គ្រប់គ្នាបន្ទាប់ពីនិយាយរៀបរាប់ណែនាំខ្លួនរួចរាល់ក៏បំបែកគ្នាចូលទៅក្នុងផ្ទះតូចទាំងទឹកមុខខុសប្រក្រតីមិនជាខុសប្រក្រតីទៅលើអ្វីខ្លាំងទេគ្រាន់តែបន្តិចបន្តួចអាចឲ្យយើងមើលដឹង
"លោកតា..." គ្រាន់តែដើរចូលទៅដល់ក្នុងផុតរបងផ្ទះភ្លាមស៊ុងហ៊ុងក៏ឃើញវត្តមានលោកតារបស់ខ្លួនដែលកំពុងឈរស្រោចដំណាំទាំងគ្មានទុក្ខកង្វល់។ពិតមែនហើយមនុស្សកាន់តែចាស់កាន់តែលៈបង់ទុក្ខសោក កាន់តែលែងចង់ដឹងឮពីពិភពខាងក្រៅគ្រាន់តែមានកូនផ្ទះតូចៗ ដំណាំដាំដុះលូតលាស់ល្អ ប៉ុណ្ណឹងក៏ក្ដីសុខណាស់ទៅហើយ
"លោកតាបាទ!មើលស្គាល់ចៅដែលទេ?" ស៊ុងហ៊ុនប្រញាប់បោះសំណួរទៅកាន់បុរសចំណាស់ដែលកំពុងសញ្ជឹងគិតមួយស្របក់ធំ
"លោក...ខ្ញុំស៊ុងហ៊ុនណាលោកតា" គ្រាន់តែនាយសង្ហានិយាយចប់បុរសចំណាលេចស្នាមញញឹមឡើងមកធ្វើឲ្យនាយយើងឆាបើយល់ការបានយ៉ាងរហ័ស
"ខ្យល់ថ្ងៃនេះព្រហើនម៉្លេះហ៊ានបក់បោកប្រុសពៅយើងមកដល់ទីនេះផង" លោកតានិយាយបណ្ដើរងើយក្បាលសម្លឹងមើលទៅផ្ទៃមេឃបណ្ដើរធ្វើឲ្យជេគលួចសើច
"ចៅប្រសារមែនទេចៅហ៊ុន?" ដ្បិតតែភ្នែកលោកតាមិនសូវល្អដូចមុនតែសម្រស់របស់រាងតូចជេយ៉ុនម្នាក់នេះមិនអាចបិទបាំងអត្តសញ្ញាណពីលោកតាបានឡើយ
"បាទលោកតា ភរិយារបស់ខ្ញុំមួយរយៈនេះធុញថប់នឹងទីក្រុងពេកក៏បបួលចៅមកលេងលោកតាតែម្ដងទៅម្យ៉ាងអាកាសធាតុក៏ល្អអាចកម្សាន្ដចិត្តបានខ្លះ" លោកតាងក់ក្បាលយល់ពីអ្វីដែលចៅប្រុសរនស់ខ្លួនបានរៀបរាប់មុននឹងងាកទៅនិយាយសួរនាំជេគ
"ចៅយ៉ុនមកនេះបន្តិចមើល" ជេគទោះបីជាក្នុងខួរក្បាលមិនមានការចងចាំពីលោកតាពិតមែនតែគេមិនបានបដិសេធក្នុងការបោះជំហានដើរទៅរកបុរសចំណាស់ឡើយ
"នេះសម្រកគីឡូមែនបានស្គមទៅៗឬក៏ចៅហ៊ុនធ្វើបាបចិត្តហា៎ចៅយ៉ុន?" លោកតាគ្រាន់តែចាប់ដៃជេគភ្លាមក៏បន្លឺសំណួរឡើងមកធ្វើឲ្យជេគប្រញាប់ឆ្លើយតប
"អត់ទេលោកតាគេល្អដាក់ចៅណាស់ មើលថែចៅបានល្អជាទីបំផុតហើយដែលគីឡូរបស់ខ្ញុំស្រកក៏ព្រោះតែញាុំមិនសូវបានដូចមុនឆាប់ឆ្អែតលោកតា" ស៊ុនហ៊ុនបោះកែវភ្នែកស្រទន់ៗរបស់ខ្លួនមើលទៅកាន់ជេគយើងដែលប្រញាប់បកស្រាយទៅឲ្យលោកតាដោយសកម្មភាពគួរឲ្យចង់លេបត្របាក់ទុក
