ភាគទី៦ : ប្រចណ្ឌ័

315 59 3
                                    

កន្លងផុតទៅពីរថ្ងៃហើយដែលដំណើរកម្សាន្តរបស់ស៊ីម ជេយ៉ុននៅcheonjiyeon jeongbang មិនបានធ្វើឲ្យអារម្មណ៍របស់គេធូរស្រាលជាងមុនឡើយក៏ព្រោះតែនាយមានគម្រោងមកដើរកម្សាន្តតែពេលមកដល់ទីនេះអ្នកដែលមាននាមជាស្វាមីហាមមិនឲ្យខ្លួនដើរផ្ដេសផ្ដាសទៅវិញគិតមើលមានអារម្មណ៍ឯណាធូរស្រាលនោះ?
"បងជេគមុខស្អុយម៉្លេះ?" សាន់នូដើរកាន់កែវទឹកដោះគោក្ដៅមកអង្គុយក្បែរជេគហើយបោះសំណួរសួរទាំងទឹកមុខងឿនឆ្ងល់នូវទឹកមុខស្អុយៗគ្មានប្រជាប្រិយរបស់ជេគ
"មិនឱ្យមុខស្អុយយ៉ាងម៉េចមកបានពីរថ្ងៃហើយប៉ុន្តែនៅអង្គុយក្នុងផ្ទះដដែលមកធ្វើអី?បងមានគម្រោងមកដើរលេងមិនមែនគម្រោងមកឃុំខ្លួនឯងក្នុងផ្ទះបែបនេះទេ"ជេគអង្គុយនិយាយរៀបរាប់ប្រាប់ទៅកាន់អ្នកដែលមាននាមជាប្អូនស្របពេលដែលស៊ុងហ៊ុនដើរកាត់ល្មមធ្វើឲ្យនាយយើងយល់ពីអារម្មណ៍របស់គូរស្នេហ៍ខ្លួន
"ហេតុអីក៏បងមិនប្រាប់បងស៊ុងហ៊ុនទៅបងសុខចិត្តមកអង្គុយស្ងាត់បែបនេះមិនមែនជារឿងល្អទេ មានបញ្ហាទាស់ចិត្តឬក៏មិនសុខចិត្តអ្វីបងក៏ប្រាប់ស្វាមីរបស់បងទៅមនុស្សស្រលាញ់គ្នាបែបនេះមានរឿងមិននិយាយប្រាប់គ្នាមិនល្អទេ"សាន់នូក្រេបទឹកដោះគោបណ្ដើរនិយាយបកស្រាយប្រាប់ជេគបណ្ដើរធ្វើឲ្យជេគដកដង្ហើមធំ
"ឯងក៏ដឹងស្រាប់ហើយមនុស្សចិញ្ចើមស្មើដូចជាគេនឹងតបមកបងយ៉ាងមិច ច្បាស់ណាគេប្រាកដជានិយាយថាមិនបានទេវាគ្រោះថ្នាក់ណាស់បងបារម្ភ" ជេគបន្តនិយាយទាំងមុខស្អុយប៉ែរធ្វើឲ្យស៊ុងហ៊ុនលួចសើចពីចម្ងាយ
"បងស៊ុងហ៊ុនស្រលាញ់បងសឹងអីគាត់មិចហ៊ានបដិសេធបងទៅ?ទាល់តែយើងសាកទើបដឹងណាបងជេគ"សាន់នូបន្តនិយាយបញ្ចុះបញ្ចូលអ្នកដែលនៅចំពោះមុខធ្វើឲ្យអ្នកដែលលួចស្ដាប់លួចសើចក្នុងចិត្តស្ទើរតែចង់ប្រេះទ្រូងទៅហើយ។
"ធ្វើយ៉ាងមិចទៅ?"ជេគរអ៊ូង៉ូវៗដោយទឹកមុខពេបៗធ្វើឲ្យស៊ុងហ៊ុនអត់គ្រឺតខ្នាញ់មិនបានក៏បោះសម្ដីឡើងមកកាត់សង្វាក់តែម្ដង
"ចង់ឡើងទៅលើភ្នំមើលចម្ការតែមែនទេ?បានបងអាចជូនអូនទៅមើលបានប៉ុន្តែវាក្ដៅបន្តិចហើយបើអូនទ្រាំបានបងសន្យាថានឹងនាំទៅដើរលេងហើយចាំល្ងាចបន្តិចបងនាំអូនទៅមើលទឹកជ្រោះម្ដង"ស៊ុងហ៊ុនឈរនិយាយឱបដៃធ្វើអោយជេគស្ទុះងើបឈរហើយទះដៃយ៉ាងរីករាយស៊ុងហ៊ុនលួចញញឹមម្ដងទៀតមុននឹងជេគបោះសម្ដី
