅក្រសោបដៃអ្នកជាបងជាប់រួចព្យាយាមចោទសួរពីមូលហេតុដែលធ្វើអោយនាងក្លាយទៅជាបែបនេះ?
«អ្ហឹកកៗ~~~ថេយ៍បងខ្លាចៗណាស់ ហ្ហឹកៗ»ពាក្យដែលនាងហាស្តីមុនគេគឺមានតែខ្លាច នឹងបង្ហូរទឹកភ្នែកមកប៉ុណ្ណោះប្រៀបដូចជានាងបានជួបរឿងដ៏រន្ធត់ដែលមិនអាចប្រឈមមុខបាន
«អ្នកណាៗធ្វើបាបបង?»សម្តីគ្រប់ម៉ាត់គ្រប់ពាក្យអោយតែនាងក្រម៉ំនិយាយថេយ៍មិនដែលស្តាប់រំលងមួយម៉ាត់ឡើយហើយក៏មិននៅស្ងាមដែរ។ កាយតូចជ្រួញចិញ្ចើមព្យាយាមចោទសួរបងស្រីដើម្បីចង់ដឹងរឿងដែលបានកើតឡើង
«អ្ហឹកកៗ....ហ្ហឹកៗ....ហឹក»នាងក្រម៉ំគិតតែពីអោនមុខចុះយំយែកដោយមិននិយាយអ្វីទាំងអស់នៅពេលណាកាយតូចកាន់តែសួរនាងកាន់ពិបាកក្នុងការនិយាយព្រោះតែមានអារម្មណ៍ថាអួលណែនពេញទ្រូង។រាងតូចប្រលែងពីការចាប់ដៃរួចទាញស្មាអ្នកជាបងមកអោបដើម្បីផ្តល់ភាពកក់ក្តៅអោយ
«បងក៉ំខ្លាចអី....ពេលនេះបងមានខ្ញ៉ំ ខ្ញ៉ំនឹងមិនអោយអ្នកណាធ្វើបាបបងបានទេ»គ្មានជំរើសមានតែពាក្យលួងលោមប៉ុណ្ណោះសង្ឃឹមថាហេអ៊ីនធូរចិត្តរួចនិយាយប្រាប់ខ្លួនគ្រប់យ៉ាង។ ពាក្យលួងលោមទាំងនេះមិនបានធ្វើអោយនាងក្រម៉ំបាត់យំឡើយនាងលឺហើយរឹតតែអួលដើមក៏លើសដើម
«ថេយ៍ៗ អ្ហឹកៗៗ...»
«ខ្ញ៉ំនៅទីនេះៗ បងក៉ំភ័យអី»
«ថេយ៍ពួកគេធ្វើបាបបង~~~អ្ហឹកកកៗ បុរសពីរអ្នកនោះរំលោភបង ហើយថែមទាំងចង់ធ្វើបាបកូនបងទៀត~~~ហ្ហឹកៗៗ បងអត់ចង់បាត់បង់កូនទេ»រាងកាយទាំងមូលវាឈឺចាប់មិនស្មើរនឹងចិត្តដែលទទួលរងសម្ពាធដ៏ធ្ងន់បានទេ បានបំពាន់នាងមិនគ្រប់ហើយថែមទាំងចង់ធ្វើបាបកូននាងដែលជាក្មេងមិនអីទៀត តើនាងមានកំហុសអីទៅបានជាធ្វើបាបនាងដល់ថ្នាក់នេះ?