"លោកតាអ្នកណាមកផ្ទះមែនទេឃើញឡានចតចោលមុខផ...." កំពុងតែផ្ដោតអារម្មណ៌ស្ដាប់ការសន្ទនាសុខៗសម្លេងរបស់នាយកម្លោះរពិលរពោចលេចឡើងមកធ្វើឲ្យគ្រប់គ្នាប្រញាប់មើលទៅកាន់ម្ចាស់សម្លេង
"បងហ៊ុន?...បងថ្លៃ?" មែនហើយម្ចាស់សម្លេងនេះគ្មានអ្នកណាទេក្រៅពីរីគីក្មេងកំហូចដែលគ្មានអ្នកណាប្រដៅស្ដាប់នឹងហើយ
"រីគី!ក្រែងឯងទៅរៀននៅUKមែន?ហើយមិចបានមកនៅទីនេះវិញ?" ស៊ុងហ៊ុនស្ទុះទាញរំព័ទ្ធកាន់ជាប់នឹងដៃហើយដើរទៅរករីគីតែរីគីប្រញាប់រត់ចេញអ្នកទាំងពីរក៏រត់ប្រដេញគ្នាចុះឡើងដល់លោកតាឃាត់
"ចៅហ៊ុន!!ឈប់ធ្វើបាបប្អូនទៅហើយឲ្យប្អូនគេពន្យល់ឲ្យស្ដាប់សិន" ស៊ុងហ៊ុនឈប់ដកដង្ហើមឃោឃីសចង់ដាច់ខ្យល់តែចំណែករីគីឈរសើចធ្វើមិនដឹង
"កុំមកសើចឆ្លើយសិនមកថាមិចបានមកនៅទីនេះបើមិនចឹងទេយើងខលទៅអ្នកមីងច្បាស់ណាស់" រីគីគ្រាន់តែឮស៊ុងហ៊ុនគម្រាមបែបនេះបានត្រឹមតែសម្រួលអារម្មណ៍ហើយឆ្លើយតបទាំងមុខច្រឡើមបន្តិច
"រៀនធុញណាស់អត់សប្បាយសោះទើបខ្ញុំមកកូរ៉េវិញជួយដាំដំណាំលោកតា" ចត់បាយ!!ចម្លើយដ៏សែនក្រអើទក្រទមរបស់រីគីនេះធ្វើឲ្យសាន់នូដែលឈរក្បែរខ្លួនលួចនិយាយម្ហបៗ
"ក្មេងនេះឡប់សតិមែនរៀនឯណាសប្បាយដូចចូលក្លឹបនោះ!" ដ្បិតតែនាយយើងនិយាយម្ហបៗមាត់តិចៗមែនតែនរីគីនេះណាក៏មិនណយដែលទោះចង់ខ្សិបក៏នៅតែស្ដាប់ឮទៀត
"គឹម សាន់នូ?មកធ្វើស្អីដែល?" នេះណែមិនចាំយូរទេរីគីបែរមុខមករកម្ចាស់សម្លេងក៏ចំម៉ាច់តែម្ដងជាមួយនឹងអតីតសត្រូវស្លាប់រស់របស់ខ្លួនតែម្ដង
"ថី?ហែងរត់ពីUKមកបានហើយត្រឹមយើងមកកំដរបងជេគមកមិនបាន?" សាន់នូនិយាយបណ្ដើរពើងទ្រូងបណ្ដើរមិនឲ្យចាញ់ចិត្តមនុស្សស្អីគិតថាគេមិនដល់ខ្លួនចឹងនោះឯរីគីវិញឆ្អែតបាយតែម្ដងបម្រុងតបតជាមួយនឹងសាន់នូទៅហើយតែត្រូវស៊ុងហ៊ុនកាត់
"កុំទៅចង់រករឿងគេ...ខ្លួនឯងខុសមិចមិនឆ្លុះកញ្ចក់មើលខ្លះផងហាស៎!!?" រីគីត្រូវបង្ខំមុខងាកមុខមកពេបដាក់ស៊ុងហ៊ុនវិញធ្វើឲ្យជេគអត់មិនបាននិយាយកាត់ស្ថានភាពមួយនេះ
