Part2

729 34 0
                                    

#ក្នុងបន្ទប់ខនដូររបស់Winter

#ក្នុងបន្ទប់ខនដូររបស់Winter

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"នេះបន្ទប់ខនដូររបស់ខ្ញុំ...វាមិនសូវធំប៉ុន្មានទេ នៅទីនេះមានផ្ទះបាយមួយ បន្ទប់ទទួលភ្ញៀវក៏ដូចជាកន្លែងមេីលទូរទស្សន៍មួយ បន្ទប់ទឹកពីរ នឹងបន្ទប់គេងមួយ!" Winterធ្វេីការរៀបរាប់ពីខនដូរដែលខ្លួនរស់នៅ

"ចឹងអោយខ្ញុំទៅគេងនីទីណា?កុំប្រាប់ថាទីនេះណា?" Karinaធ្វេីទឹកមុខបែបភ័យៗរួចចង្អុលមកកាន់សាឡុង

"ខ្ញុំមិនចិត្តដាច់ដាក់ឯងដល់ថ្នាក់នឹងទេ...ខ្ញុំនឹងអោយឯងគេងគ្រែងជាមួយខ្ញុំ!" Winter ក្រវីក្បាលសេីចទាំងហួសចិត្ត នឹងកាយវិការភ័យលេីការគេងលេីសាឡុងរបស់គេ

"គេងជាមួយនាង?" Karinaលឺហេីយឡេីងលាន់មាត់

"យ៉ាងមិច?ខ្លាចខ្ញុំស៉ីឯង?" ម្ដងទៀតហេីយដោយWinterហួសចិត្តនឹងគេម្នាក់នេះ

"អត់ទេ...គឺខ្ញុំមិនសូវចេះគេងបន្ទប់រួមអ្នកណា!!"

"ចឹងហ៎~បានហេីយ...កុំរឿងច្រេីនពេក និយាយចឹងឯណាសម្លៀកបំពាក់ឯង?" នាងធ្វេីជាលលេងជាមួយគេ ព្រោះលេីកមុនទេីបតែគេសណ្ឋាគារជាមួយគ្នាមួយយប់សោះ មកថ្ងៃនេះមិនចេះបន្ទប់រួមអីណា

"មិនបានយកមក!"

"មិនអីទេប្រេីរួមរបស់ខ្ញុំសិនទៅ...ចាំស្អែកចាំទៅទិញសម្លៀកបំពាក់ថ្មី!ហេីយនេះញ៉ាំអាហារថ្ងៃត្រង់រួចហេីយឬនៅ?បេីនៅចាំទៅធ្វេីមីអោយញ៉ាំ!!"

"នៅទេ...តែថាមិនមានអ្វីផ្សេងក្រៅពីមីទេមែនទេ?" គេសួរបញ្ជាក់ ហេីយWinterក៏ងួកក្បាលបញ្ជាក់

"មេីលទូរទស្សន៍លេងៗសិនទៅ...បន្តិចនឹងរួចហេីយ!" នាងនិយាយហេីយក៏យកដៃទៅដាក់លេីក្បាលគេ នឹងសម្លឹងមុខគេបន្តិចរួចក៏ដេីរទៅផ្ទះបាយទៅ

||ច្រឡំស្នេហ៍ច្រឡំបេះដូង||Where stories live. Discover now