Part7

661 24 1
                                    

"ពេលនេះប្អូនស្រីមិត្តខ្ញុំនៅឯណា?" ដោយចង់បង្វែរចំណាប់អារម្មណ៍នាងក៏សួរបង្វៀងដាន

"បងរៀបចំកន្លែងសម្រាប់គេរួចរាល់អស់ហេីយ...អូនកុំបារម្ភអី!គិតតែអូនទៅ...ព្រមធ្វេីសង្សារបងដែលទេ?" និយាយដល់ចំណុចនេះKarinaក៏ចាប់ទាញWinterអោយមកឈរទល់មុខខ្លួន នឹងអោយសម្លឹងចំភ្នែកគ្នាទៅវិញទៅមក

"ខ្ញុំមិនបាន..." Winter និយាយបានត្រឹមនេះគេក៏កាត់នាង

"បងមិនជឿថាអូនមិននោះទេ...ព្រោះអាត្រង់នេះរបស់អូនវាកំពុងតែលោតចង់ផ្ទុះចេះមកក្រៅហេីយ!" គេនិយាយរួចក៏សម្លឹងទៅដេីមទ្រូងខាងឆ្វេងរបស់Winter ធ្វេីអោយនាងគិតចេញអីផ្សេងក៏ញឹងឡឹកត្រចៀកគេឡេីង

"អួយ៎...អ្នកនាងអូន ដាច់ត្រចៀកបងឥឡូវហេីយ!"

"អ្នកណាអោយមកសម្លឹងអូនបែបនឹងធ្វេីអី!" ចប់សម្ដីនេះភ្លាម ការឈឺចាប់គ្រប់យ៉ាងរបស់Karinaទាំងអំបាលម៉ានបាត់ឈឺភ្លាមៗ

"អូនហៅខ្លួនឯងថាមិច?'អូន'មែនទេ?នេះអូនព្រមធ្វេី..." នាងនិយាយកាត់

"អូនមិនបានថាអ្វីទេ...គ្រប់យ៉ាងបងគិតតែខ្លួនឯង!" Winter ថាហេីយក៏ដេីរចូលទៅក្នុងអគាររបស់ខ្លួន ដោយហេតុនេះ Karinaក៏ប្រញ៉ាប់រត់មកតាម

គ្រាន់តែមកដល់បន្ទប់ភ្លាម KarinaបានទាញWinterអោយទៅផ្អែកនឹងជញ្ជាំង មុននឹងលេីកដៃទាំងពីឃាំនាងជាប់ ជៀសវាងនាងរត់គេចពីគេ

"ធ្វេីអី?" Winter សួរដោយការភ្ញាក់ផ្អេីល

"នៅខាងក្រោមអូនមិនទាន់ប្រាប់បងនៅឡេីយទេ ថាអូនព្រមធ្វេីជាសង្សារបស់បងឬអត់?" គេហាក់លេងទឹកមុខប្រាកដវិជ្ជាយ៉ាងខ្លាំង ធ្វេីអោយនាងពិបាក់មេីលមុខគេចំខ្លាំងណាស់

"សម្លឹងមុខរបស់បងមក...!" ដោយឃេីញនាងមិនមាត់ហេីយក៏មិនមេីលមុខខ្លួនបែបនេះ karinaក៏ចាប់ចង្ការបស់នាងអោយងាកមកសម្លឹងអោយចំមុខខ្លួន

"ហេីយនិយាយមកថាអូនព្រមឬអត់?" នាងហាក់គាំងធ្វេីអ្វីលែងត្រូវពេលដែលសម្លឹងចំក្រសែរភ្នែកពោលពេញនៅមនោសញ្ចេតនារបស់គេ

"អូន...អឹម៎~~" ដោយមេីលទៅនាងនៅស្ទាក់ស្ទេីរ គេក៏បានយកដៃម្ខាងទៅក្រសោបចង្កេះនាងអោយមកកៀកខ្លួន មុននឹងប្រេីដៃម្ខាងទៀតចាប់ភ្ងេីយចំការនាងឡេីង រួចអោនទៅថេីបលេីបបូមាត់នាងយកតែម្ដង

||ច្រឡំស្នេហ៍ច្រឡំបេះដូង||Where stories live. Discover now