Gemini និទាន
សួស្ដីខ្ញុំគឺ Gemini ថ្ងៃនេះជាថ្ងៃចូលរៀនតំបូងរបស់ខ្ញុំក្នុងនាមជានិស្សិត។ វាជារឿងដែលខ្ញុំរំភើបបំផុតព្រោះអាចមករៀននៅសាលាដែលខ្លួនបានប៉ងទុកតាមក្ដីស្រមៃ។
ថ្ងៃនេះនៅសាលាអ៊ូអរណាស់ ព្រោះវាជាថ្ងៃបើកបវេសនកាលថ្មី។ ហូយ! អាមិត្តខ្ញុំក៏វានៅមិនទាន់មកទៀត ធ្វើឱ្យខ្ញុំត្រូវអង្គុយតែម្នាក់ឯងយ៉ាងត្រម៉ង់ត្រមោច។ ខ្ញុំអង្គុយនៅបង់រងចាំមិត្ត ហើយក៏រេភ្នែកសម្លឹងមើលសិស្សនិស្សិតឯទៀតដើរទៅមកៗកាត់នោះ។ គ្រានោះខ្ញុំហៀបនឹងបែរមុខចេញទៅហើយតែខ្ញុំក៏ពើបប្រទះនឹងមនុស្សម្នាក់។ ខ្ញុំមិនស្គាល់គេនោះទេ ហើយក៏មិនធ្លាប់ជួប... ប៉ុន្តែគេដូចជាមានអ្វីម្យ៉ាងទាក់ទាញចិត្តខ្ញុំមិនឱ្យងាកចេញពីគេសោះអ៊ីចឹង។ និយាយដោយស្មោះត្រង់ ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះលើមនុស្សប្រុសនោះទេ តែគេបានធ្វើឱ្យបេះដូងខ្ញុំរង្គោះរង្គើរ! គេមានអ្វីពិសេស? ស្នាមញញិមរបស់គេ! មែនហើយគេញញិមស្អាតណាស់ ស្អាតរហូតធ្វើឱ្យខ្ញុំភ្លឹក...។
ផាច់!
- ឯងមើលស្អីអា Gem
Prom មិនដឹងមកពីពេលណានោះទេស្រាប់តែដាក់ខ្ញុំមួយដៃយ៉ាងសង្ហារ! អាមួយនេះពិតជាចំមែន។
- មើលស្អីរឿងយើងកុំចេះ ម៉ោះទៅថ្នាក់យើងចាំឡើងមួយព្រឹកធំហើយ
ខ្ញុំថាហើយក៏បង្ខំចិត្តងើបដើរចេញទៅ តែចិត្តខ្ញុំនៅដិតដាមនឹងមនុស្សម្នាក់មុននេះនៅឡើយទេ។ បើមានឱកាសតាមញ៉ែម្ដង កុំឱ្យពូកែដើរដាក់ស្នេហ៍! អេ! នេះខ្ញុំឆ្កួតឡប់ស្អីបានទៅនិយាយពាក្យបែបនេះកើត? មិនបានទេបើ Prom នេះវាដឹង វាច្បាស់ខ្ចីមេក្រូសាលាប្រកាសផ្អើលមិនខាន។
- អៃ Gem
- វាស្អី
- ទៅកង់ទីនទិញអីផឹកសិនចាំទៅថ្នាក់
- អានេះរឿងច្រើនមែន!
មាត់ស្ដីឱ្យវា តែជើងក៏តាមពីក្រោយវាទៅកង់ទីនដដែល។ ពេលមកដល់កង់ទីនខ្ញុំ និងអាធីក៏កុម្ម៉ង់កាហ្វេ និងទិញនំបន្តិចបន្តួចទុកលួចញ៉ាំក្នុងថ្នាក់ហិហិ។ គំនិតនេះជារបស់អាProm មិនមែនជាគំនិតខ្ញុំនោះទេ (◔‿◔)

YOU ARE READING
By My Side
Romanceវាអាចនឹងមិនមែនជាប្រលោមលោក ប៉ុន្តែវាជារឿងដែលតាក់តែងឡើងដោយមនុស្សពីរនាក់....