ភាគ3:ត្រូវយកក្មេងនេះចេញ

85 9 0
                                    

សម្តីនឹងកាយវិការប្លែកៗរបស់លោកចនបានធ្វើអោយហេអ៊ីនស្តាប់លឺហើយកាន់តែភ័យខ្លាចលើសដើម ដៃស្រឡូនព្យាយាមកន្ត្រាក់ចេញពីការចាប់របស់អ្នកជាឪពុកក្មេកយ៉ាងអន្ទះសាររហូតទាល់តែរួចផុតចេញពីកណ្តាប់ដៃកំណាច់មួយនោះ
  «ខ្ញ៉ំ...ខ្ញ៉ំស៉ំទៅវិញសិនហើយ»នាងហាស្តីត្រដិកជាប់មាត់រួចបែរខ្លួនដើរចេញយ៉ាងលឿនដើម្បីបម្រុងចេញពីទ្រុងគួរអោយខ្លាចមួយនេះ។ប៉ុន្តែត្រូវដឹងថាឆ្កែចចកវាមិនដែលអោយចំណីរួចផុតពីមាត់នោះទេ ដៃម្ខាងលូកទៅទប់ទ្វាយ៉ាងរហ័សបណ្តាលអោយនាងក្រម៉ំភ្ញាក់ខ្លួនព្រឺត រួមទាំងបេះដូងក៏ចាប់ផ្តើមលោតដោយពោពេញអារម្មណ៍ភិតភ័យផងដែរ
«ប្រញ៉ាប់ទៅណា? កូនគួរកំដរប៉ាបន្តិចទៅ»ផ្ទៃមុខមនុស្សចាស់ដែលនៅពីក្រោយខ្នងបានអោនខិតមកក្បែរត្រចៀករបស់នាងមុននឹងហាស្តីខ្សឹបៗជាមួយស្នាមញញឹម។រាងកាយនាងក្រម៉ំចាប់ផ្តើមញីញ័រថប់ៗដង្ហើម ខួរក្បាលបានរំលឹករឿងអាក្រក់ៗជាច្រើនត្រឡប់មកវិញ
«អត់ទេ.... អូយ!!»នាងស្រែកប្រកែកនឹងព្យាយាមលូកដៃមូលគន្លឹះទ្វាបើកចេញតែមិនជាសំណាងនាងមិនរហ័សជាងលោកចនឡើយ គាត់ចាប់ដើមដៃហេអ៊ីនក្រវាត់ទៅលើសាឡុងមួយទំហឹងទើបនាំអោយនាងស្រែកបន្លឺសម្លេងត្អូនត្អែរឡើង
«ក៉ំអោយយើងបង្ខំខ្លាំងពេក ស្តាប់តាមសម្តីយើងទៅ»ជំហ៊ានជើងបានបោះមកមុខទាំងដៃសងខាងរវល់ជាប់ដោះលែវអាវខ្លួនម្តងមួយគ្រាប់ៗចេញ
  «ហ្ហឹកៗ ប៉ាខ្ញ៉ំស៉ំអង្វរ....ក៉ំធ្វើបែបនេះអី»ដៃស្រឡូនលើកប្រណ៉ំសំពះស៉ំក្តីអាណិតពីមនុស្សចាស់នៅចំពោះមុខ អោយដោះលែងខ្លួនទាំងក្នុងចិត្តភ័យជាខ្លាំងខណះពេលឃើញលោកចនកាន់តែដើរមកជិតខ្លួន
  «ជុៗក៉ំភ័យអី ប៉ានឹងដោះលែងកូនបន្ទាប់ពីធ្វើរឿងសប្បាយៗរួច»គាត់ច្បូចមាត់ធ្វើជាសម្លេងក្រវីក្បាលតិចៗដោយចិត្តមានះនៅបន្តដើរតម្រង់មករកនាងក្រម៉ំដដែល ទង្វើបែបនេះធ្វើអោយហេអ៊ីននឹកឃើញដល់កាយវិការស៊ូហូដែលចូលមករកនាងនៅពេលលើកដំបូងយ៉ាងចឹង។ គ្រប់សកម្មភាពនឹងពេលវេលាពិតជាដូចគ្នាណាស់តើនេះមិនមែនជាចរឹកឪកូនតែមួយទេឬ?
