-ម៉ោង 8 ព្រឹក
Beomgyu ដើរចេញមកខាងក្រៅផ្ទះ ដើម្បីស្រូបយកខ្យល់អាកាស កំពុងតែឈរគេក៏ឃើញអ្នកបម្រើស្រីម្នាក់កំពុងតែស្រោចផ្កា ឃើញហើយរាងតូចក៏ដើរទៅកន្លែងនាង
«បងស្រីកំពុងធ្វើអីនឹង?»
«ខ្ញុំកំពុងស្រោចផ្កា អ្នកប្រុសត្រូវការអ្វីមែនទេ?»
«អត់ទេ ប៉ុន្តែបងអាចអោយខ្ញុំធ្វើវាបានទេខ្ញុំចង់ធ្វើ»
«មិនបានទេអ្នកប្រុសគឺជាភ្ញៀវ»
«ណា៎ៗបងស្រីណា ខ្ញុំចង់ធ្វើ»រាងតូចនិយាយអង្វរនាង
«ចា៎អ្នកប្រុស ចឹងក៏បានដែរ»និយាយហើយនាងក៏ហចធុងទឹកអោយរាងតូច
Beomgyu ទទួលធុងទឹកពីនាងហើយក៏ប្រាប់អោយនាងទៅធ្វើការផ្សេងទៅ។
«ជាក្មេងបម្រើថ្មីមែនទេ?»កំពុងស្រោចផ្កាទាំងអារម្មណ៍ស្រស់ស្រាយក៏ឮសម្លេងមនុស្សស្រីម្នាក់នៅក្រោយខ្នងគេ
«និយាយជាមួយខ្ញុំហេ្អ?»beomgyu ងាកមើលឆ្វេងស្ដាំហើយក៏ចង្អុលខ្លួនឯង
«ទីនេះមានតែឯងនិងយើង បើមិនសួរឯងគិតថាយើងសួរអ្នកណា?»
«អញ្ជឹង...សុំទោសផងណាខ្ញុំមិនមែនអ្នកបម្រើទេ..ខ្ញុំជាអនាគតសង្សារបង Yeonjun តើ»beomgyu មិនចង់និយាយសម្ដីមិនល្អទៅលើអ្នកមានអាយច្រើនជាងខ្លួនទេ តែនាងអ្នកផ្ដើមមុន
«និយាយផ្ដាសស្អីនឹង?»នាងឮហើយក្ដីដូចបាយពុះ
«Ara!?»សម្លេងរបស់ yeonjun បានបង្អាកជម្លោះអ្នកទាំងពីអោយងាកទៅមើលគេ
«jun! បងយកក្មេងនេះមកពីណានឹង?វាផ្គើនអូនណាស់ដឹងទេ?!»នាងដើរទៅអោបដៃគេហើយនិយាយសម្លេង cute
«គេតែអញ្ជឹងហើយ»beomgyu ឮហើយហួសចិត្តមែនទែន នាងជាអ្នកមករកគេមុនសោះ
«អញ្ជឹងហ្អ៎?»
«ចូលក្នុងសិនទៅ»និយាយហើយក៏បណ្ដើរគ្នាចេញទៅ តែក៏បែរមកហៅអ្នកដែរកំពុងស្រោយផ្កាធ្វើមុខជ្រេញ
«Beomgyu! នេះជាការងារអ្នកបម្រើទេ ឆាប់ចូលក្នុងមក»
Beomgyu មិនតបគេដាក់ធុងទឹកចុះហើយដើរតាមក្រោយពួកគេទាំងមុខមិនរីក។