"បងដឹងថារីគីឯងមានបញ្ហាផ្សេងមែនអត់?បើនិយាយចេញមកបាននិយាយមកកុំលាក់ទុកដាក់សម្ពាធខ្លួនឯងខ្លាំងពេកអី" ស៊ុងហ៊ុនចំហរមាត់ផ្ទៀងស្ដាប់នេះជេគនិយាយបានល្អធ្វើដូចខ្លួនឯងចាំរីគីបានចឹងហ្អាស៎
"បងថ្លៃ..." រីគីស្ងាត់មាត់ឈប់តបតែបែរជាទម្លាក់ទឹកមុខចុះក្នុងន័យអាក់អន់ស្រពោនចិត្តក្នុងន័យអ្វីមួយ
"សម្រួលចិត្តឲ្យស្រួលហើយចាំនិយាយគ្មានអ្នកណាថាអីឯងទេ" ជេគដើរទៅក្បែររីគីហើយឈរអង្អែលខ្នងគេតិចៗបែបលួងលោម
"ខ្ញុំទ្រាំរស់នៅជាមួយប្រពន្ធចុងប៉ាលែងបានហើយ ខ្ញុំចង់មកនៅជាមួយម៉ាក់តែម៉ាក់ហាមមិនឲ្យខ្ញុំមកកូរ៉េដាច់ខាតខ្ញុំមិនដឹងធ្វើបែបណាទេមានតែមករកលោកតា" រីគីនិយាយទាំងអួលដើមកចំណែកជេគដែលឈរលួងលោមបានត្រឹមតែលួងលោមទាំងមិនដឹងអី
"ជេគអូនថយចេញពីរីគីមួយជំហានទៅជិតគ្នាពេកហើយ" ស៊ុងហ៊ុននិយាយទាំងមុខស្អុយប៉ែរធ្វើឲ្យលោកតាសើច
"ហ្អឹក...ហ្អឹក!!រីគីជួយលើកឥវ៉ាន់បងឯងចូលក្នុងទៅព្រោះដល់ម៉ោងបាយថ្ងៃហើយ" លោកតានិយាយហើយក៏បង្វែរខ្លួនដើរចូលក្នុងផ្ទះបាត់ចំណែកគ្រប់គ្នាក៏ស្ទុះដើរទៅចូលក្នុងរៀងៗខ្លួន។ទ្រនិចនាឡិកាចេះតែបន្តចលនាឥតឈប់ឈរម៉ោងកាន់តែរំកិលទៅមុខផ្ទៃមេឃក៏ប្រែស្រអាប់នាយតូចរូបស្រស់រាងស្ដើងឈរឱបដៃសម្លឹងមើលទៅធម្មតជាតិនៅជុំវិញខ្លួនដែលកំពុងតែនិងបាត់រូបរាងនៅពេលដែលផ្ទៃមេឃចុះងងឹតជាងនេះ
"តើជីវិតខ្ញុំដូចធម្មជាតិទាំងនេះឬ?ទទួលបានអារម្មណ៌ល្អសុខៗតែក៏ត្រូវភ្លេចនៅថ្ងៃណាមួយ..."ឈរបណ្ដើរគិតបណ្ដើរមិនដឹងថាជីវិតនៅថ្ងៃស្អែកត្រូវជួបអ្វីខ្លះទៀតទេ
"ចឹងអូនឈប់ភ្លេចទៅ" ស៊ុងហ៊ុនមិនដឹងបង្ហាញខ្លួនចេញពីទិសណាដឹងត្រឹមតែដៃទាំងគូររបស់គេក្រសោបចង្កេះតូចមួយក្ដាប់ហើយទម្លាក់មុខលើស្មាម្ខាងរបស់ជេគធ្វើឲ្យជេគភ្ញាក់កន្រ្ដាក់
"លោកហ៊ានណាស់ឥឡូវ មកឱបថើបខ្ញុំស្រេចតែចិត្តអីក៏ហ៊ានម៉្លេះ?" ជេគនិយាយទាំងព្យាយាមរើបម្រាស់តែគិតទៅថាអាចរើចេញពីរង្វង់ដៃស៊ុងហ៊ុនបានឬអត់?
