ភាគទី១៥ វគ្គ : Why?

283 42 5
                                    

ការវះកាត់បានបញ្ចប់ទៅរយៈពេលមួយម៉ោងហើយស៊ុងហ៊ុននៅអង្គុយលើកៅអីមុខបន្ទប់សង្រ្គោះបន្ទាន់ទាំងទឹកមុខស្រងូតស្រងាត់បាយលែងនឹកទឹកលែងស្រេច
"វះកាត់ដូចជារួចរាល់យូរណាស់ហើយថ្មើរណាទើបគេប្ដូរបន្ទប់?"ដោយស្ងាត់អស់ជាច្រើននាទីស៊ុងហ៊ុនក៏ដាច់ចិត្តហើបមាត់បន្លឺសម្ដីឡើងទាំងទឹកមុខអន្ទះអន្ទែង
"ស្ងប់អារម្មណ៍សិនទៅស៊ុងហ៊ុនតាមមើលគ្រូពេទ្យប្រហែលជាកំពុងតែពិនិត្យមើលថ្នេរដែលបានដេរលើអ្នកជំងឺឬក៏អាចកំពុងតែធ្វើអ្វីម្យ៉ាងឯងកុំប្រញាប់ប្រញាលពេក"ជីមីនលាន់សម្ដីឡើងធ្វើឲ្យស៊ុងហ៊ុនដកដង្ហើមធំ
"តែនេះយូរពេកហើយ"
ក្រាក~
គ្រែរុនអ្នកជំងឺបានរុញចេញពីបន្ទប់ICUទៅកាន់បន្ទប់VIPដែលសម្រាប់តែស៊ឹម ជេយ៉ុនតែម្នាក់គត់។បន្ទាប់ពីប្ដូរបន្ទប់រួចរាល់ស៊ុងហ៊ុនបម្រុងនឹងដើរចូលទៅរកជេគហើយតែត្រូវគេហាមឃាត់
"អធ្យាស្រ័យផងលោករយៈពេលប្រាំម៉ោងក្រោយការវះកាត់ទើបអនុញ្ញាតឲ្យសមាជិកគ្រួសារចូលទៅមើលអ្នកជំងឺបានព្រោះការពារកុំឲ្យឆ្លងមេរោគ"គ្រូពេទ្យស្រីម្នាក់នោះចប់វាចាក៏ដើរចេញទៅដោយមិនភ្លេចបិទទ្វារថ្នមៗបញ្ជាក់ថាមិនអនុញ្ញាតឲ្យចូលរំពេចនោះផងដែរនាយស៊ុងហ៊ុនវិះនឹងបង្ករចលាចលទៅហើយតែត្រូវបានជេយ៍ដឹងមុនក៏ឃាត់
"កុំធ្វើឱ្យមន្ទីរពេទ្យមានភាពរញ៉េរញ៉ៃជាងនេះអីស៊ុងហ៊ុន"នាយយើងបានត្រឹមតែអង្គុយដកង្ហើមធំរងចាំម្ដងហើយម្ដងទៀត

ភាពស្ងប់ស្ងាត់ក៏បន្លឺឡើងម្ដងទៀតស៊ុងហ៊ុនអង្គុយស្ងៀមធ្មឹងព្រលឹងវិញ្ញាណមិនដឹងជាទៅណាទៅដល់ណីទេ។ រំពេចនោះផងដែរទូរស័ព្ទរបស់ជេយ៍បន្លឺឡើង
"មានការអី?...ហាស៎?"ជេយ៍ឧទានឡើងធ្វើឲ្យគ្រប់គ្នាងាកទៅមើលមុខគេដើម្បីផ្ទៀងស្ដាប់ការសន្ទនារបស់ជេយ៍បន្ដ
"យល់ហើយ...ខ្ញុំនឹងប្រញាប់ត្រឡប់ទៅកូរ៉េវិញ"ទូរស័ព្ទត្រូវបានកាត់ផ្ដាច់ការសន្ទនាជេយ៍ឱនមុខចុះមើលលើកញ្ចក់ទូរស័ព្ទបន្តិចមុននឹងបន្ដនិយាយទៅកាន់ជីមីន
"បងមីនប្រហែលជាខ្ញុំមិនបាននៅកំដរអ្នកទាំងអស់គ្នាទេព្រោះនៅក្រុមហ៊ុនកំពុងតែជួបវិបត្តិខ្ញុំត្រូវតែទៅដោះស្រាយដោយផ្ទាល់"ជេយ៍ឱនគំនាប180°មុននឹងសម្លឹងទៅកាប់ទ្វារកញ្ចក់ដែលអាចបង្ហាញឲ្យឃើញជេគដេកស្ដូកស្ដឹងនៅលើគ្រែបាន
"សន្យាថាចប់កិច្ចការនិងប្រញាប់មកមើលឯងវិញភ្លាម"ជេយ៍បន្លឺឡើងក្នុងចិត្តដោយមិនចង់ងាកក្រោយនាយក៏ដើរចេញទៅទាំងមិនចង់ដាច់ចិត្ត
_________________________

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now