"កុំថាឡើយដើរហាលក្ដៅទោះបីដើរហាលភ្លៀងទៀតក៏អត់បញ្ហាដែល" ជេគចាប់ដៃស៊ុងហ៊ុនអង្រួនតិចៗទាំងត្រេកអរញញឹមញញែម
"តែមានលក្ខខណ្ឌពីរទៀត"នាយស៊ុងហ៊ុននិយាយជេគទម្លាក់ដៃចុះហើយសួរស៊ុងហ៊ុនបន្ត
"អ្វី?"
ស៊ុងហ៊ុនមិនមាត់អ្វីទាំងអស់នាយដើរទៅអង្គុយនៅលើកៅអីហើយទាញទឹកដោះគោពីសាន់នូមកក្រេបបន្តិចមុននឹងបោះសម្ដីបន្តទៅកាន់ជេគ
"លក្ខខណ្ឌទីមួយត្រូវថើបដប់ដងសិនទើបឲ្យទៅហើយយប់នេះពេលត្រឡប់មកពីដើរលេងវិញបងចង់ញាុំទឹកដោះមនុស្ស"ស៊ុងហ៊ុននិយាយលេបខាយពាក្យសម្ដីទៅកាន់ជេគធ្វើឲ្យគេក្រហមទាំងមុខទាំងត្រចៀកអស់
"មនុស្សឡប់សតិនេះសាន់នូនៅអង្គុយទីនេះណាចង់និយាយអ្វីឱ្យមើលក្មេងផង"ជេគក្ដិចទ្រូងរបស់ស៊ុងហ៊ុនហើយនិយាយទាំងមាត់ញាប់ស្អេកធ្វើឲ្យសាន់នូសើចខឹកខឹក
"នាំគ្នាសើចរឿងអីចែកខ្ញុំសើចផង" រីគីនេះគ្រាន់តែមកដល់ភ្លាមទម្លាក់ធុងទឹកចុះហើយក៏ប្រញាប់សួរនាំអ្នកដែលសើចភ្លាមព្រោះខ្លាចមិនស្មើភាពគ្នា
"សើចរឿងអីក៏បានដែរក្មេងមិនគួរដឹង"សាន់នូតប
"អាល្អិតឯងបងខ្ញុំប៉ុន្មានឆ្នាំ?ខ្លួនឲ្យឡើងកន្តឿប៉ុន្តែសម្ដីវិញចាក់ទឹកមិនលិចធ្វើដូចជាខ្លួនឯងខ្ពស់ណាស់"រីគីនិយាយទាំងមុខឌឺធ្វើឱ្យអ្នកដែលស្ដាប់សង្កឺតជើងធ្មេញយ៉ាងខ្លាំង
"នែ៎និយាយរឿងគោសុខៗម៉េចក៏ទៅចេញរឿងក្របីទៀតហើយ?ខ្ញុំនិយាយតែត្រឹមរឿងមិនឲ្យក្មេងសើចតែឯងនិយាយមើលងាយកម្ពស់ខ្ញុំហើយខ្ញុំបងឯងប៉ុន្មានឆ្នាំក៏នៅតែជាបងឯងកុំឈ្លើយពេក"សាន់នូពេបមាត់ហើយនិយាយខ្លាំងៗរីគីបម្រុងតបហើយតែត្រូវជេគឃាត់មុន
"ទាំងពីរនាក់ហ្នឹងហើយសុទ្ធតែក្មេងនោះគ្មានអ្នកណាធំជាងអ្នកណាទេល្មមឈប់ឈ្លោះគ្នាមួយថ្ងៃបានហើយថ្លង់ណាស់"ទាំងរីគីនឹងសាន់នូស្ងាត់មាត់ជ្រាបមិនបន្តនិយាយអ្វីទៀតឡើយព្រោះខ្លាចខ្លាកំណាចចាប់ហែកខ្លួនស៊ីជាកំណាត់
"បានហើយបិទវង់ក្រចកត្រឹមនេះជេគទៅរៀបចំខ្លួនហើយត្រៀមអាហារមកខ្លះៗមកសាន់នូដូចគ្នាហើយឯងរីគីក៏រៀបចំខ្លួនមកបងនាំពួកឯងឡើងទៅលេងនៅភ្នំទៅមើលចម្ការតែហើយទៅលេងទឹកជ្រោះធ្លាក់បន្តិចផង"ស៊ុងហ៊ុនប្រញាប់និយាយបិទវង់ក្រចកដើម្បីឲ្យសាច់រឿងដែលបន្តទៅមុខ។

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now