  ហេអ៊ីនព្យាយាមស្ទុះស្ទាររត់គេចតែត្រូវបានឪពុកក្មេកចិត្តបិសាចស្ទាក់ទាន់ បណ្តាលអោយនាងក្រម៉ំស្រែកយំបន្លឺសម្លេងហៅអោយគេជួយទោះដឹងថាគ្មានសង្ឃឹមតែនាងនៅតែមិនបោះបង់
«លែងៗ ហ្ហឹកៗ លែងខ្ញ៉ំទៅ....ជួយផងៗ អ្នកណាក៏បានដែរជួយខ្ញ៉ំផង...អ្ហឹកៗ ប៉ាម៉ាក់ជួយខ្ញ៉ំផង»សម្លេងស្រែកស៉ំជំនួយដែលបង្កប់ភាពតក់ស្លុតនឹងភ័យខ្លាចបានបន្លឺរណ្ត៉ំពេញបន្ទប់ នឹងសសៀរចេញមកក្រៅដោយសង្ឃឹមថាអ្នកណាម្នាក់នឹងចូលមកជួយនាង។ មនុស្សដែលនាងនឹកឃើញដំបូងគេប៉ាម៉ាក់ដែលចែកឋានទៅតើពួកគាត់បានលឺនាងស្រែកដែរទេ?
  «ស្រែកទៅ បើគិតថាមានអ្នកមកជួយ?»គិតថាសម្លេងស្រែកនឹងស៉ំជំនួយបែបនេះលោកចននឹងភ័យខ្លាច? គាត់បង្ហាញទឹកមុខមិនខ្ជីរអាបន្តិចវាបង្ហាញអោយនាងបានដឹងច្បាស់ថាពេលនេះនាងគ្មានក្តីសង្ឃឹមទៀតនោះទេ។ ពេលវេលាគួរអោយស្អប់ប្រៀបដូចជានរកកំពុងដុតកម្លោចនាងអោយសម្រក់ទឹកភ្នែករាប់រយដំណក់ដែលបង្កប់ទៅដោយភាពឈឺចាប់ឥតគណនា ព្រោះតែទង្វើមនុស្សតិរិច្ឆានគួរអោយស្អប់ខ្ពើមមកលូកលាន់នាងគ្មានក្តីមេត្តា។
ដឹបៗៗ
«យកវាទៅទុក្ខទៅ....»សម្លេងសម្រិតជើងនឹងសម្តីរបស់លោកស្រីចនត្រូវបានលឺដល់ត្រចៀកនាង បង្កើតក្តីសង្ឃឹមបន្តិចបន្តួចត្រឡប់មកវិញទើបបានរុញកម្លាំងចិត្តអោយនាងហ៊ានលើកដៃរុញច្រានរាងកាយបុរសវ័យចំណាស់ចេញយ៉ាងខ្លាំងរួចស្ទុះក្រោកឈរនឹងទាញខោមកស្លៀកពាក់វិញអោយត្រឹមត្រូវមុននឹងប្រញ៉ាប់ចុះទៅក្រោម។
«ម៉ាក់ៗ....»កាលឃើញថាលោកស្រីចនត្រឡប់មកវិញហើយធ្វើអោយនាងមានចិត្តរំពឹងយ៉ាងធំធេងដែលគាត់អាចជួយនាងបាន
«វាយ៉ាងមិចឯងនឹង?»ស្ត្រីចំណាស់ងាកមុខឆ្វាច់សម្លឹងមើលទៅកូនប្រសារសម្អប់ដោយទឹកមុខមិនពេញចិត្តកាលដែលនាងមកចាប់ដៃចាប់ជើងគាត់ជាប់
«ម៉ាក់ៗជួយខ្ញ៉ំផង អ្ហឹកៗ»
«ជួយស្អីឯង?»
