បន្ទាប់ពីអូសKarinaមកដល់បន្ទប់ទទួលភ្ញៀវភ្លាម
"ចេះដេីរបែបពួកអ្នកមានគេដេីរដែលទេ?" Winter
"មិនចេះទេ!!" Karina ក្រវីក្បាលព្រមទាំងឆ្លេីយ
"មិនអីទេចាំខ្ញុំបង្រៀន!"
"ចុះអ្វីផ្សេងទៀត?" គេសួរបន្ថែមព្រោះថាការបង្រៀនធ្វេីអ្នកមាននេះវាតិចពេកហេីយ
"ឯងគ្មានអ្វីត្រូវកែប្រែនោះទេ...ព្រោះឯងមេីលទៅដូចកូសេដ្ឋីស្រាប់!" ស្ដាប់យល់ហេីយWinterក៏ងួកក្បាលទទួលយកចម្លេីយនេះ
រយៈពេលប៉ុន្មានថ្ងៃមកនេះWinterតែងបង្រៀនKarinaពីរបៀបដេីរអោយដូចសេដ្ឋី តែថាកាន់តែដេីរកាន់តែខុស ដោយសារតែគេតិចៗដួលរហូត ធ្វេីអោយអ្នកបង្វឹកដូចជាWinterឡេីងក្ដៀនយោបល់
"ស្អែកនេះដល់ថ្ងៃណាត់ហេីយ...បេីឯងនៅតែដេីរបែបនេះឃេីញថាមិនកេីតនោះទេ!" ថារួចនាងក៏មកអង្គុយលេីសាឡុងដកដង្ហេីមធំ
ឃេីញបែបនេះKarinaក៏មកធ្វេីខ្លួនម្ញិកម្ញក់ដាក់នាង តែបែបនេះមិនធ្វេីអោយWinterឆ្ងល់នោះឡេីយ ព្រោះថាប៉ុន្មានថ្ងៃនេះគេតែងតែធ្វេីបែបនេះ ដូចជាកំពុងយកចិត្តយកថ្លេីមនាងរឿងអ្វីមួយចឹង
"អ្នកគ្រូស្អាតហា៎...ធ្វេីជាអ្នកមានវាមិនស្រួលដូចជានិយាយនោះ គ្រប់យ៉ាងវាត្រូវការពេលវេលា!"
"តែវាអស់ពេលហេីយ...!"
"ចឹងត្រូវធ្វេីយ៉ាងមិច?"
"ឯងមិនបាច់ទៅទេ!" លឺភ្លាមKarinaឡេីងទម្លាក់ទឹកមុខ
"ខ្ញុំដឹងថាឯងចង់ទៅ...តែបេីទៅហេីយធ្វេីអោយឯងខ្មាស់គេជាមួយខ្ញុំ ខ្ញុំមិនព្រមអោយទៅជាដាច់ខាត!" លឺសម្ដីបន្ទាប់ដែលបញ្ជាក់ថាជាការបារម្ភបែបនេះ Karinaក៏មានស្នាមញញឹងឡេីងវិញ"ខ្ញុំយល់ហេីយ...ជុប៎~~" និយាយចប់គេក៏លួចថេីបនាងមួយទាំងសប្បាយចិត្ត មុននឹងរត់ឡេីងទៅបន្ទប់វិញទៅ
"យ៉ា...មិចក៏មកធ្វេីបែបនេះ?" សម្ដីហាក់មិនពេញចិត្ត តែទឹកមុខវិញញញឹមឡេីងខ្ជឹប
#ថ្ងៃស្អែកបានមកដល់ នៅភោជនីយដ្ឋានលំដាប់ផ្កាយ5មួយកន្លែង
"ម៉ែក៏សម្រែកូនក៏សម្រែ...មិនយល់ទេមិចក៏ខ្ញុំមានបងប្អូនជីដូនមួយរហាមបែបនេះ?" Ridaសម្លឹងមុខម៉ាក់របស់Winterដោយក្រសែរភ្នែកពោលពេញទៅដោយការមេីលងាយ ធ្វេីអោយគាត់មិនហានសម្លឹងមេីលមុខបងប្អូនណាម្នាក់ចំឡេីយ បានត្រឹមអង្គុយអោនមុខចុះចាំដំណេីរមកដល់របស់Winter

YOU ARE READING
||ច្រឡំស្នេហ៍ច្រឡំបេះដូង||
Romance"ច្រឡំស្នេហ៍ច្រឡំបេះដូង" ជារឿងប្រភេទបែបgl ស្នេហារដែលកេីតមានឡេីងដោយការយល់ច្រឡំ រវាងតួរស្រីនឹងតួរស្រី ហេីយពេលដែលនៅជាមួយគ្នាយូរទៅក៏ក្លាយជាស្នេហារ តែថ្ងៃមួយពួកគេក៏ដឹងពីរឿងគ្នាទៅវិញទៅមក។បេីចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នា។