"ចង់ធ្វើលើសនឹងទៀតនឹករាងកាយអូនណាស់" ស៊ុងហ៊ុននិយាយក្នុងន័យចង់ញ៉ោះឲ្យជេគខឹងនិងច្លួនតែជេគបែរជាឈរជាប់គាំងធ្មឹងគាំងស្ញេញ
"យ៉ាងមិចចង់ឲ្យបងរំលឹកវានៅផ្ទះលោកតាមែនទេ?" ស៊ុងហ៊ុនបានចិត្តក៏ញ៉ោះបន្តធ្វើឲ្យជេគក្រញ៉ែងខ្លួន
"ឡប់ទេហេស?" ជេគគាំមួយសន្ទុះទៀតមុននិងបន្តសួរសំណួរទៅកាន់ស៊ុងហ៊ុន
"ពួកយើងធ្លាប់ស្រលាញ់គ្នាដល់កម្រិតណា?ខ្ញុំចាំមិនបានទេថាយើងស្រលាញ់គ្នាដល់កម្រិតណាតែពេលដែលខ្ញុំនៅក្បែរលោកបេះដូងខ្ញុំលោតញាប់លោតស្ទើរតែគាំង" ស៊ុងហ៊ុនចាប់បង្វែជេគឲ្យបែរមុខមកទល់នឹងខ្លួនហើយតបទៅវិញដោយភាពផ្អែមល្ហែម
"បងមិនខ្វល់ទេថាអូនចាំបានឬអត់តែទង្វើល្អៗដែលអូនប្រគល់មកឲ្យបងធ្វើឲ្យបងឈ្លក់វង្វេងជាមួយអូនគ្មានទីបញ្ចប់ឡើយ អូនប្រាប់បងថាអូនស្រលាញ់បងណាស់ អូនសន្យាជាមួយបងរាប់រយដងហើយថាទោះបីអូនភ្លេចបងទៀតក៏អូនសុំឲ្យអូនស្រលាញ់បងខ្លាំងជាងបងស្រលាញ់អូន" ស៊ុងហ៊ុននិយាយចប់ឱនទៅក្រេបយករស់ជាតិផ្អែមល្ហែមតបស់ជេគដែលកំពុងឈ្លក់វង្វេងជាមួយសម្ដីដ៏ផ្អែមរបស់ស៊ុងហ៊ុន។ ស៊ុងហ៊ុនរុញអណ្ដាតចូលទៅក្នុងក្រអូមមាត់របស់ជេគថ្នមៗហើយក្រលាស់ចុះឡើងដូចជាក្មេងរត់លេងពេញសួនសត្វចំណែកជេគឈរស្ងាមឲ្យស៊ុងហ៊ុនលូកលេងក្នុងក្រអូមមាត់ដោយមិនរើបម្រាស់សូម្បីបន្តិច
"បងស្រលាញ់អូន ហើយក៏គ្មានថ្ងៃឈប់ស្រលាញ់អូនដែល"TO BE CONTINUE
YOU ARE READING
YOU'RE MY DESTINY ✨ ( Complete )
Short Storyសម្លេងសត្វយំរវិចៗបូកផ្សំបញ្ជូលគ្នាបង្កើតបានជាភ្លេងមួយអមជាមួយនឹងទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ដើមឈើធំៗមានស្លឹកក្រាស់ៗដុះប្រដេញគ្នាដាច់ក្រសែភ្នែកចូលទៅក្នុងបន្តិចក៏មានជ្រោះមួយអាចឲ្យទឹកហូរបាននៅក្បែរជ្រោះមានផ្លូវតូចមួយដើរទៅត្រង់បន្តិចក៏ចូលដល់ចម្ការរបស់អ្...