«អ្ហឹកៗ គឺប៉ា....ហ្ហឹកកប៉ាបានលូកលាន់ខ្ញ៉ំណាម៉ាក់....ម៉ាក់ជួយខ្ញ៉ំផងអ្ហឹកៗៗ ខ្ញ៉ំខ្លាច»នាងយំអង្វរស៉ំការជួយពីស្រ្តីចំណាស់យ៉ាងគួរអោយអាណិតប្រៀបដូចជាកូនឆ្មាទើបតែធ្លាក់ទឹកយ៉ាងចឹង ព្រោះសភាពរបស់នាងពិតជាពិបាកមើលយល់ខ្លាំងណាស់។ លោកស្រីចនគាំងធ្មឹងអោនមុខសម្លឹងមើលខោអាវហេអ៊ីនដែលមានសភាពរញ៉េរញ៉ៃប្រៀបដូចជាមានគេមកចាប់លូកលាន់ពិតមែន
«អ្ហឹកកៗ ខ្ញ៉ំខ្លាច គាត់ៗបង្ខំខ្ញ៉ំណាម៉ាក់....ហ្ហឹកកៗគាត់បង្ខំខ្ញ៉ំ ផាច់!!»សម្តីដែលព្យាយាមប្រាប់មនុស្សម្នាក់ដើម្បីស៉ំក្តីអាណិតនឹងបង្ហាញភាពភ័យខ្លាចចេញផងត្រូវបានផ្តាច់មួយរំពេជ ហើយផ្ទៃមុខដ៏ស្រស់ស្អាតផូផង់ក៏បានងាកទៅម្ខាងដោយស្នាដៃមនុស្សចាស់ដែលខំគិតថានឹងចេះគិតចេះជួយរកខុសត្រូវអោយខ្លួន តែពេលនេះគ្រប់យ៉ាងវាផ្ទុយស្រឡះ ហេអ៊ីនឈរគាំងធ្មឹងបើកភ្នែកធំៗបង្ហាញភាពតក់ស្លុតដែលនឹកស្មានមិនដល់។
«បិទមាត់របស់ឯងភ្លាមទៅ មីក្មេងឆ្កួត....នាងមានភស្តុតាងស្អីបានជាមកចោទប្តីយើងហាស់?»លោកស្រីចនប្រែទឹកមុខនឹងហាស្តីគម្ហក់ទៅកាន់កូនប្រសារទាំងចងចិញ្ចើមប្រៀបដូចជាគាត់ខឹងយ៉ាងខ្លាំងចំពោះហេអ៊ីន ដោយដឹងច្បាស់ហើយថាប្តីខ្លួនជាមនុស្សបែបណា?ប៉ុន្តែគាត់នៅតែបន្តជ្រើសរើសទំលាក់កំហុសអោយទៅកូនប្រសារសម្អប់ទៅវិញជាក់ស្តែងជានាងទៅវិញទេជាជនរងគ្រោះក្នុងរឿងនេះ។
«នាងឯងបានស៉ីបាយផ្ទះយើងហើយ នៅហ៊ាននិយាយបង្កាច់បង្ខូចឈ្មោះប្តីយើងទៀត....នាងមានសិទ្ធអីមកនិយាយបែបនេះហាស់? គិតទៅនាងវិញទេដែលព្យាយាមអោយដៃប្តីយើងនោះ»ទោះសម្តីមនុស្សចាស់ខំស្រដីថាជេរស្តីអោយប៉ុណ្ណាក៏ហេអ៊ីនមិនបានតបតត្រឡប់មកវិញដែរព្រោះពេលនេះនាងហួសចិត្តនឹងឈឺចាប់ខ្លាំងបំផុត ក្នុងពេលមិនដល់ប៉ុន្មានថ្ងៃរាងកាយទាំងមូលត្រូវបានមនុស្សប្រុសចិត្តកំណាច់លូកលាន់យ៉ាងប្រហើនមិនយល់ពីអារម្មណ៍អ្នកដទៃ ហើយវារឹតតែធ្លាក់ទឹកចិត្តទៀតនោះស្របពេលត្រូវបានម្តាយក្មេកមិនជឿនឹងចោទប្រកាន់ហើយទំលាក់កំហុសគ្រប់យ៉ាងអោយនាងទាំងអស់ទៀត។ ក្នុងវិនាទីនេះប្រៀបដូចជានាងកំពុងឈរនៅកណ្តាលទន្លេដែលមានសត្វសាហាវជាច្រើនមកហែលព័ទ្ធជ៉ំវិញខ្លួននាងយ៉ាងចឹង
