part 1:ក្មេងឈ្លើយ

336 36 6
                                    

ការចូលរៀនឆ្នាំថ្មីធ្វើអោយសិស្សៗនាំគ្នាប្រញាប់ប្រញាលទៅចាប់តុរៀងៗខ្លួន ក្រលេកមកមើលក្មេងប្រុសម្នាក់ដែលរត់មកយ៉ាងប្រញាប់ព្រោះគ្រូចូលម៉ោង8តែគេមកម៉ោង8កន្លះទៅហើយ ។
គេឈ្មោះ choi beomgyu សិស្សឆ្នាំទី1 ចូលរៀនថ្ងៃទីមួយក៏ខកម៉ោងទៅហើយទម្រាំមួយឆ្នាំនោះ តែថាកុំមើលមនុស្សតែសម្បកក្រៅ ខាងក្រៅមិនល្អខាងក្នុងក៏មិនប្រាកដថាល្អដែរ

«ម៉ាមីទូរស័ព្ទចរឹកអន់មិនរោទ៍ដាស់អញផង»រត់បណ្តើរជេរទូរស័ព្ទបណ្តើរ តែក៏ត្រូវឈប់ក្រោយមានសិស្សច្បងម្នាក់ឃាត់គេ

«ន៎ែឯណាកាតរបស់ឯង ហើយមកយឺតទៀតចូលរៀនដំបូងក៏ធ្វើសិស្សគំរួកទៅហើយ»soobin ដែរជាសិស្សច្បងឆ្នាំទី2ក៏ថាអោយញ៉ែតៗ

«ថាមិចកាត!អាចម៍គោអីទេអញភ្លេចយកកាតមក» beomgyuនិយាយទាំងរកយំ

«គ្មានកាតមិនអោយចូលទេទៅវិញទៅ»soobin និយាយទាំងមុខមាំដៃចង្អុលទៅមាត់ទ្វាសាលា

«ហួយសិស្សច្បងសង្ហារលើកលែងម្តងទៅណាឃើញទេខ្ញុំខកម៉ោងហើយ»គេនិយាយទាំងកម្សត់តែsoobinខ្ពើមខ្វល់

«អេមើលក្មេងនោះក៏អត់កាតដែរ»beomgyu និយាយទាំងចង្អុលទៅក្មេងប្រុសម្នាក់ដែរដើរញាប់ជើង

«អែណា?ន៎ែអាល្អិតមោនេះភ្លាម»soobin ក៏ងាកមើលតាមទិសដៅដែរbeomgyuចង្អុលរួចហៅគេ

ក្មេងប្រុសម្នាក់នោះក្រោយលឺគេហៅខ្លួនក៏ដើរមកព្រោះអ្នកផ្សេងចូលរៀនអស់ហើយបើមិនហៅគេថាហៅខ្មោចមែន

«សិស្សច្បងហៅខ្ញុំហេ៎»គេមកដល់ក៏សួរទៅsoobinទាំងទឹកមុខមិនដឹងខ្យល់អី

«អែណាកាតរបស់ឯង»soobin ឃើញមុខគេសឹងតែហក់ទៅចាប់សុីតែក៏សម្រួលមកមុខមាំវិញហើយសួរ

«អឺគឺ...ខ្ញុំប្រញាប់ពេកភ្លេចហិហិ»គេអេះក្បាលហើយសើច

«សិស្សច្បងលើកលែងអោយពួកខ្ញុំម្តងទៅសន្យាមិនមានលើកក្រោយទេ»beomgyu មើលដឹងថាsoobinកំពុងលង់ក្មេងម្នាក់នោះក៏យកឧកាសដើម្បីរួចខ្លួន

«មិនអីទេយល់ដល់ពួកឯងសិស្សថ្មីមិនដឹងអី»soobin ក៏លើកលែងទាំងបង្ខំ

«អរគុណសិស្សច្បង»ពួកគេនិយាយហើយក៏រកដើរចេញតែត្រូវ soobin ឃាត់ម្តងទៀត

ស្នេហារន្ទះបាញ់⚡♥️|Yeongyu Where stories live. Discover now