«....!!»កម្លោះតូចជាប់គាំងហាស្តីមិនរួចហាក់ដូចជាអួនណែនពេញទ្រូងកាលដែលបានលឺសម្តីបងស្រីរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនខណះពេលរស់នៅចូលក្នុងគ្រួសារត្រកូលចនហើយ
«ថេយ៍អើយពួកគេធ្វើបាបបងណាស់~~~អ្ហឹកកៗ ស៊ូហូនឹងលោកប៉ាបំពាន់បងរហូត ហើ....ហើយម៉ាក់ក៏មិនជឿបងដែរគាត់ស្អប់បងណាស់ថេយ៍~~~»
«បងខ្លាចណាស់....បើប្តីបងដឹងថាបងមានកូនជាមួយស៊ូហូតើអោយបងនិយាយយ៉ាងទៅ?តើអោយបងបកស្រាយប្រាប់គេយ៉ាងមិចទៅ? ហ្ហឹកៗៗ បងហត់ណាស់ អ្ហឹកៗ»រង្វង់កែវភ្នែកមួយគូរបានរំលេចទឹកភ្នែករាប់រយដំណក់ប្រៀបដូចជាទឹកជ្រោះ ដែលកំពុងហ៊ូកាត់ផែនផ្ពាល់ឥតដាច់ដោយភ្ជាប់នូវអារម្មណ៍ឈឺចាប់ជាច្រើនស្របពេលរៀបរ៉ាប់រឿងរ៉ាវគ្រប់យ៉ាងអោយថេយ៍បានដឹង។ មួយជីវិតនេះនាងឈឺចាប់តាំងពីតូចត្រូវបាត់បងឪពុកម្តាយហើយឥឡូវនេះក៏ទទួលរងទង្វើថោកទាបទៀត តើជាតិនេះនាងមានកម្មណាស់មែនទេ?
«បងហត់ណាស់ថេយ៍»ម្តងនេះនាងរាងស្ងប់ចិត្តបន្តិចរួចស្រដីទៅកាន់រាងតូចទាំងសម្លេងស្រាលៗសឹងតែមិនចង់លឺ
«បើបងហត់ បងសម្រាក់ចុះ»បានស្តាប់ប្រយោគមួយឃ្លារបស់ប្អូនប្រុសហើយហេអ៊ីនក៏បិទភ្នែកយឺតៗ ហាក់ដូចជារឿងគ្រប់យ៉ាងធូលស្រាលបន្ទាប់ពីនិយាយរួចអ្វីដែលសំខាន់ភាពកក់ក្តៅបានរត់ចូលមកស្របពេលដែលថេយ៍បានអោបនាង ដោយបង្ហាញថានាងមិនបាននៅម្នាក់ឯងឡើយ។ បើក្រលែកមើលទៅអ្នកម្ខាងទៀតវិញដៃសងខាងអោបអ្នកជាបងជាប់ កម្លោះតូចខាំថ្គាមបើកភ្នែកធំៗសម្លឹងមើលទៅមាត់ទ្វាទាំងដកទៅដោយទឹកភ្នែករមៀលធ្លាក់ចុះពីរ បីកំណក់បង្កប់ដោយក្តីអាណិតនឹងលាយឡំជាមួយគំន៉ំដែលមិនអាចប៉ាន់ស្មានបាន។
Skip
កែវភ្នែកស្រទន់បានបើកសន្សឹមៗសម្លឹងមើលពិដានរួចព្យាយាមក្រោកអង្គុយជាមួយទឹកមុខស្រពោន
ក្រាក~~~
«បងភ្ញាក់ហើយហេស?»ទ្វាបានបើក បង្ហាញអោយហេអ៊ីនបានឃើញថាថេយ៍កំពុងកាន់ថាស់ដែលមានម្ហូប2 3មុខមកជិតនាងដោយទឹកមុខមិនស្រស់បោះ
«នេះញាំអីបន្តិចសិនទៅ...ខ្ញ៉ំបានធ្វើម្ហូបដែលអ្នកមានកូនអាចញាំបាន វាអត់មានក្លិនស្អុយទេ»ចានថាសបានដាក់ទំលាក់ទៅលើតុទាំងហាស្តីឡើងបណ្តាលអោយនាងក្រម៉ំលួចសម្លឹងមើលផ្ទៃមុខកាយតូចបន្តិចរួចក៏ទំលាក់ទឹកមុខចុះវិញ
«ថេយ៍បងស៉ំទោស»នាងក្រម៉ំអង្គុយធ្ពួកកូនម្រាមដៃលេងនៅលើគ្រែដោយអារម្មណ៍នៅមិនស្ងប់មុននឹងបានពោលពាក្យស៉ំទោសទៅកាន់ថេយ៍ជាមួយទឹកមុខស្រពោនមិនខុសអីពីប្អូនប្រុសនាងឡើយ
«ហេតុអីបងត្រូវស៉ំទោស??»ដៃដែលកំពុងរៀបចំចានម្ហូបត្រូវបានបង្អាក់ខណះពេលលឺសម្តីអ្នកជាបងស្រីរួចធ្វើអោយចិត្តគេសឹងតែទប់មិនជាប់នឹងទៅសម្លាប់គ្រួសារដ៏ថោបទាបមួយនោះបាន
«ព្រោះបងបានធ្វើអោយឯងកំពុងរស់នៅជាមួយគំន៉ំ»
«ដូច្នេះបង.....?»