៚មួយអាទិត្យ
ក្នុងអំឡុងរយះពេលមួយអាទិត្យហើយដែលហេអ៊ីនសងំយំនៅក្នុងបន្ទប់តែម្នាក់ឯងដោយមិនចេញទៅណាទាំងអស់ទោះត្រូវបានស៊ូហូនឹងលោកចនព្យាយាមគោះទ្វាហៅនាងខ្លាំងប៉ុណ្ណាក៏ដោយ ក៏គ្មានប្រសិទ្ធភាពដែរ។ ថ្ងៃមួយនាងបានដួលសន្លប់បណ្តាលអោយដៃត្រូវក្រវៀសថូផ្កាបែកបង្កើតស៊ូសម្លេងអោយអ្នកនៅក្រោមបានលឺ ដោយក្នុងនោះនាយកម្លោះស៊ូហូក៏នៅដូចគ្នា គ្រាន់តែលឺសម្លេងនាយមានអារម្មណ៍ថាមិនស្រួលទើបស្ទុះរត់ទៅសម្លុះទ្វាយ៉ាងលឿន
«ហេអ៊ីនៗ....»កាលឃើញរាងកាយស្រឡូនដេកលើឥតបែបនេះ ស៊ូហូក៏ប្រញ៉ាប់ចូលទៅបីត្រកងនាងដាក់លើគ្រែងនឹងហៅនាងជាច្រើនដង រីឯលោកចនមិននៅស្ងាមក៏ហៅគ្រូពេទ្យអោយមកមើល។ ពួកគេចាំរហូតគ្រូពេទ្យមកដល់ពិនិត្យមើល ប្រើរយះពេលខ្លីគ្រូពេទ្យក៏បានក្រោកឈរ
«លោកគ្រូពេទ្យនាងមានបញ្ហាអី?»ស៊ូហូចូលមកសួរនាំមុនគេ
«គឺថាចូលរួមអបអរសាទផងពេលនេះអ្នកនាងកំពុងមានផ្ទៃពោះហើយ»លោកគ្រូពេទ្យញញឹមញញែមហាស្តីឡើងទាំងមានបំណងជួយអបអរពួកគេ តែបើក្រលែកមើលមកសមីខ្លួនវិញម្នាក់ៗប្រែទឹកមុខមិនស្រួលភ្លាមហាក់ដូចជាកំពុងមានអាថកំបាំងរៀងៗខ្លួន។
(កូន...!!)រាងកាយដែលបានសន្លប់មិញនេះក៏ដឹងខ្លួន កន្ទុយភ្នែកបានរំលេចទឹកសន្សើមចេញមកទាំងបិទភ្នែកបន្ទាប់ពីលឺសម្តីគ្រូពេទ្យហើយ មានចិត្តរំភើបឥតឧបមាទោះកូនម្នាក់នេះមិនមែនជាមួយប្តីរបស់ខ្លួនតែនាងនឹងមិនស្តាយក្រោយក្នុងការទុក្ខកូនមួយនេះឡើយ។
«មូលហេតុដែលបណ្តាលអោយអ្នកនាងសន្លប់ព្រោះគាត់អស់កម្លាំងណាមួយអាចថាកូនធ្វើទុក្ខដូច្នេះខ្ញ៉ំបានចេញថ្នាំអោយខ្លះៗ....នៅពេលគាត់ភ្ញាក់អោយលេបមួយឆុតក្នុងមួយថ្ងៃទៅ ហើយត្រូវព្យាយាមលួងលោមគាត់ក៉ំអោយពិបាកចិត្តពេក បើមិនចឹងវានឹងមានផលប៉ះពាល់ដល់កូនបាន»លោកគ្រូពេទ្យធ្វើការណែនាំនឹងពន្យល់ពីអាការះខ្លះៗអោយពួកគេបានដឹងមុននឹងហ៊ុចថ្នាំទៅកាន់ស៊ូហូ
