ភាគ2: ហួងហែង

474 24 0
                                    

ថេយ៍យំហូ៊ពេលដែលត្រូវគេចោតប្រកាន់ខ្លួនដូច្នេះ តែវាបែរជាធ្វេីអោយនាយម៉ាហ្វៀមុខមាំម្នាក់នេះអស់
សំណេីចទៅវិញ

«ខ្ញុំមិនមែនជាចោទេខ្ញុំមិនមែនជាចោទេ កុំសេីចខ្ញុំ
ហុឺ អ្ហឹកៗ »ម្តងនេះថេយ៍ក៏លេីកដៃចង្អុលមុខជុងហ្គុកចំៗតែម្តង វាជារឿងដែរមិនធ្លាប់មានអ្នកណាធ្វេីបែបនេះដាក់ជុងហ្គុកពីមុនទេ

«ចោ ឯងជាចោ »ជុងហ្គុកញ៉ាក់ចិញ្ចេីមម្ខាងឌឺ
រាងតូច ញ៉ោះគេបន្ថែមទៀត

«ពួកនាងអត់ការងារធ្វេីមែនទេ បានជាមកឈរថ្មឹងបែបនេះ» លឺសម្តីមាំរឹងកំព្រឹសបែបនេះហេីយ
អ្នកបម្រេីដែលឈរភ្លឹកមេីលទៅជុងហ្គុកនឹងថេហ្យុងទាំងអស់នោះ ក៏នាំគ្នាសង្វាត់ធ្វេីកិច្ចការរាងខ្លួន

«ខ្ញុំមិនមែនចោទេ អ្ហឹកៗៗ »ថេយ៍ទម្លាក់ខ្លួនទៅលេីការ៉ូននៀលយំអំម្បេបអំម្បប ទឹកភ្នែក ទឹកសម្បោរ

«ហុឹស ក្រកែកអត់ឈ្នះយំ» លឺសម្តីដុតបែបនេះ
ថេហ្យុងស្រែកយកៗ ដូចជ្រូកចាក់ក

«អា៎យៗៗ ប្រាប់ហេីយថាមិនមែនចោទេ»

«អ៊ូយ ស្រកៀរត្រចៀកណាស់ ស្ងាត់» ជុងហ្គុកយកដៃខ្ទប់ត្រចៀក មុននឹងស្រែកអោយកាយតូច
ថេយ៍ក្រោកឈរដេីរតាំងៗមករកជុងហ្គុក

«អា៎យៗៗ អា៎យ....»ម្តងនេះថេយ៍ស្រែកដាក់ត្រចៀកជុងហ្គុកតែម្តង ធ្វេីអោយនាយម៉ាហ្វៀម្នាក់នេះខឹងឡេីងញ័រខ្លួនទៅហើយ មុខនាយវិញឡើងក្រហមងាំង

«មេដោះហា៎ ក្មេងប្រុសម្នាក់នោះអាចនឹងរស់ដែរទេ បេីលេងម៉ាកៗនឹងនោះ» ស៊ូលួចខ្សឹបតិចៗ

«ប្រហែលមិនរស់ទេ មេីលទៅលោកប្រុសដូចជាខឹងខ្លាំងណាស់»

«ឯងជាក្រចែឬក៏យ៉ាងម៉េចបានជាចេះតែស្រែកអញ្ចឹង» ជុងហ្គុកងេីបឈរស្រែកសម្លុតអោយថេហ្យុង
ថេយ៍គេក៏យកដៃបិទត្រចៀកហើយក៏បិទភ្នែកធ្វើមិនដឹងមិនលឺសំដីរបស់នាយម៉ាហ្វៀនេះឡេីយ
ជុងហ្គុកកាន់តែខឹងលើសដើមហើយក្មេងនេះអីក៏
ម៉េះៗ បាននាយមិននិយាយកាន់តែប្រហេីនហេីយទេតេី

«គេស្រែកដាក់ថ្លង់ ស្រែកដាក់គេក៏គេថ្លង់ដូចគ្នា» មេីលសម្ដីគេចុះ ខ្លាចទេប៉ុន្តែពូកែណាស់ខាងតមាត់មិនបាត់សូម្បីតែមួយពាក្យ

♡អន្ទាក់ស្នេហ៍សាតាន♡Where stories live. Discover now