#ហាងការហ្វេជិតខនដូររបស់Winter
ថ្ងៃនេះដែលក្រោយបានការងារថ្មីពីក្រុមហ៊ុន នាងក៏ចូលមកទិញកាហ្វេរញ៉ាំ តែថាចៃដន្យក៏បានជួបនឹងបងប្អូនស្រីជីដូនមួយរបស់នាង ដែលកំពុងឈរទិញកាហ្វេរជាមួយមិត្តប្រុស
"ចៃដន្យណាស់!" បងប្អូនស្រីជីដូនមួយរបស់Winterដែលមានឈ្មោះថាRida (រីដា) ពេលងាកចំនាងកំពុងឈរពីក្រោយខ្លួន នាងក៏និយាយឡេីង
"ចៃដន្យ(សយទៅវិញទេ)" Winter ញញឹមទាំងមិនសូវសមតបទៅបងស្រីជីដូនមួយរបស់ខ្លួន
"នេះមានលុយចូលហាងថ្លៃទិញកាហ្វេផឹកដែរ?" លឺហេីយWinterយេីងសឹងតែហក់ទៅទះអោយផ្កាប់មុខទេ
"(គិតថាមានលុយទិញកាហ្វេតែឯងឬស្រីបែកកាវ)ចាស៎~" Winter នៅតែញញឹមតបទៅវិញ
"នេះអ្នកនាំអោយស្គាល់...ម្នាក់នេះជាសង្សារយីងឈ្មោះអាន់ដ្រេ ជាកូនម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលមានឈ្មោះថាយូរ គ្រុប!" Winter លឺហេីយចង់តែសេីចអោយរហែកមាត់ទេ នាងធ្វេីការនៅទីនោះរាប់ឆ្នាំហេីយមិនដែលលឺទេថាលោកយូរមានកូនប្រុសនោះ តេីនាងគេបោកបងស្រីជីដូនមួយនាងឬក៏បងស្រីជីដូនមួយនាងគ្រាន់តែនិយាយអួតនាងទេ
"ចាស៎~" ជាថ្មីម្ដងទៀតWinterនៅតែញញឹមដដែល
"អ្នកនាងកាហ្វេរអ្នកនាងបានហេីយ!" មិនបានប៉ុន្មានបុគ្គលិកក្នុងហាងកាហ្វេរក៏បានហុចកាហ្វេរមកអោយWinter
"ខ្ញុំមានការ...លាសិនហេីយ!" បន្ទាប់ពីលាអ្នកដែលមានឈ្មោះជាបងស្រីជីដូនមួយហេីយ Winter ក៏ដេីរកាន់កាហ្វេរចាកចេញទៅ
#ពេកមកដល់បន្ទប់ខនដូររបស់ខ្លួនវិញ
"កូនលោកប្រធានយូរមែនទេ?ហាហាហាហា~~នឹកឃេីញពេលណាចង់តែសេីចអោយជ្រុះធ្មេញទេនៀក!!" Winter ដេីរចូលមកបណ្ដេីសេីចបណ្ដេីដូចមនុស្សឆ្កួតចឹង
"សប្បាយចិត្តរឿងអីមែនទេ?បានជាដេីរសេីចរហូតបែបនេះ?" Karinaមិនដឹងថាមកខនដូរវិញតាំងពីពេកណាក៏សួរទៅអ្នកដែលកំពុងដេីរចូលមក
"ឯងមានស្គាល់លោកយូរម្ចាស់ក្រុមហ៊ុនយូរគ្រុបដែលទេ?" Winter មិនឆ្លេីយតែក៏សួរបកវិញ

YOU ARE READING
||ច្រឡំស្នេហ៍ច្រឡំបេះដូង||
عاطفية"ច្រឡំស្នេហ៍ច្រឡំបេះដូង" ជារឿងប្រភេទបែបgl ស្នេហារដែលកេីតមានឡេីងដោយការយល់ច្រឡំ រវាងតួរស្រីនឹងតួរស្រី ហេីយពេលដែលនៅជាមួយគ្នាយូរទៅក៏ក្លាយជាស្នេហារ តែថ្ងៃមួយពួកគេក៏ដឹងពីរឿងគ្នាទៅវិញទៅមក។បេីចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នា។