«បាទ....»នាយកម្លោះព្យាយាមញញឹមមិនសមទាំងព្រមទទួលយកថ្នាំ
«បើចឹងខ្ញ៉ំស៉ំទៅវិញសិនហើយ»ហាស្តីរួចគ្រូពេទ្យក៏លាដោយមានអ្នកបម្រើជាអ្នកជូនដំណើរ
«ម៉ាក់តើពួកយើងគួរធ្វើយ៉ាងមិច?»គ្រាន់តែគ្រូពេទ្យចេញទៅផុតនាយកម្លោះងាកមុខឆ្វាច់សួរទៅកាន់ម្តាយដោយទឹកមុខខ្វល់ខ្វាយ
«កូននិយាយបែបនេះក៉ំប្រាប់ថា....»លោកស្រីចនចោទសួរទៅកាន់កូនពៅជាមួយទឹកមុខសង្ស័យ
«ត្រូវហើយ ក្មេងនេះអាចជាកូនរបស់ខ្ញ៉ំណាម៉ាក់ព្រោះខ្ញ៉ំចាប់បង្ខំនាង2 3ដងហើយ»បើជ្រុលជារឿងដល់តំណាក់កាលបែបនេះហើយគ្មានហេតុផលអីដែលនាយត្រូវលាក់បាំងទៀតទេ
«ព្រះអើយ!!មិចក៏កូនធ្វើបែបនេះ»
«ម៉ែកូន2អ្នកនឹងដោះស្រាយគ្នាឯងទៅ....យើងមានការរវល់ទៅមុនហើយ»ដោយហេតុនៅពេលលឺសម្តីស៊ូហូហើយធ្វើអោយលោកចនមានអារម្មណ៍ធូរចិត្តបន្តិចព្រោះគាត់ទើបតែលូកលាន់បានម្តងនោះទេចឹងបានន័យថាស៊ែនឪពុកច្បាស់ជាស៊ូហូនេះឯង។លោកស្រីចនសម្លឹងមើលផ្នែកខ្នងប្តីដែលកំពុងដើរចេញទាំងមិនដាក់ភ្នែកគាត់អាចមើលដឹងព្រោះនេះជាប្តីដែលខ្លួនដេកអោបជាប់ទ្រូងរាល់ថ្ងៃគ្រាន់តែគាត់មិនចង់និយាយប៉ុណ្ណោះ។
«ម៉ាក់តើពួកយើងគួរធ្វើយ៉ាងមិចទៅ?»
«ជម្រើសដ៏ល្អ គឺយកក្មេងនេះចេញ»
គិតមួយសន្ទុះស្ត្រីចំណាស់ក៏នឹកឃើញពីវិធីម្យ៉ាងរួចស្រដីប្រាប់ទៅកាន់ស៊ូហូដោយស្នាមញញឹម ប្រើជ្រុលជាបែបនេះយកក្មេងក្នុងផ្ទៃចេញអោយលឿនកាន់តែល្អ ទាន់មិនដឹងរឿងការពិតថាក្មេងនេះជាកូនអ្នកណា ព្រោះគាត់ខ្លាចបំផុតនៅពេលដឹងថាទារកនោះជាកូនរបស់លោកចនដែលមិនមែនជារបស់ស៊ូហូ។
(យកចេញ....!!)បេះដូងដែលមានសភាពខ្ទេចខ្ទាំសឹងតែលោតចេញមកក្រៅកាលបានលឺពាក្យថាយកចេញបែបនេះ តើអ្នកណាអាចទ្រាំបាននៅពេលដឹងថាអ្នកដទៃចង់បំបែកកូនខ្លួនចេញទៅនោះ?
«ម៉ាក់ប្រាដកទេថានឹងធ្វើបែបនេះ?»មិនមែនថាចិត្តដាច់ពេកនោះទេស៊ូហូក៏រាងស្ទាក់ស្ទើចិត្តបន្តិចដែរ ព្រោះនាយដឹងថាទារកក្នុងផ្ទៃនោះជាកូនរបស់ខ្លួន
«យ៉ាងមិច?កូនគិតចង់ទុក្ខក្មេងនឹងមែនទេ?»
«គឺ....»