«មែនហើយបងចង់ប្រាប់ឯងថាក៉ំទៅធ្វើបាបពួកគេអី»
«ហេតុអីបងធ្វើបែបនេះ?....ពួកគេបានធ្វើបាបបងណា»បានស្តាប់សម្តីហេអ៊ីនហើយថេយ៍ស្រាប់តែប្រតិ្តកម្មភ្លាមៗព្រោះគេមិនពេញចិត្តដែលនាងក្រម៉ំទៅលើកលែងទោសអោយជនអាក្រក់នោះទេ
«បងដឹងៗណាថេយ៍....អ្ហឹកៗ តែ...តែបងមិនចង់អូសឯងចូលក្នុងរឿងមួយនេះឡើយដូច្នេះហើយក៉ំទៅពាក់ពាន់រឿងនេះអី បងស៉ំចុះណា»នាងលូកដៃទៅចាប់ក្រសោបដៃថេយ៍ម្ខាងជាប់ដោយរវង្វង់ភ្នែកដកទឹកនេត្រាដែលកំពុងរមៀកធ្លាក់ចុះ បី បួនដំណក់ព្យាយាមស្រដីអង្វរប្អូនប្រុសក៉ំអោយទៅពាក់ពាន់ជាមួយគ្រួសារចន។ព្រោះនាងដឹងពីចរឹករបស់ថេយ៍ច្បាស់ថាជាមនុស្សបែបណាទើបមិនចង់នាំអោយប្អូនមានគំន៉ំជាប់ខ្លួន មានបងស្រីឯណាចង់ឃើញប្អូនទៅធ្វើរឿងអាក្រក់ៗដាក់អ្នកដទៃនោះ?
«.....»កម្លោះតូចមិនស្រដីគេធ្វើទឹកមុខប្រៀបដូចជាមិនចង់ទទួលពាក្យអង្វរក៏មួយនេះ ហេតុអីមិនបណ្តោយអោយខ្លួនគេទៅសងសឹកទៅ?
«ណាថេយ៍....សន្យាជាមួយបងមកថាឯងនឹងមិនទៅរញ៉េរញ៉ៃជាមួយគ្រួសារចននោះទេ»នាងក្រម៉ំបានលូកដៃម្ខាងទៀតចាប់ដៃរាងតូចជាប់រួចព្យាយាមបញ្ចុះបញ្ចូលកាយតូចអោយសន្យាជាមួយខ្លួន
«បាទ ខ្ញ៉ំសន្យា»ទឹកមុខគួរអោយអាណិតបូករួមសម្តីស្រទន់បានបន្ទន់ចិត្តថេយ៍អោយព្រមចុះចាញ់នឹងធ្វើនូវអ្វីដែលហេអ៊ីនចង់បាន។ ប៉ុន្តែត្រូវដឹងថាមនុស្សចង់គំន៉ំគ្មានថ្ងៃដែលចិត្តគេព្រមលើកលែងទោសអោយសត្រូវឡើយ
«ល្អណាស់»នាងក្រម៉ំញញឹមកាលបានលឺថេយ៍យល់ព្រមហើយនាងក៏អស់បារម្ភដែរ មុននឹងលើកដៃជូតទឹកភ្នែកចេញ
«សប្បាយចិត្តហើយមែនទេ? បើចឹងបងគួរញាំអីខ្លះទៅមើលចុះស្មើរនេះប្រហែលក្មួយខ្ញ៉ំឃ្លានហើយ»
