តើមនុស្សគ្រប់គ្នាត្រូវបានព្រហ្មលិខិតលេងសើចប៉ុន្មានដងទើបជីវិតអាចស្ងប់សុខខ្លះ? ខ្ញុំមិនដឹងថាគួរនិយាយរៀបរាប់ពីត្រង់ណាទៅមុនទេដឹងត្រឹមតែថាខ្ញុំនៅក្នុងពេលនេះកំពុងតែលេងល្បែងជាមួយនឹងព្រហ្មលិខិត...ព្រហ្មលិខិតកំពុងតែសាកល្បងខ្ញុំតែខ្ញុំមិនដែលចុះចាញ់ជាមួយល្បែងនេះឡើយ។"ជេគអូន...ភ្លេចបងហើយមែនទេ?" ស៊ុងហ៊ុនបន្តរបស់សំណួរសួរទៅកាន់អ្នកដែលកំពុងតែអង្គុយនៅលើគ្រែរបស់អ្នកជំងឺទាំងទឹកមុខស្រពោន។
"ខ្ញុំមិនដឹងថាលោកស្គាល់ឈ្មោះខ្ញុំដោយរបៀបណាទេតែ...ខ្ញុំអត់បានចងចាំលោកសោះ ហើយខ្ញុំក៏ច្បាស់ក្នុងចិត្តដែរថាខ្ញុំមិនដែលស្គាល់លោកតែម្ដង" ជេគតបទៅវិញទាំងទឹកមុខធុញទ្រាន់ព្រោះគេពិតជាមិនដឹងពិតមែនថាអ្នកដែលកំពុងនិយាយជាមួយខ្លួននេះជាអ្នក?មកពីណា?ហើយស្គាល់ខ្លួនដោយរបៀបណា?គេពិតជាមិនមានការចងចាំអ្វីទាក់ទងនឹងមនុស្សដែលកំពុងឈរនៅមុខខ្លួននេះពិតមែន។
"បងយល់ហើយ...!"ស៊ុងហ៊ុននិយាយដល់ត្រឹមនេះទឹកភ្នែកក៏ស្រក់ចុះមក ជីនដោយឃើញហេតុការណ៍មិនសូវជាស្រួលក៏ដើរទៅផ្ទះស្មាស៊ុងហ៊ុន។
"ធ្វើអារម្មណ៍របស់ឯងឱ្យល្អទៅ..បន្តិចទៀតនឹងល្អឡើងវិញហើយគ្រប់យ៉ាងនិងប្រសើរឡើងវិញ" ជីនអង្អែលស្មាស៊ុងហ៊ុនថ្នមៗធ្វើឲ្យដែលជេគអង្គុយនៅលើគ្រែច្របូកច្របល់។
"បងជីនហេតុអីក៏ខ្ញុំមកនៅក្នុងមន្ទីរពេទ្យបែបនេះ? ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមិនបានឈឺអ្វីទាល់តែសោះ ហើយបើខ្ញុំឈឺពិតមែនឯណាបងប្រុសរបស់ខ្ញុំនោះ?" ជេគចាប់ផ្ដើមសួរជីកឫសជីកគល់ធ្វើឲ្យជីនងើយមុខឡើងលើកុំឲ្យទឹកភ្នែកស្រក់ទាន់។
"គេមមាញឹកជាមួយនឹងការងាររបស់គេណាស់ ដូចនេះហើយទើបគេឲ្យពួកបងមកមើលថែឯងជំនួស"ទោះបីជាជីនព្យាយាមកុហកយ៉ាងណាក៏មើលទៅមិនសមដែលជេគគេអាចសម្គាល់បានយ៉ាងច្បាស់ថាគាត់បានកុហក់ហើយ។
"ខ្ញុំសួរថាបងប្រុសរបស់ខ្ញុំទៅណា? មានរឿងអ្វីកើតឡើងមែនទេ? ហេតុអីបានជាបងមិននិយាយប្រាប់ខ្ញុំ?" ជេគបោះសំណួរសួរទាំងទឹកមុខរៀបស្មើ។ ចម្លែកណាស់គ្រប់ពេលដែលគេឈឺក្បាលហើយចូលមន្ទីរពេទ្យពេលភ្ញាក់មកវិញរឿងដែលគេសួរនាំមុនគេគឺខ្លួនគេកើតអី?គេមិនដែលរំលឹកពីបងប្រុសរបស់គេថេយ៉ុងឡើយចាប់តាំងពីការវះកាត់លើកដំបូងបរាជ័យមកគេហាក់បីជាភ្លេចពីវត្តមានរបស់ថេយ៉ុងទៅហើយតែហេតុអីលើកនេះ?
YOU ARE READING
YOU'RE MY DESTINY ✨ ( Complete )
Historia Cortaសម្លេងសត្វយំរវិចៗបូកផ្សំបញ្ជូលគ្នាបង្កើតបានជាភ្លេងមួយអមជាមួយនឹងទេសភាពស្រស់ត្រកាលត្រជាក់ភ្នែក ដើមឈើធំៗមានស្លឹកក្រាស់ៗដុះប្រដេញគ្នាដាច់ក្រសែភ្នែកចូលទៅក្នុងបន្តិចក៏មានជ្រោះមួយអាចឲ្យទឹកហូរបាននៅក្បែរជ្រោះមានផ្លូវតូចមួយដើរទៅត្រង់បន្តិចក៏ចូលដល់ចម្ការរបស់អ្...