ខ្ញុំមិនដឹងថាមនុស្សគ្រប់គ្នាមានឧបសគ្គប៉ុន្មានពាន់លានទេ ហើយខ្ញុំក៏មិនចង់ដឹងដែលថាខ្ញុំនឹងត្រូវជួបបញ្ហាឬវិបត្តិអ្វីបន្ដទៀតសុំត្រឹមតែពេលនេះបានរស់នៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួនដោយមិនមានបញ្ហាអ្វីទៅចុះ ថ្ងៃនេះស្រលាញ់គ្នាសូមឲ្យថ្ងៃស្អែកយើងនៅស្រឡាញ់គ្នាដូចដើមទៅចុះ
«បងហ៊ុន បងជេគសុំគេងដែល» មិនថាមានរឿងអ្វីទេបញ្ហារបស់ខ្ញុំតែងតែកើតមានឡើងនៅចំពោះមុខតែម្ដងហើយបញ្ហារបស់ខ្ញុំនោះគឺប្អូនប្រុសជីដូនមួយតែមួយគត់របស់ខ្ញុំគឺ នីស៊ីម៉ូរ៉ា រីគីហៅថារីគីក៏បាននីគីក៏បានតាមតែបេះដូងរបស់អ្នកទាំងអស់គ្នាចង់ហៅទៅ
«រីគីជាតិមុនយើងជាប់ជំពាក់អ្វីឯងទើបឯងមករញ៉េរញ៉ៃក្នុងជីវិតយើងសម្បើមម៉្លេះ?»ស៊ុងហ៊ុនស្ទុះងើបស្រកចាចដាក់រីគីដេលទម្លុះទ្វារចូលមក
«មានអារម្មណ៍ថាខ្លាចខ្មោចពេកមិនហ៊ានដេកម្នាក់ឯងទេចឹងហើយបានមកសុំដេកដែល»រីគីឆ្លើយតបទៅកាន់ស៊ុងហ៊ុនវិញទាំងអោនមុខចុះធ្វើឲ្យជេគដកដង្ហើមធំហើយតបទៅកាន់អ្នកទាំងពីរដើម្បីបំបែក
«អ្នកទាំងពីរជាកូនក្មេងឬយ៉ាងមិច?ល្មមឲ្យដឹងយប់ថ្ងៃខ្លះផងលោកអើយទាំងក្មេងទាំងចាស់តែម្ដងហើយ»សូរសៀងរបស់នាយតូចធ្វើឲ្យនាយស៊ុងហ៊ុនងាកមកសម្លក់រីគីចង់ជ្រុះគ្រាប់ភ្នែក
«មិនដេកជាមួយក៏បាន»រីគីទាញទ្វារបិទមួយទំហឹងធ្វើឲ្យជេគងាកមកសម្លក់ស៊ុងហ៊ុនម្ដងធ្វើឲ្យនាយស៊ុងហ៊ុនលួចសើចតិចៗមុននឹងពោល
«មិនមែនកំហុសបងទេកុំមកសម្លក់បងដោយកែវភ្នែកបែបនេះ»ស៊ុងហ៊ុនពោលទាំងលួចអ០នមុខបន្តិចបន្ដួចមិនដឹងជាកម្លាំងបណ្ដាលអ្វីធ្វើឲ្យគេមិនអាចប្រឈមមុខជាមួយនិងកែវភ្នែកមុតថ្លាមួយនេះបានឡើយ
«ស៊ុងហ៊ុន.....!»រំពេចនោះផងដែលស៊ុងហ៊ុនក្រញ៉ែងខ្លួនបន្តិចមុននឹងឆ្លើយតបជាមួយជេគវិញនឹងសម្លេងស្រាលស្រទន់របស់ជេគ
«សម្លេងប្លែកបែបនេះមានអ្វីមែនទេ?»ស៊ុងហ៊ុនសួរទាំងស្នាមញញឹមធ្វើឲ្យជេគភាំងបន្តិច
YOU ARE READING
YOU'RE MY DESTINY ✨ ( Complete )
Short Storyសម្លេងសត្វយំរវិចៗបូកផ្សំបញ្ជូលគ្នាបង្កើតបានជាភ្លេងមួយអមជាមួយនឹងទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ដើមឈើធំៗមានស្លឹកក្រាស់ៗដុះប្រដេញគ្នាដាច់ក្រសែភ្នែកចូលទៅក្នុងបន្តិចក៏មានជ្រោះមួយអាចឲ្យទឹកហូរបាននៅក្បែរជ្រោះមានផ្លូវតូចមួយដើរទៅត្រង់បន្តិចក៏ចូលដល់ចម្ការរបស់អ្...