«ហេតុអី ហេតុអ្វីគ្រាន់តែខ្ញុំសួរថាវាជាអ្នកណាពូចាំបាច់អីស្រែកគំហកដាក់ខ្ញុំ អ្ហឹក» ណាយ៉ន ទឹកភ្នែករលីងរលោង មុខឡេីងក្រហមងាំង
«គេជាអ្នកណាពាក់ព័ន្ធនឹងឯងមែនទេ?»
នាយម៉ាហ្វៀម្តងនេះក៏អង្គុយចុះហើយក៏លើកកាយតូចមកដាក់លើភ្លៅគេតែម្ដង កាន់តែធ្វើឱ្យក្មួយរបស់ខ្លួន សម្លឹងមកថេហ្យុងពោលពេញដោយគំនុំគុំគួនឈ្នានីស«ប៉ុន្តែ ហេតុអីក៏ពូអោយវាអង្គុយលើភ្លៅពូបែបនេះ? ខ្ញុំមិនព្រមឡើយ អា៎យ» ណាយ៉នចង្អុល
មុខថេហ្យុង«ដកដៃរបស់ឯងចេញភ្លាមទៅ បើមិនចង់គ្មានវាទៀតទេនោះ» ជុងហ្គុកឱបចង្កេះថេយ៍ឡេីងជាប់ ថេយ៍ម្ដងនេះគេក៏មិនបានប្រកែកឡើយ អង្គុយ
ស្ងៀមៗ មើលពីរនាក់ពូក្មួយសំឡេងធំសំឡេងតូចដាក់គ្នាព្រោះតែគេ«ពូចង់កាត់ដៃខ្ញុំព្រោះតែវា វាមានអ្វីល្អជាងខ្ញុំទៅ» ណាយ៉នគេតែងតែតោងទាមរាងក្រាស់រហូតមក ប៉ុន្តែជុងហ្គុកនាយមិនដែលយកភ្នែកមើលឡើយ ចាត់ទុកណាយ៉នត្រឹមជាក្មួយប៉ុណ្ណោះ ទោះបីជាដឹងថា ណាយ៉នគេស្រឡាញ់ខ្លួនខ្លាំងក៏ដោយ
«ពូស្រលាញ់វាមែនទេ? អ្ហឹកៗៗ ខ្ញុំស្រឡាញ់ពូហេតុអីក៏ពូមើលមិនឃើញពីក្តីស្រឡាញ់របស់ខ្ញុំបែបនេះ វាអស្ចារ្យអីទៅ»
ជុងហ្គុកមិនបានតបតអ្វីឡើយគឺគេនៅស្ងៀមតែម្ដង«អ្ហឹកៗៗ...ហុឺ ហេតុអី អា៎យ...»ណាយ៉នយកដៃខ្ទប់ត្រចៀកស្រែកទន្ទាំជេីងនៅនឹង
«ឲ្យវាល្មមៗបានហេីយណាយ៉ន ពួកឯងចាប់គេចេញទៅ » លឺសម្តីម្ចាស់វិមានដូច្នេះ បុរសប្រមាណ2នាក់ក៏ចូលមកចាប់អូសណាយ៉នចេញ
«លែងយេីង ថាឲ្យលែងយេីង ពួកឯងចង់ងាប់មែនទេ អា៎យ » ណាយ៉នព្យាយាមរេីផង វាយបុរសនោះផងប៉ុន្តែមិនបានសម្រេចក៏ត្រូវពួកគេចាប់បោះចេញក្រៅវិមាន
«ហេុីយ ពួកឯងចាំមេីលណា ផ្ងេីទុកសិនចុះ »
នាយតូចបានត្រឹមតែខឹង រួចក៏បញ្ឆេះឡានចេញពីវិមាន ជិះជ្រេស្ទេីតែបុកអ្នកបេីកទ្វារបងទៅហេីយ«ដាក់ខ្ញុំចុះទៅ គេទៅបាត់ហេីយ
ឈប់សម្តែង »កាយតូចរេីខ្លួនចេញពីភ្លៅមាំសុទ្ធតែសាច់ដំ តែគិតថា ជុងហ្គុក ឌីម៉ាថីសនេះព្រមមែនទេ
ចម្លេីយនោះគឺ ណូៗ