«មែនហើយ គេប្រហែលជាឃ្លានហើយ»ហេអ៊ីនញញឹមនាងលើកដៃអង្អែលពោះខ្លួនថ្នមៗទោះវាជាជោគវាស្នាដ៏ជូរចត់មួយនៅក្នុងជីវិត តែយ៉ាងហោចណាស់កាលដែលមានកូនមកនៅក្បែរនាងធ្វើអោយមានកម្លាំងចិត្តជាងមុន។ កម្លោះតូចអង្គុយសម្លឹងមើលអ្នកចំពោះមុខដែលកំពុងអង្គុយញាំបណ្តើរនឹងលើកដៃអង្អែលពោះបណ្តើរ នាំអោយទិដ្ឋភាពមួយនេះចាក់ទម្លុះបេះដូងទន់ខ្សោយបង្កប់នៅពីក្នុងដែលស្ថានភាពពីក្រៅរឹងមាំប្រៀបដូចជាផ្ទាំងទឹកកក។
៚ មន្ទីពេទ្យ
ជំហ៊ានជើងមាំបោះមកមុខសម្តៅទៅរកទិសដៅដែលមានមនុស្សម្នាក់កំពុងអង្គុយចាំនៅមួយកន្លែង
«ថេយ៍...!!»សម្លេងក្រល៎ធំបន្លឺឡើងនាំអោយអ្នកដែលកំពុងអង្គុយចាំងើយមុខឡើងសម្លឹងមើលទៅម្ចាស់សម្លេង ផាក បូគឹមជាគ្រូពេទ្យ នឹងជាមនុស្សតែម្នាក់គត់ដែលថេយ៍តែងតែប្រាប់រឿងគ្រប់យ៉ាងអោយនាយបានដឹង ព្រោះនាយគឺជាសិស្សច្បងឬក៏ជាបងប្រុសដ៏ល្អរបស់គេផងដែរ
«តើខ្ញ៉ំរំខានបងដែរទេ?»កាយតូចក្រោកឈរអស់កម្ពស់មុននឹងចោទសួរអ្នកចំពោះមុខដោយអារម្មណ៍រអៀសចិត្តខ្លាចថាខ្លួនមកនេះរំខាន់ពេលវេលារបស់នាយកម្លោះ
«អត់ទេ....តើថ្ងៃនេះឯងមានការអីជាមួយបងមែនទេ?»
«គឺខ្ញ៉ំលឺបងរអ៊ូចង់ញាំស៊ុបទើបបានជាខ្ញ៉ំធ្វើវាយកមកឱ្យបង»កម្លោះតូចបែរក្រោយទាញចានស្រាកហ៊ុចអោយទៅនាយកម្លោះ
«អគុណហើយណា»នាយទទួលដោយស្នាមញញឹមមានអ្នកយល់ចិត្តបែបនេះល្អណាស់
«បាទ....»
«ថ្ងៃនេះកើតអី?បានជាទឹកមុខមិនស្រោះបោះដូចរាល់ដងចឹង?»កាលបានសង្កេតឃើញទឹកមុខថេយ៍ហើយធ្វើឱ្យបូគឹមមើលដឹងថាពេលនេះរាងតូចកំពុងមានអារម្មណ៍បែបណាព្រោះជាទូទៅកាយតូចញញឹមគ្រប់ពេលតែលើកនេះផ្ទុយស្រឡះ
«គឺប្រហែលជាមិនស្រួលខ្លួន»ថេយ៍ព្យាយាមនិយាយលេសដោះសារហាក់ដូចជារឿងនេះគេមិនអាចប្រាប់បូគឹមបានយ៉ាងចឹងដោយសារខ្លាចថាវានឹងមិនល្អបើនាយដឹងពីរឿងបងស្រីរបស់គេដែលមានផ្ទៃពោះជាមួយប្អូនថ្លៃ
«ចឹងចាំបងជួយពិនិត្យមើលអោយ»
«អត់ទេៗ ខ្ញ៉ំមិនអីទេ»
«បងប្រុស....»
