Part4

610 29 0
                                    

ក្រោយពេលលេងនៅក្រោមដំណក់ទឹកភ្លៀងឆ្អែតឆ្អន់ពួកគេក៏ត្រលប់មកបន្ទប់វិញ ដោយខ្លួនម្នាក់ៗទទឹកជោគទាំងអស់។

"ងូចទឹកនៅបន្ទប់ទឹកលេីទៅ...ចាំខ្ញុំងូចទឹកនៅបន្ទប់ទឹកក្រោម!" Karinaនិយាយរួចក៏បម្រុងយកកន្សែងមួយចូលក្នុងបន្ទប់ តែថាWinterបានចាប់ដៃគេជាប់

"ហេតុអីពួកយេីងមិនងូចទឹកជាមួយគ្នាទៅ?" សំណួរនេះធ្វេីអោយគេគាំងនិយាយលែងចេញ

"យ៉ាងមិច?ខ្ញុំនឹងបងឯងក៏ធ្លាប់ងូតទឹកជាមួយគ្នា!" Winter និយាយបន្ថែមធ្វេីអោយអ្នកស្ដាប់ឡេីងក្រហមស្លឹកត្រចៀកទាំងសងខាង

"តែវាមិនដូចគ្នា...គឺខ្ញុំ..." មិនទាន់និយាយចប់ផងនាងក៏កាត់

"ឆាប់ឡេីងត្រជាក់ណាស់!" ថាហេីយWinterក៏អូសដៃKarinaចូលបន្ទប់ទឹកបិទទ្វាចាក់សោរទៅ

#ក្នុងបន្ទប់ទឹក

Karinaជាអ្នកស្មាក់ចិត្តដោះអាវត្រាំចូលក្នុងអាងទឹកក្ដៅមុន មុននឹងWinterជាអ្នកបន្ទាប់ដែលត្រូវដោះអាវចូលមក នៅពេលដែលរាងកាយគ្មានអ្វីបិទបាំងរបស់នាងបានដេីរមកជិតគេម្ដងបន្តិច ធ្វេីអោយអារម្មណ៍ក្នុងខ្លួនរបស់Karinaក្ដៅក្រហល់ក្រហាយដូចបាយពុះ ហេីយគ្រាន់តែនាងបានចូលមកអង្គុយទល់មុខគ្នានឹងគេភ្លាម គេក៏ចាប់ផ្ដេីមឈាមច្រមុំ ព្រោះតែរាងកាយនាងទាក់ទាញផ្លូវអារម្មណ៍របស់គេខ្លាំងពេក

"Karinaឯងចេញឈាមហេីយ!!" ឃេីញដូចនេះWinterក៏ប្រញ៉ាប់ចូលមកជិតគេដេីម្បីឃាត់ឈាមពីច្រមុះរបស់គេ ដែលហេតុនេះធ្វេីអោយរាងកាយតូចស្ដេីងបានចូលមកចន្លោះជេីងKarinaយ៉ាងទាក់ទាញ

ពេលដែលនាងរកយកកន្សែងមកជូតច្រមុះរបស់គេ ស្រាប់តែគេកន្ត្រាក់ខ្លួនពីទឹកស្ទុះវឹងទាញកន្សែងចេញពីបន្ទប់ទឹកយ៉ាងលឿន។

"គេកេីតអីចេះ?" ដោយបារម្ភផងខ្វល់ពីគេផង នាងក៏ស្ទុះវឹងទាញកន្សែងរុំត្រឹមដេីមទ្រូងរត់ទៅតាមគេ

#បន្ទប់ទទួលភ្ញៀវ

"ឯងកេីតអីKarina?ហេតុអីរឹកពារភ្លែកម្លេះ?ហេីយច្រមុះឯងយ៉ាងមិនហេីយ អោយបងមេីលបន្តិចមក!" Winter រកដេីរទៅជិតគេ តែថាសារនេះគេក៏រុញនាងអោយបុកផ្ទុបនឹងសាឡុងមុននឹងខ្លួនគេឡេីងទៅទ្រោបពីលេីនាង

||ច្រឡំស្នេហ៍ច្រឡំបេះដូង||Where stories live. Discover now