«ស្តាប់ណាស៊ូហូកូននៅមាននារីច្រើនអ្នកទៀត ដែលកូនត្រូវជ្រើសរើសចូលមកក្នុងជីវិត....ដូច្នេះកូនមិនបាច់ទៅខ្វល់ខ្វាយជាមួយនាងក្មេងនឹងទេ»ដៃដែលមានស្នាមជ្រីវជ្រួញបានលើកមកចាប់ស្មាដ៏ធំទ្រូលាយរបស់កូនប្រុសដោយព្យាយាមនិយាយចាក់រុកក៉ំអោយចិត្តនាយទោយទន់តាមសភាពគួរអោយអាណិតរបស់ហេអ៊ីន
«បាទ ខ្ញ៉ំស្រេចតាមតែម៉ាក់ទេ»មួយប្រយោគនេះប្រៀបដូចជាកាំបិទដ៏មុទស្រួចចាក់ទំលុះក្រអៅបេះដូងអ្នកគេងនៅលើគ្រែដែលលួចសម្រក់ទឹកភ្នែកស្ងាតៗយ៉ាងចឹង ធ្វើបាបនាងម្នាក់មិនឆ្អែតឆ្អន់ហើយហេតុអីក៏ចង់ធ្វើបាបក្មេងមិនដឹងអីទៀត? ក្នុងនាមជាឪពុកម្នាក់បែរជាគ្មានទំនួសខុសត្រូវទៅវិញ វាស្នាទារកម្នាក់នេះពិតជាកម្សត់ណាស់ដែលមកកើតចំគ្រួសារព្យាយាមចង់សម្លាប់បែបនេះ។
៚ពាក់កណ្តាលយប់
សម្លេងទឹកភ្លៀងបានស្រក់ចុះរាប់រយដំណក់នាពេលរាត្រីស្ងប់ស្ងាតបង្កើតជាទឹកដែលហ៊ូដូចជ្រោះបន្ទាប់ពីមេឃកំពុងចង្អុលអោយធ្លាក់ចុះមកព្រមទាំងបន្ថែមថ្គរន្ទះ ផូងផាំងបន្លាចមនុស្សទន់ខ្សោយអោយញ៉ាប់ញ័រពេញរាងកាយផងដែរ។ សម្រិតជើងស្រឡូនរត់កាត់ភ្លៀងយ៉ាងតក់ក្រហល់មិនបានខ្វល់ខ្វាយពីគ្រោះថ្នាក់នៅជ៉ំវិញខ្លួនព្រោះតែផ្តោតលើទិសដៅមួយមុខគត់។
  ផាំងៗ សម្លេងស្នូរគោះទ្វាបានល្អៀកៗដល់អ្នកដែលកំពុងគេងក្នុងបន្ទប់អោយបានលឺស៊ូនឹងបើកភ្នែកដើរចេញមកមើលទាំងងងុយ
   «អ្នកណាមករកអីទាំងយប់នឹង?»ដៃស្រឡូនលូកទៅបើកទ្វាដោយពោលពាក្យចោទសួរអ្នកនៅខាងក្រៅទាំងងើយឆ្ងល់ព្រោះតែនេះជាពេលយប់ងងឹតបូករួមមានភ្លៀងថ្គររន្ទះទៀត តើអ្នកណាមករកគេថ្មើនេះទៅ? គីម ថេយ៉ុង ជាប្អូនភ្លោះជាមួយហេអ៊ីនហើយពិតណាស់ដែលគេមានមុខមាត់ដូចគ្នាបិះដាក់ជាមួយបងស្រីទោះជាប្រុសក្តីតែនៅពេលតែងខ្លួនបន្តិចនឹងគ្មានអ្នកណាអាចកត់ចំណាំបានឡើយ គេជាមនុស្សចូលចិត្តបែងចែកមនុស្សណាស់នរណាម្នាក់មិនបានធ្វើខុសគេមិនរករឿងតែបើនរណាម្នាក់ធ្វើខុសហើយគេនឹងតាមសងសឹកដល់ក្ស័យជីវិត ជាពិសេសរាល់ពេលអ្នកណាក៏ដោយអោយតែហ៊ានមកធ្វើបាបបងស្រីរបស់គេ។
   «ថេយ៍~~~~»រាងកាយជោគជាំទៅដោយទឹកភ្លៀងបង្ហាញកែវភ្នែកក្រហមដក់ទឹកសន្សើមទោះវាបានលាយឡំនឹងទឹកភ្លៀងក៏ពិតមែនតែវាមិនអាចបិទបាំងរាល់គ្រប់ដំណក់ទឹកភ្នែកដែលកំពុងជ្រៀបចេញមកបង្កប់នូវភាពឈឺចាប់ខ្លាំងនោះទេ។
  សូមរងចាំភាគបន្ត

ចំណងស្នេហ៍ត្រៃភព💫Where stories live. Discover now