ខណះពេលថេយ៍កំពុងព្យាយាមប្រកែកជាមួយនាយកម្លោះក្នុងពេលនោះមានសម្លេងមនុស្សម្នាក់បន្លឺឡើងទៅកាន់បូគឹមបណ្តាលអោយពួកគេងាកមុខបែរទៅមើល ដៃជើងស្រឡូនពាក់អាវអៀមជាមួយខោជើងខ្លីព័ណ៍ខ្មៅផ្ទៃមុខCute Cute បង្ហាញស្នាមញញឹមយ៉ាងស្រស់នាំអោយភ្នែកសងខាងលឹបចូលគ្នា មុននឹងតម្រង់មកកន្លែងពួកគេ។ ផាក ជីមីន ជាប្អូនបង្កើតរបស់បូគឹម ជាក្មេងរួសរាយ គួរអោយស្រឡាញ់ រីឯសម្រស់វិញក៏ស្រស់ស្អាតមិនចាញ់ថេយ៍ប៉ុន្មានដែរ
«អេស!!នេះជាមិត្តស្រីបងមែនទេ?»គ្រាន់តែបានឃើញរាងតូច អាល្អិតជីមីនចោទសួរទៅកាន់បងប្រុសភ្លាមដោយស្នាមញញឹមបង្អូបង្អាប់លេងសើច
«មិនមែនទេ...គេជាសិស្សប្អូនរបស់បង ហើយគេក៏មិនមែនជាមនុស្សស្រីដែរ»មិនដឹងថាកំពូលប្អូននេះទៅរកនឹកពាក្យមកពីណាទេមើលយ៉ាងមិចឃើញថេយ៍ចេញជាស្រីនោះ? តែបើក្រលែកមើលអោយចំពេលខ្លះក៏ចង់ច្រឡំម្តងម្កាលដែរ គ្រាន់តែមិននិយាយខ្លាចសមីខ្លួនអត់ពេញចិត្ត បានជានាយលឺជីមីននិយាយបែបនឹងហើយទើបហាស្តីប្រាប់
«ស៉ំទោសផង ខ្ញ៉ំស្មានតែឯងជាមនុស្សស្រី....ព្រោះឯងពិតជាស្រស់ស្អាតណាស់»ខណះពេលដឹងខ្លួនខុសបែបនេះកម្លោះតូចធ្វើការស៉ំទោសព្រោះខ្លាចខ្លួននិយាយទៅធ្វើអោយថេយ៍មានអារម្មណ៍មិនល្អ គេមើលពីចម្ងាយពិតជាមិនដឹងពិតមែនទោះសក់ខ្លីតែជីមីនគិតថាអាចនឹងជារស់និយាយរបស់គេព្រោះសម័យនេះស្ទៀលបែបអឺរ៉ុបកំពុងសម្រុកចូលមកបន្តិចម្តងៗហើយ។
«អត់អីទេ....ខ្ញ៉ំមិនប្រកាន់ឡើយ»ថេយ៍ក្រវីក្បាលតិចៗ ចង់ថាបែបនេះគេក៏មិនចាប់អារម្មណ៍ច្រើនដែលព្រោះវាជាពាក្យដែលអ្នកនៅជ៉ំវិញខ្លួនរបស់គេយល់ច្រឡំសឹងតែញឹកញ៉ាប់ទៅហើយ
«លោកគ្រូពេទ្យ មានអ្នកជំងឺម្នាក់ចង់ជួបលោក»អំឡុងពេលនោះមានគិលានុបដ្ឋាយិកាម្នាក់ដើរមកប្រាប់នាយកម្លោះពីការរករបស់អ្នកជំងឺ
«បងមានការរវល់បន្តិច....ចឹងបងទៅសិនហើយ»មុននឹងទៅនាយបានឈ្លាតងាកមកលាថេយ៍សិន
«បាទ»រាងតូចក៏ញញឹមថ្មើរៗ ទើបបូគឹមដាច់ចិត្តដើរចេញទៅជួបអ្នកជំងឺដោយទុក្ខឱ្យពួកគេនៅជាមួយគ្នា
«អូ!!មែនហើយខ្ញ៉ំមិនទាន់បានណែនាំខ្លួនទេ ខ្ញ៉ំឈ្មោះ ផាក ជីមីន ជាប្អូន.... បងបូគឹម ឯងអាចហៅខ្ញ៉ំថាជីមីនៗក៏បាន»គ្រាន់តែនាយកម្លោះចេញទៅបាត់ជីមីនក៏ងាកមុខសម្លឹងមើលទៅថេយ៍រួចធ្វើការណែនាំខ្លួន
«ខ្ញ៉ំវិញ គីម ថេយ៉ុង អាចហៅខ្ញ៉ំថាថេយ៍ក៏បាន»បានរាប់អានមិត្តម្នាក់ទៀតបែបនេះកាយតូចហាក់ដូចជាមានអារម្មណ៍ថាកំពុងបន្ថែមមនុស្សសំខាន់ចូលក្នុងជីវិតញេម្នាក់ទៀតយ៉ាងចឹង
«ok ថេយ៍ថ្ងៃនឹងឯងចង់ទៅផ្សារជាមួយយើងអត់?»
