នាពេលព្រឹកប្រលឹមស្រាងៗ ថេយ៍ក៏សម្រូតខ្លួនចុះពីលេីគ្រែ បន្ទាប់ពីគេដឹងខ្លួន តែបែរជាមិនឃេីញវត្តមានរបស់រាងក្រាស់ឡេីយ
« ប្រហែលជានៅក្នុងបន្ទប់ទឹកទេដឹង »ថេយ៍រំពៃ
ឃេីញកំព្យូទ័រដែលបេីកចោលនៅទីនោះ បំណងចង់ចូលទៅបិតតែចៃដន្យក៏ចុះចំឃ្លិបមួយ
ពិនិត្យមេីលមួយសន្ទុះ ថេយ៍ស្លុតចិត្តលេីកដៃមកខ្ទប់មាត់ នៅពេលដែលឃេីញសារដែលសរសេរមកថា ‹បងប្រុសរបស់គីម ថេហ្យុងគឺជា គីមថេហូ ដែលចៅហ្វាយឲ្យខ្ញុំសម្លាប់នៅថ្ងៃនោះ...›« បានន័យថា បង បងប្រុស ស្លាប់ហេីយមែនទេ ទេៗ មិនពិតទេ » ថេយ៍ក្រវីក្បាលតតាត់រីឯទឹកភ្នែកហូរចុះមកដូចទឹកបាក់ទំនប់ នេះរាងក្រាស់ជាអ្នកសម្លាប់បងខ្លួនមែនទេ?
« អ្ហឹកៗ បង បងប្រុសខ្ញុំមិនទាន់ស្លាប់ទេ គេម្នាក់នោះកុហក » ថេយ៍ទម្លាក់ខ្លួនចុះផ្អែកនឹងគ្រែ រាល់ថ្ងៃនេះរាងតូចដឹងច្បាស់ណាស់ថាខ្លួនកំពុងតែរស់នៅជាមួយនឹងតោកំណាច មិនដឹងថាពេលគេខឹងខ្លួនអាចនឹងសម្លាប់ខ្លួននៅពេលណាឡេីយ ...
« ខ្ញុំ ខ្ញុំបានស្រឡាញ់គាត់ហេីយ អ្ហឹកៗ » រយះពេលដល់ខ្លីនេះ ទទួលបានការយកចិត្តទុកដាក់ពី
រាងក្រាស់ ថេយ៍ពិតជាមិនអាចហាមចិត្តឲ្យឈប់ស្រលាញ់នាយបានឡេីយ គ្រាន់តែថារាងតូចខ្លាច
រាងក្រាស់ច្រេីនជាងស្រលាញ់« ទេ ខ្ញុំត្រូវចេញពីទីនេះ » គំនិតដែលចង់រត់គេចក៏រសាត់ចូលក្នុងខួរក្បាលរបស់រាងតូចម្តងទៀត គេមិនចង់រស់ជាមួយមនុស្សឃោឃៅ សាហាវបែបនេះទេ តេីថ្ងៃមុខគេនឹងទៅជាយ៉ាងណា បេីរាងក្រាស់ខឹង
ហេីយក៏បាញ់សម្លាប់គេដែរនោះ ? ថេយ៍នៅតែមិនទុកចិត្តលេីជុងហ្គុក ទោះដឹងថាជុងហ្គុកស្រលាញ់ខ្លួនក៏ដោយ
តែរាងតូចមិនអាចចេញពីទីនេះដោយងាយៗឡេីយក្រាក
ទ្វាបន្ទប់បេីកឡេីងដោយស្នាដៃនាយម៉ាហ្វៀ
ចន ជុងហ្គុក ឌីម៉ាថីស« អ្ហឹក ...» ថេយ៍ឃេីញអញ្ចឹងក៏រំកិលខ្លួនថយក្រោយទាំងភ័យខ្លាច
« អូន កេីតអី ?» ជុងហ្គុកលេីកចិញ្ចេីមសួររាងតូចទាំងឆ្ងល់ កែវភ្នែកដែលថេយ៍សម្លឹងមេីលមកនាយដូចនាយនឹងជាបិសាចអញ្ចឹង