Enjoy reading♡
Soobin អង្គុយនៅបន្ទប់របស់គេអានសៀវភៅលេងទាំងមានអារម្មណ៍ថាធុញមិនដឹងថាត្រូវធ្វើអីទៀត ព្រោះពេលនេះគេនៅផ្ទះតែម្នាក់ឯងដោយសារម៉ាក់របស់គេរវល់ចេញទៅខាងក្រៅ។
ប៉ុន្តែបន្ទាប់មកក៏លឺសម្លេងទូរស័ព្ទរោទ៍ដោយសារមាននរណាម្នាក់ call មកគេ។ គេក៏យកទូរស័ព្ទមកមើលឈ្មោះអ្នក call មកឃើញថាជា hueningkai ធ្វើអោយគេញញឹមហើយលើកទទួល។
"អាឡូ..?"
"Soobin hyung បងនៅឯណា"Hueningkai សួរខ្សឹបៗ។
"យើងនៅផ្ទះ ឯងមានការអីមែនទេ?"soobin ចងចិញ្ចើមព្រោះតែឆ្ងល់ហេតុអី hyuka ខ្សឹបបែបនឹង
"ពួកយើងទៅដើរលេងទៅ ខ្ញុំធុញមុខ Taehyunnie ណាស់"hueningkai ខ្សឹបទៀត ធ្វើ soobin សើច។
"ឥឡូវឯងនៅឯណា?"
"ខ្ញុំនៅហាងកាហ្វេរបស់ Taehyunnie"
"Taehyun មានហាងកាហ្វេដែរ?"soobin សួរ។
"ទើបតែបើកទេ ខ្ញុំក៏ជួយគេទៅព្រោះគិតថាសប្បាយតែមានអីធុញចង់ងាប់"
Soobin ក៏សើចតិចៗម្ដងទៀត។
"Okay² ផ្ញើរ location ហាងរបស់ថេហ្យុនមកយើងទៅយក"
បន្ទាប់មកគេក៏បញ្ចប់ការ call ហើយ kai ក៏ផ្ញើរ location អោយស៊ូប៊ីន។ ដោយរឿងនេះថេហ្យុនមិនដឹងទេ បើគេដឹងគេប្រចោរ kai មិនខានព្រោះខ្លួនជាអ្នកសុំជួយគេ ប៉ុន្តែបែរជារត់គេចពីការងារទៅវិញ។
----------------
Beomgyu ដេកទ្រាលលើពូកលេងហ្គេមទាំងសប្បាយអស់ទាស់ បន្ទាប់មកក៏មានសារមួយលោតមកធ្វើអោយគេខឹងព្រោះរំខាន។ គេក៏ងើបអង្គុយ ដោយសារចាញ់ហ្គេមហើយគេក៏ឈប់លេងមួយភ្លេតហើយបើកសារអាន។
Unknown:
Hey នេះគឺ Yeonjun
ល្ងាចនេះបើទំនេរ ពួកយើងចាប់ផ្ដើមរៀនBeomgyu ជ្រួញចញ្ចឹម ហើយសរសេរតប។
Beomgyu:
ម៉ោងប៉ុន្មាន នៅឯណា?Yeonjun:
5 នៅ apartment របស់យើងBeomgyu:
Okay...អញ្ចឹងBeomgyu មិនខ្វល់ថាវាល្ងាចពេកអីទេព្រោះគេគិតថា yeonjun ប្រហែលរវល់។ ដូច្នេះគេក៏ដេកទ្រាលលេងហ្គេមវិញ និងលែងខ្វល់អ្វីទាំងអស់។