«beomgyu មកពីណានឹងកូន?ហើយឆ្មានេះជារបស់អ្នកណា»អ្នកស្រី choi សួរពេលដែលឃើញរាងតូចដើរចូលផ្ទះទាំងបីឆ្មាមួយមកផង«មកពីដើរលេងនឹងណាអ៊ុំស្រី ហើយឆ្មានេះខ្ញុំឃើញវានៅតាមផ្លូវប្រហែលជាគ្មានម្ចាស់ទេទើបនាំមក»beomgyu ប្រាប់ អ្នកស្រី choi ញញឹមដាក់គេ
«អ្នកម៉ាក់»yeonjun មកដល់ក៏ហៅម៉ាក់របស់គេធ្វើអោយអ្នកទាំងពីងាកទៅមើលគេ
«ខ្ញុំសុំទៅបន្ទប់សិនហើយអ៊ុំស្រី»
«ចា៎ក្មួយ»អ្នកស្រី choi ញញឹម រួច beomgyu ក៏ឡើងទៅបន្ទប់របស់ខ្លួន
«ហើយនេះមានរឿងអី? Beomgyu ដូចជាមិនសប្បាយចិត្តសោះកូន»អ្នកស្រីសួរទៅកូនរបស់គាត់
«គឺគ្មានអីធំដុំទេម៉ាក់ អញ្ជឹងកូនសុំទៅនិយាយជាមួយគេសិនហើយ»yeonjun និយាយហើយក៏ឡើងទៅលើ
អ្នកស្រី choi តាមមើលដំណើរកូនទាំងមុនយល់
«នាងល្អិត Ara នេះសោះ»គាត់និយាយពេល Ara ដើរមករកគាត់
«ជំរាបសួរអ៊ុំស្រី»
«ចា៎ ក្មួយមកទាំងព្រឹកតែម្ដងន៎»គាត់និយាយបែបលេងសើចបន្ទិចដៀលបន្ទិចព្រោះគាត់មិនសូវចូលចិត្តក្មេងនេះទេ។ Ara ក៏ញញឹមៗទាំងបង្ខំមិនដឹងតបយ៉ាងណា អ្នកស្រី choi តែងតែដាក់អោយនាងរកពាក្យតបមិនចេញ...🙂
[....]
តុកតុក~
«beomgyu-ahh បើកទ្វាបន្ទិចបានទេ»Yeonjun ឈរគោះទ្វាហៅរាងតូចអោយគេបើកទ្វារ
«hyung ទៅវិញទៅរំខានណាស់»
«បើឯងមិនចេញមកទេ យើងអោយទៅផ្ទះខ្លួនឯងហើយណា៎»
«....»
«....»
ក្រាក~~
«មានការស្អី?»beomgyu សួរទាំងសម្លក់
«ស្អែកនេះពួកយើងត្រូវទៅវិញហើយ»Yeonjun និយាយសាច់ការទើប beomgyu ឈប់ម៉ូវ
«ខ្ញុំដឹងហើយ»Beomgyu និយាយហើយរៀបបិទទ្វារតែ Yeonjun ក៏លើកដៃមកខ្ទប់ទ្វារ
«??»Beomgyu
«រឿងមុននេះ...អោយយើងសុំទោសណា៎»
«.....»
Beomgyu មិនតបក៏ទាញទ្វារបិទ ។ Yeonjun ដកដង្ហើមធំដើរទៅបន្ទប់របស់ខ្លួនវិញ គិតថាប្រហែលគេខឹងខ្លាំងហើយទើបមិនទទួលពាក្យសុំទោសរបស់ខ្លួន។ ឯ Beomgyu វិញក៏ឈរផ្អែកជញ្ជាំងស្នាមញញឹមក៏របូតចេញមក តាមពិតគេមិនបានខឹងនាយនោះទេ គេដឹងថា yeonjun បារម្ភទើបស្ដីអោយគេ។ ប៉ុន្តែស្នាមញញឹមក៏ធ្លាក់ចុះវិញក្រោយនឹកឃើញថាគេមានម្ចាស់ហើយ...