វេលាម៉ោង7យប់ Soobin ចេញមកដើរលេង គេចេះតែដើរៗទៅទេ ដោយសារអារម្មណ៍តានតឹងពេកក៏ចេញមករំសាយវាខ្លះ តែបែរមកជួបរឿងអោយតានតឹងលើសដើម។
Kai កំពុងទិញរបស់ជាមួយ Taehyun សុខៗក៏គ្រលៀសភ្នែកទៅឃើញ Soobin ដែរកំពុងឈរមិនឆ្ងាយប៉ុន្មានមើលមកគេទាំងមុខមាំ។ គេក៏ឆ្ងល់ដែរតាំងពីសាលាអោយសម្រាកមកមិនសូវឃើញ soobin សោះទោះនៅផ្ទះក្បែរគ្នាក៏ដោយ។
«Taehyun អញមានការទៅវិញហើយ ឯងដើរលេងម្នាក់ឯងសិនទៅ»ដោយឃើញ Soobin បកក្រោយដើរចេញ Kai ក៏ប្រាប់ទៅមិត្ត រួចក៏រត់ទៅតាម soobin គ្រាន់តែឆ្ងល់ហេតុអីចាប់បាច់គេចមុខ។
«អេ៎ ស្អីហ្នឹង?ក្រែងហៅយើងចេញមកដើរលេងហីម៉េចទៅចោលគ្នាចឹង?»Taehyun ឈរអេះក្បាលឆ្ងល់។
កាត់មក sookai វិញ
Soobin ដើរឆ្ងោកមុខមានអារម្មណ៍ថាឆ្អែត ឆ្អែតចិត្ត។
"ប្រហែលដូច Yeonjun និយាយមែនហើយ ពួកគេជាសង្សារនឹងគ្នា ថ្ងៃនេះប្រហែលជាថ្ងៃណាត់ជួបរបស់ពួកគេហើយ"soobin គិត។
«soobin-hyung»kai រត់មកទាន់គេហើយហៅឈ្មោះរបស់គេទាំងដង្ហក់ខ្យល់
«ឯងមកតាមយើងធ្វើស្អី?»soobin និយាយគម្រោះគម្រើយដាក់ kai ឯរាងតូចក៏ភាំងបន្ទិចដែរ។
«ខ្ញុំ...ខ្ញុំ»kai និយាយមិនចេញ មិនហ៊ានមើលមុខ soobin ចំ ទឹកមុខដែរធ្លាប់តែញញឹមដាក់គេប្រែជាក្រញ៉ុវបែបនេះអ្នកណាមិនខ្លាចនោះ
Soobin មើលដឹងថា kai ខ្លាចក៏សម្រួលអារម្មណ៍
«យើងមិនចង់បំផ្លាញថ្ងៃល្អរបស់ឯងទេទៅវិញទៅ»soobin និយាយហើយបែរខ្នងរៀបដើរចេញ
«ថ្ងៃល្អខ្ញុំរាល់ថ្ងៃទៅហើយ ម៉េចក៏បងចេះតែគេចមុខខ្ញុំបែបនេះ បងមានរឿងអីនិយាយមកណាខ្ញុំចាំស្ដាប់គ្រប់រឿងរបស់បង»kai សួរព្រោះគិតថាគេប្រហែលជាមានរឿងពិបាកចិត្តហើយ
«ចរឹកឯងឡប់ៗបែបនេះម៉េចក៏ប្រញាប់មានសង្សារម្លេះ?»soobin និយាយតិចៗទាំងហួសចិត្ត
«សង្សារស្អី?ខ្ញុំអត់មានទេ»
«មិនមាន?ដើរលេងជាមួយគ្នាបែបនេះមិនមែនជាការណាត់ជួបទៀតហេ៎ស?»soobin សួរទាំងខឹង
«មិត្តភក្តិដើរលេងជាមួយគ្នាមិនបានទេហេ៎ស?»Kai សួរទៅវិញ មើលទៅដូចជាខូចអារម្មណ៍ដោយសារ soobin នេះហើយ
«មិត្តភក្តិ?អាម្នាក់មិញជាមិត្តរបស់ឯង?»soobin ប្ដូរពីមុខខឹងសួរទាំងភ្ញាក់ផ្អើល
«បាទ kang taehyun មិត្តតាំងពីតូចក្រូចឆ្មារបស់ខ្ញុំ!»
«អរ...ស្មានសង្សារ មកពី yeonjun នឹង»soobin និយាយតិចៗហើយទៅទម្លាក់កំហុសអោយ yeonjun
*អាឈីស*
«បងកើតអីនឹង?ផ្ដាសសាយ?»Beomgyu សួរហើយយកដៃទៅស្ទៀបថ្ងាសគេ
«អត់ទេប្រហែលមានអ្នកនិយាយដើមយើងហើយ»Yeonjun តបទាំងញីច្រមុះ
«អ្នកណាក៏តាណើបម្លេះ»Beomgyu និយាយ(មានអ្នកណាទៀតក្បីននឹងហៃ🙃)
_____
«នេះជាមូលហេតុដែរបងគេចមុខខ្ញុំ?ហេតុអី?បងប្រច័ណ្ឌមែនទេ?»Kai សួរចោលតែត្រូវចំណុច
«មិនបាច់សួរ!!បើមិនស្រឡាញ់កុំផ្ដល់ក្ដីសង្ឃឹម»soobin និយាយហើយដើរចេញ
«បងស្រឡាញ់ខ្ញុំហេ៎ស?»Kai តាមទៅសួរគេ
«បើមែនវាយ៉ាងម៉េច?»soobin ឈប់ដើរតបទៅ kai វិញ
«....»kai មិនតបរវល់គាំង
«យើងដឹងថាឯងមិនស្រឡាញ់យើងទេ ចង់អោយយើងដកខ្លួនទេ»soobin និយាយទាំង sad ហើយក៏ដើរចេញ
«ត្រូវហើយខ្ញុំអត់ស្រឡាញ់បងទេ»ឮហើយឆ្អែតចិត្ត តែក៏សប្បាយចិត្តមកវិញក្រោយឮមួយប្រយោគទៀត
«តែបងអាចធ្វើអោយខ្ញុំស្រឡាញ់បងបានតើ»
«ទោះឯងមិននិយាយអញ្ចឹងក៏យើងមិនដកខ្លួនចេញដែរ ឯងស្គាល់ Choi Soobin ទេ? គ្រាន់រឿងប៉ុណ្នឹងយើងមិនចុះចាញ់ងាយៗអញ្ជឹងទេ»soobin និយាយទាំងជឿជាក់ មិញ sad សោះនឹង
«អរ៎...»kai គាំង
«មិនយូរយើងនឹងធ្វើអោយឯងស្រឡាញ់យើងវិញ»
«ជួនពរណា៎»
និយាយហើយពួកគេក៏ត្រឡប់ទៅផ្ទះជាមួយគ្នា អាណិតតែ Taehyun ទេគេហៅមកទុកចោល។
To be continued....
Sorry for slow update