ដំណើរកម្សាន្ដនៅលើភ្នំបានបញ្ចប់ទៅយ៉ាងរលូនតែមិនបានន័យដំណើរកម្សាន្ដទាំងមូលបានចប់នៅក្នុងថ្ងៃនេះទេ។ផ្ទៃមេឃនៅលើភ្នំនាពេលដែលព្រះអាទិត្យរាបលិចពិតជាស្រស់ស្អាតរកអ្វីមកនិយាយជាឧទាហរណ៌មិនបានទាល់តែសោះ សម្រស់របស់ទេសភាពរបស់ព្រៃព្រឹក្សាបានទាក់ទាញអារម្មណ៏របស់នាយយើងដែលអង្គុយសញ្ចឹងគិតនៅថ្ងៃបន្ទាប់ថាតើបន្ទាប់ពីថ្ងៃនេះទៅខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួននិងត្រូវលេងល្បែងអ្វីបន្ទាប់ជាមួយនិងព្រហ្មលិខិតមួយនេះ?
ព្រះអាទិត្យលិចបាត់ស្រមោលនៅសល់តែទេសភាពដែលរៀបនិងបាត់ពណ៌ទឹកមុខរបស់នាយកម្លោះកាន់តែស្រងូកស្រងាត់ទៅមួយកម្រិតទៀតធ្វើឲ្យរីគីដែលជាប្អូនប្រុសកំហូចចាប់បានថាគេកំពុងតែមានរឿងលាក់បាំងនៅក្នុងចិត្តច្បាស់ជាមិនខានទេ«តាំងពីមកពីលេងទឹកជ្រោះវិញមុខបងមិនរីកទាល់តែសោះមានបញ្ហាអ្វីមែនទេ?» គ្រាន់តែសំណួររបស់រីគីបានបន្លឺឡើងមកធ្វើឲ្យនាយស៊ុងហ៊ុនខ្ចាក់ដង្ហើមធំចេញមកទាំងរក្សាទឹកមុខគ្រាំគ្រាដដែលធ្វើឲ្យអ្នកចាំស្ដាប់ចម្លើយតឹងទ្រូងស្ទើរស្ទះខ្យល់
«មិនដឹងថាគួរនិយាយបែបណាឲ្យសាកសមជាមួយអារម្មណ៍ពេលនេះទេនីគី ដឹងត្រឹមតែចង់ត្រឡប់ពេលវេលាថយក្រោយថយទៅថ្ងៃមួយដែលគ្មានទុក្ខ ប្រហែលជាព្រហ្មលិខិតច្រណែនជាមួយវាសនារបស់បងខ្លាំងពេកទើបព្រហ្មលិខិតលេងសើចជាមួយបងខ្លាំងបែបនេះ» នាយយើងនិយាយរៀបរាប់ទាំងទឹកភ្នែកមានដក់គ្រាប់ដំណក់ទឹកភ្នែកដែលស្ទើរតែនិងស្រក់មកឥឡូវនេះទៅហើយតែខ្លួនព្យាយាមទប់ណាស់
«រឿងរបស់បងជេគមែនទេ?ខ្ញុំដឹងថាខ្ញុំជួយអ្វីបងមិនបានទេតែខ្ញុំនិងជួយបន់ស្រន់សូមឲ្យព្រះ តាមថែរក្សាបងជេគនិងបងកុំឲ្យមានគ្រោះថ្នាក់មកបៀតបៀនបានឲ្យសោះ ខ្ញុំជឿថាព្រះនិងមើលឃើញពីការតស៊ូរបស់បងទៅលើស្នេហាដែលបងខំសាងមកដោយក្ដីស្មោះសនេះទៅចុះ» ស៊ុងហ៊ុនបានត្រឹមតែលើកចិញ្ចើមងឿងឆ្ងល់យ៉ាងខ្លាំងថាតើប្អូនប្រុសរបស់ខ្លួនមានអ្វីមកសណ្ឋឹតមែនទេបានជាឆ្លាតហើយចេះដឹងអីយ៉ាងនេះ?
YOU ARE READING
YOU'RE MY DESTINY ✨ ( Complete )
Short Storyសម្លេងសត្វយំរវិចៗបូកផ្សំបញ្ជូលគ្នាបង្កើតបានជាភ្លេងមួយអមជាមួយនឹងទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ដើមឈើធំៗមានស្លឹកក្រាស់ៗដុះប្រដេញគ្នាដាច់ក្រសែភ្នែកចូលទៅក្នុងបន្តិចក៏មានជ្រោះមួយអាចឲ្យទឹកហូរបាននៅក្បែរជ្រោះមានផ្លូវតូចមួយដើរទៅត្រង់បន្តិចក៏ចូលដល់ចម្ការរបស់អ្...