Part10 End

1.1K 40 3
                                    

"បងដឹងថាអូនកំពុងតែគិតអី...ចឹងហេីយកុំអោយសោះណាវិន បងមិនចង់លឺវាចេញពីមាត់អូនទេ...!!" Karinaយកដៃទាំងសងខាងក្ដោបមុខរបស់Winter ទាំងភ្នែករលីងរលោង បន្ទាប់ពីថេីបមាត់នាងយ៉ាងយូរ

"បងគិតអី?មិញអូនគ្រាន់តែចង់ប្រាប់បងថា...ពួកយេីងគួរតែចូលទៅនិយាយជាមួយគាត់ម្ដងទៀតតាមសម្រួលទៅ...មិនមែនអូនចង់មានន័យអីបែបនោះទេ!" នាងយកដៃស្ទាបមុខគេម្ខាងដេីម្បីលួងលោម ដោយសារគេពេលនេះកំពុងជ្រាបទឹកភ្នែកចេញមកហេីយ ទោះជាគេជាមនុស្សក្លាហានឬហ៊ានយ៉ាងណាក៏ដោយ ក៏គេនៅតែជាមនុស្សទន់ខ្សោយនៅក្នុងរឿងស្នេហា

គេលឺនាងនិយាយបែបនេះ ភ្លាមៗគេក៏ចូលទៅអោបក្រសោបនាងយ៉ាងជាប់នៅក្នុងរង្វង់ដៃ ដូចខ្លាចបាត់បង់នាងចឹង ចំណែកនាងក៏អោបគេតបតវិញដូចគ្នា

"គិតទៅកូនស្រីខ្ញុំនេះ...មិនខ្លាចបាត់បង់ឪពុកបង្កេីតទេ បែរជាខ្លាចបាត់បង់ស្រីទៅវិញ!កតញ្ញូជាមួយស្រីមែនកូនស្រីប៉ា!" មិនដឹងជាលោកយូរគាត់មកឈរមេីលពួកគេមុខបន្ទប់គាត់តាំងពីពេលណាទេ បានជាដឹងថាកូនគាត់ស្រឡាញ់ស្រីជាស្រឡាញ់ឪពុកទៀត

"លោកប៉ា/លោកប្រធាន!" ពួកគេទាំងពីរងាកមុខមកនិយាយដំណាលគ្នា

"មុននេះប៉ាបានយកសម្ដីឯងទៅគិតហេីយមីន...កូននិយាយត្រូវ ធម្មជាតិកូនគឺស្រឡាញ់ភេទដូចគ្នា បេីប៉ាបង្ខំកូនទៅអោយស្រឡាញ់មនុស្សភេទផ្ទុយគ្នាវិញទេ ទេីបវាជារឿងដែលកូនខុសធម្មជាតិ...ហេីយវាអាចអោយកូនសោកស្ដាយពេញមួយជីវិត អោយប៉ាសុំទោសណា!!!" លឺប៉ារបស់ខ្លួននិយាយបែបនេះKarinaសប្បាយចិត្តខ្លាំងណាស់ ភ្លាមៗក៏ស្ទុះចូលទៅអោបអ្នកជាឪពុកទាំងសប្បាយចិត្ត

"មិននោះទេលោកប៉ា...ហេីយកូនក៏អគុណប៉ាដែល ដែរព្រមយល់ពីកូន!" គេនៅតែអោបលោកយូរមិបលែងដូចជាកូនក្មេងម្នាក់យ៉ាងចឹង

ដោយឃេីញWinterនៅឈរមេីលដូចនេះលោកយូរនិយាយឡេីង

"កូនប្រសារ...មកនេះមក!" គាត់និយាយទាំងសំឡេងស្រទន់

នាងហាក់ភ្ញាក់ផ្អេីលដែរ នៅពេលលឺលោកប្រធានហៅនាងបែបនេះ តែនាងភ្ញាក់ផ្អេីលមិនយូរនោះទេ ព្រោះKarinaបានអូសដៃនាងមកចូលរួមអោបជុំគ្នាបាត់ទៅហេីយ

||ច្រឡំស្នេហ៍ច្រឡំបេះដូង||Where stories live. Discover now