«ទៅធ្វើអី?»
«ទៅទិញរបស់សំខាន់ហា»
«ក៏បាន...អេស!!!»
ជីមីនចាប់ទាញដៃថេយ៍ចេញទៅយ៉ាងលឿនរកសមីខ្លួននិយាយចប់សឹងមិនចង់ទាន់។
៚ផ្សារ
នៅតាមដងផ្លូវមានមនុស្សដើរទៅវិញទៅមកជាច្រើនអ្នកព្រោះវាទីផ្សារពោរពេញទៅដោយរបស់ប្រើសប្រាស់នឹងនំចំណីផ្សេងៗដែលជាតម្រូវការរបស់ប្រជាជន កម្លោះតូចជីមីនអូសដៃថេយ៍ចូលក្នុងប្រជ្រៀតជាមួយមនុស្សម្នាដើម្បីទៅរករបស់ដែលត្រូវការ។ រាងតូចដើរតាមពីក្រោយទាំងតណាត់តណែនព្រោះជីមីនមិនព្រមប្រលែងដៃគេអោយដើរស្រួលបួលសោះ សំខាន់មនុស្សជាច្រើនព្យាយាមសម្រុកចូលបុកគ្នាទៀត។ ដើររកចង់15នាទីទើបជីមីនរកតូបដែលលក់របស់គេត្រូវការ
« អូ ក្មេងតូចឯងត្រូវការទិញអ្វីដែរ?»ស្ត្រីវ័យកណ្តាលកាលបានឃើញរាងតូចទាំង2ហើយគាត់ដើរមកសួរដោយស្នាមញញឹមជាការរាក់ទាក់
«ខ្ញ៉ំចង់មើលជក់ផាត់ភ្នែក....»
«អ៎ មួយនេះមែនទេ»បានលឺសម្តីរាងតូចហើយស្ត្រីវ័យកណ្តាលបានលូកយកជក់មួយបង្ហាញអោយគេឃើញ
«បាទ មួយនឹងហើយ»ឃើញរបស់ត្រូវការហើយជីមីនងក់ក្បាលញ៉ាប់ស្តេក ចំណែកឯថេយ៍វិញឈរសម្លឹងមើលមិត្តកំពុងឈរនិយាយជាមួយអ្នកលក់ដោយមិនបានដឹងខ្លួននោះទេថាមានបុរសម្នាក់កំពុងដើរកាត់ជិតខ្លួនរបស់គេ រហូតដើរហួសផុតបន្តិចទើបថេយ៍ភ្ញាក់អារម្មណ៍នឹងងាកមុខឆ្វេងស្តាប់ហាក់ដូចព្យាយាមកំពុងរកនរណាម្នាក់ដោយមិនដឹងខ្លួន តែអារម្មណ៍មួយនេះវាពិតជាប្លែកខ្លាំងណាស់ ទោះយ៉ាងណាមនុស្សច្រើនពេកគេមិនបានឃើញនរណាម្នាក់គួរអោយចាប់អារម្មណ៍ដែរ ចឹងហើយរឿងមួយនេះថេយ៍ក៏បំភ្លេចចោលទៅ។
«យកពិននេះមីង»ដៃស្រឡូនចាប់របស់នេះរបស់នោះដែលសុទ្ធតែគ្រឿងផាត់មុខហ៊ុចអោយអ្នកលក់
«ឯងទិញមកធ្វើអី?»ថេយ៍ងើយឆ្ងល់ព្រោះមិនដឹងថាមិត្តខ្លួនទិញរបស់បែបនេះមកធ្វើអីដោយសារគេជាប្រុសគ្មានហេតុផលអីត្រូវទិញវានោះទេ ឬមួយគេទិញអោយមិត្តស្រី?
