part 5:ទៅចម្ការ

104 22 4
                                    


ចូលមកដល់ខាងក្នុងអ្នកស្រីChoiក៏បង្គាប់អ្នកបម្រើអោយនាំbeomgyuទៅបន្ទប់មួយដែរនៅទល់មុខបន្ទប់របស់yeonjun។

«junnie ahh!សង្សារកូនស្អាតដល់ហើយ»ក្រោយ Beomgyu ឡើងទៅលើបាត់អ្នកស្រី Choi ក៏កេះ Yeonjun

«ម៉ាក់និយាយអីនឹង?ពួកយើងមិនមែនជាសង្សារគ្នាទេ!!» Yeonjun ប្រញាប់ឆ្លើយ

«បើមិនមែនក៏ធ្វើអោយមែនទៅ!ម៉ាក់ស្រឡាញ់ក្មេងនេះហើយក្រៅពីគេម៉ាក់មិនទទួលអ្នកណាទាំងអស់!»

«ម៉ាក់??» Yeonjun សែនគាំងរកពាក្យតបលែងកើត

«ឡានអ្នកណានៅក្រៅម៉ាក់វា?»កំពុងនិយាយគ្នាក៏ឮសម្លេងថ្មីមួយនិយាយទាំងដើរចូលក្នុងផ្ទះនោះគឺជាលោកChoiប៉ារបស់ Yeonjun

«ប៉ា...»Yeonjun ក៏រត់ទៅអោបលោកChoiទាំងក្ដីនឹករលឹក

«អីយ៉ាការពិតគឺកូនកំហូចឯងសោះ»គាត់និយាយបណ្ដើរលើកដៃអោបតបកូនបណ្ដើរ

«នៅចម្ការយ៉ាងម៉េចដែរបង?»ក្រោយប្រលែងពីការអោបអ្នកស្រី Choi ក៏សួរទៅស្វាមី

«កម្មករធ្វើការបានល្អណាស់»គាត់តប

«junnie នាំ Beomgyu ទៅលេងចម្ការយើងផង»

«អ្នកណាជា Beomgyu?»

«អ៎...គឺអនាគតកូនប្រសារយើងនឹងណាបង»

«ម៉ាក់!!មិនមែនទេប៉ាគឺ...ជាសិស្សប្អូននោះទេ»

«កូនបិតមាត់ទៅ!!អូនោះbeomgyuមកល្មម»គាត់សម្លក់កូនបន្ទិចក៏គ្រលៀសភ្នែកឃើញ Beomgyu

«អឺ...ជម្រាបសួរលោកអ៊ុំ»Beomgyu

«លើកដៃថ្វាយព្រះក្មួយ»គាត់ញញឹមដាក់ Beomgyu បន្ទិចហើយនិយាយត

«ហើយពួកកូនញាំុអីហើយឬនៅ?»

«ពួកយើងញាំុអីតាមផ្លូវរួចហើយ»Yeonjun តប

«ពិតមែនហើយ ពេលនេះមិនទាន់ឃ្លានទៀតនោះទេ»Beomgyu បន្ថែម

«បើចឹងjunnieនាំប្អូនដើរលេងសិនទៅកុំអោយប្អូនអផ្សុក»អ្នកស្រីchoi

«បាទម៉ាក់» Yeonjun

Yeonjun ក៏នាំ Beomgyu ទៅចម្ការរបស់ខ្លួន។ប៉ុន្តែវាមិនមែនជិតនោះទេដើរម៉ាល្មមហត់។

«Hyung ហា៎ កាលដល់ទៅ?នេះដើរមកយូរហើយ»Beomgyu សួរទាំងដកដង្ហើមមិនចង់ដល់គ្នា

«នៅឆ្ងាយទៀត»Yeonjun ឆ្លើយទាំងហីៗ

«ហាស់??ហើយមិចបងមិនជិះស្អីមកសុខចិត្តដើរអញ្ចឹង?ដើរម្នាក់ឯងមិនថាទេនេះនាំខ្ញុំមកដើរជាមួយគ្នានៀក៎ ថ្ងៃក្ដៅចង់ងាប់!!»

«រអ៊ូម្លេះ?បើមិនចង់ដើរទេត្រឡប់ទៅវិញទៅ»

«ត្រឡប់ទៅវិញយ៉ាងម៉េច?នេះដើរមោឡើងឆ្ងាយពីផ្ទះបងហើយណា៎!សួរត្រង់បងអត់ហត់តិចទេ?»Beomgyu ឈប់ដើរ

«យើងសាំុទៅហើយ»គេតបហើយដើរទៅមុនបាត់

«តែខ្ញុំទើបតែលើកទីមួយទេណា៎!!!»Beomgyu ស្រែក

«អ្នកណាអោយឯងតាមយើងមកធ្វើអី??»គេស្រែកតបវិញ

«ហើយអ្នកណាដឹង??»beomgyu ស្រែកទៀតតែគ្មានការឆ្លើយតបគេក៏រត់ទៅអោយទាន់ Yeonjun

ពួកគេធ្វើដំណើរថ្មើរជើងចង់មួយឆ្នាំទម្រាំដល់គឺ Beomgyu ហត់ចង់ធ្លាក់អណ្ដាត។

«សួរស្ដីអ្នកប្រុស Yeonjun»មេការម្នាក់ក៏មកទទួល Yeonjun

«បាទ»Yeonjun តបហើយក៏ចូលក្នុងផ្ទះ

«ហុើយ!បងចង់ធ្វើបាបខ្ញុំប្រាកដណាស់»Beomgyu ដេកទ្រាលហើយក៏បែរមកថាអោយ Yeonjun

«បើឯងមិនមានះចង់មកតាមយើងក៏មិនត្រូវបែបនេះដែរ»

«ហឹស មនុស្សអាក្រក់»beomgyu សម្លក់ Yeonjunបន្ទិចក៏ឡើងយកទឹកដែរលោកមេការយកមកអោយនោះផឹកឡើងអស់តែម្ដង

«បើហត់ណាស់គេងមួយភ្លេតទៅ»Yeonjun ក៏ប្រាប់ Beomgyu ងក់ក្បាលហើយក៏បិតភ្នែកគេងលក់ទៅ

ឯ Yeonjun ក៏ឡើងដើរទៅមើលចម្ការរបស់គេនិងនិយាយគ្នាពីនេះពីនោះទាក់ទងនឹងចម្ការនិងភាគរយចំណេញជាមួយកម្មករនិងមេការ។

To be continued....

Write by: Yimm

ស្នេហារន្ទះបាញ់⚡♥️|Yeongyu Where stories live. Discover now