ជុងហ្គុកដែលធ្វើជាគេងលក់នេះនាយសែនឃ្នេីសចិត្តនិងកូនចៅខ្លួនជាខ្លាំង ដឹងអត់ថានាយចង់នៅតែពីរនាក់ជាមួយនាយតូចម្នាក់នេះ តែមេីលកូនចៅនាយធ្វេីចរឹកចុះ
« ចៅហ្វាយកេីតជំងឺបាក់ទឹកចិត្តតាំងពីពេលណាដូចជាមិនដែលដឹងសោះ » យ៉ុនប៊ីនអង្គុយមើលទៅចៅហ្វាយខ្លួនបង្ហេីបសំឡេងនិយាយម្នាក់ឯងតិចៗ ទាំងក្នុងចិត្តកំពុងតែវិភាគ
« សន្យារណា សន្យារអូននឹងមេីលថែបងឲ្យបានល្អជាទីបំផុត អ្ហឹក អូនសុំទោស » ថេហ្យុងឱនក្បាលខ្ទប់នឹងទ្រូងរបស់ជុងហ្គុក លួចបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត
‹ នេះបងលេងជ្រុលពេកមែនទេ? › ជុងហ្គុកគិតក្នុងចិត្តលួចអាណិតនិងរាងតូច មេីលចុះពេលនេះមុខគេឡេីងហេីមហេីយ ថែមទាំងក្តៅខ្លួនទៀតផង
« ជុងហា៎...ពេលណាទើបបងភ្ញាក់ទៅ » ថេយ៍
ងេីបមុខសម្លឹងមេីលទៅជុងហ្គុក« អ្នកប្រុសកុំរំខានចៅហ្វាយខ្ញុំអី ឲ្យគាត់សម្រាកឲ្យបានស្រួលបន្តិចទៅ » ប៊ីនឃេីញថារាងទេីសភ្នែកនឹងរាងតូចពេកក៏និយាយ ទាំងមិនដឹងឡើយថាសម្ដីរបស់ខ្លួនធ្វេីឱ្យចៅហ្វាយនាយដែលកំពុងតែធ្វើពុតនោះខឹងមិនស្ទើរទេ
« អញ្ចឹងលោកជួយមើលថែជុងផង ខ្ញុំសុំទៅបន្ទប់ទឹកលាងសំអាតខ្លួនបន្តិច » ថេយ៍ក៏ងេីបចេញពីទ្រូងជុងហ្គុកព្រមជាមួយទឹកមុខដ៏ស្រងូតស្រងាត់របស់ខ្លួន ទើបដេីរចាកចេញពីបន្ទប់ដោយបិទទ្វារយ៉ាងរៀបរយ
« អាចង្រៃយ៍ អ្នកណាឲ្យឯងនិយាយបែបនេះ ផូស » គ្រាន់តែរាងតូចចេញទៅបាត់ភ្លាម ជុងហ្គុកងេីបគ្រេះពីលើគ្រែពេទ្យ គប់ខ្នេីយចំកណ្ដាលមុខជំនិតរបស់ខ្លួនគ្មានខុស
« អ៊ូយ...ចៅហ្វាយនេះចៅហ្វាយដឹងខ្លួនហើយមែនទេ? » ប៊ីននាយខំញញឹមអរប៉ុន្តែក៏ទម្លាក់ទឹកមុខវិញពេលឮប្រយោគរបស់ចៅហ្វាយនាយ
« អេី ...ហើយក្នុងខ្លួនឯងនិងវាចេះតែយ៉ាងម៉េចបានជាទ្រង់ទើសទាល់ហ្នឹងសំណព្វចិត្តរបស់យើងម្ល៉េះ » ជុងហ្គុក មុខក្រញូវចងចិញ្ចើមសម្លក់កូនចៅរបស់ខ្លួន
« គឺ...ចៅហ្វាយមិនកើតអីទេហ៎ រឺទាំងអស់នេះគឺជាគម្រោងរបស់ចៅហ្វាយ ចៅហ្វាយសម្តែង??» ប៊ីន