«ទិញទុកផាត់នោះអី....មីងគិតលុយ»
«អ៎ ទុកផាត់អោយមិត្តស្រីមែនទេ?»
«ស្អីគេ?ឯងគិតថាយើងមានមិត្តស្រី?....រូបរាងយើងបែបនេះសមជាមានមិត្តស្រីដែរទេ បើមិត្តប្រុសគ្រាន់តិច»
«ហាស់!!»បានលឺសម្តីជីមីនហើយធ្វើអោយកាយតូចភ្ញាក់ផ្អើលស្វាងស្មារតីមួយរំពេជ ព្រោះគេមិនដែលគិតថានឹងលឺពាក្យនេះទេ
«ឯងភ្ញាក់ផ្អើលមែនទេ?»ជីមីន
«ឯងមើលមុខយើងមិនសមជាភ្ញាក់ផ្អើលដែរទេ?»ថេយ៍
«ហាស់ៗ យើងគិតមិនខុសអោយតែអ្នកបានលឺពាក្យនេះហើយពួកគេនឹងប្រតិកម្មភ្លាមៗ»កម្លោះតូចផ្ទុះសំណើចរួចស្រដីឡើងមុននឹងទាញលុយហ៊ុចទៅអោយអ្នកលក់ គេដឹងរួចទៅហើយរាល់ពេលគេសម្រេចចិត្តនិយាយវាចេញមកនោះ
«អឺ....គឺ»រាងតូចសម្លឹងមើលទៅអ្នកលក់គេដូចជាមានអារម្មណ៍មិនស្រួលនៅពេលគាត់បានស្តាប់លឺសម្តីមិត្តរបស់ខ្លួន
«ក៉ំបារម្ភអី...យើងជាមូយគាត់ដូច្នេះរឿងបែបនេះគាត់ដឹងយូហើយ គាត់មិនទៅនិយាយប្រាប់អ្នកណាទេ»ឃើញក្រសែរភ្នែកថេយ៍មើលទៅអ្នកលក់ដោយទឹកមុខមិនទុកចិត្តបែបនេះជីមីនក៏ស្រដីឡើងជាមួយស្នាមញញឹម
«ក៉ំបារម្ភអីកម្លោះតូចមីងដឹងរឿងមិត្តក្មួយច្រើនណាស់...គេជាក្មេងល្អមីងមិនទៅធ្វើបាបគេទេ»
«បាទ»
«តោះ អាថេយ៍ពួកយើងទៅវិញ»មិនអោយរាងតូវមានអារម្មណ៍ទើសទាល់ជាងមុនជីមីនក៏រហ័សទាញដៃថេយ៍ចេញទៅ
សូមរង់ចាំភាគបន្ត
YOU ARE READING
ចំណងស្នេហ៍ត្រៃភព💫
Actionដំណើរស្នេហារបស់ពួកគេត្រូវបានអោយឃើញពីភាពស្មោះស្ម័គ្រ ក្តីស្រឡាញ់ លះបង់ ព្រាត់ប្រាស់ ទុក្ខសោក ដែលធ្វើអោយយើងនឹកស្មានមិនដល់ ថាពួកគេនៅតែអាចកាន់ដៃគ្នាបានទោះស្ថិតក្នុងទិដ្ឋភាពដ៏ឈឺចាប់យ៉ាងណាក្តី «ថេយ៍ អូនគឺជាមនុស្សតែម្នាក់ដែលនៅទំព័រទីមួយហើយក៏ជាមនុស្សតែម្...