ភាគ៨ : មិនមែនកំហុសរបស់ឯងទេ

233 30 3
                                    

ឡានទំនើបពណ៌ខ្មៅមួយគ្រឿងបានបរតម្រង់មកកាន់សមុទ្រមួយកន្លែងដែលឆ្ងាយពីក្រុងគ្រាន់បើ។ ហើយបើសង្កេតតាមកញ្ចក់ខ្មៅឱ្យច្បាស់ទៅ យើងប្រាកដជាឃើញប្រុសកម្លោះពីរនាក់ដែលម្នាក់កំពុងតែកាន់ចង្កូត និងម្នាក់ទៀតអង្គុយក្បែរនោះ។

ពួកគេចេញដំណើរមកតាំងពីម៉ោង7 ហើយក្រោយមកប្រហែលជាមួយម៉ោងជាង ឡានក៏បានដល់គោលដៅ។

- វ៉ាវស្អាតណាស់

Fourth ឧទានក្នុងចិត្ត ហើយសម្លឹងទៅឆ្ងាយតាមកញ្ចក់ឡាន។ ឯអ្នកដែលអង្គុយក្បែរនោះក៏លួចមើលព្រមទាំងញញិមចេញមក។

- ស្អាតដូចឯងអ៊ីចឹង

មិនដឹងជាកម្លាំងចលករមកពីណានោះទេ ដែលបណ្ដាលឱ្យ Gemini និយាយពាក្យទាំងនេះចេញមក។ ម្ចាស់ខ្លួនបែរមុខមកមើល Gem ហើយច្រិមភ្នែកបន្តិច។

- ពូកែសម្ដីណាស់!

Gem ញញិមហើយក៏រកកន្លែងចតឡាន។ ក្រោយចតឡានរួចពួកគេក៏នាំគ្នាទៅរកអីញុាំនៅក្បែរឆ្នេរសមុទ្រ។ បដិសេធមិនបានទេថាស្នាមញញិមរបស់ពួកគេពិតជាមានក្ដីសុខណាស់ ដ្បិតមើលទៅពួកគេមានអារម្មណ៍ដែលលាក់បាំងចំពោះគ្នាក៏ពិតមែន។

ក្រិប ក្រិប
សម្លេងថតរូបឮមិនដាច់សូរ ព្រោះ Fourth ជាអ្នកថត។ ហើយគេថែមទាំងបានថតរូបរបស់មិត្តម្នាក់នេះជាច្រើនទៀតផង មានរូបខ្លះក៏ស៊ែលហ្វីជាមួយគ្នា។ Fourth បង្វិលកាំមេរ៉ាថតនេះ ថតនោះ មើលទៅគេពិតជាចូលចិត្តបរិយាកាសបែបនេះណាស់។

ភ្លាមនោះក្នុងហាងដែលពួកគេកំពុងអង្គុយរងចាំម្ហូប បទភ្លេងមួយបទក៏បន្លឺឡើង នោះគឺបទ By My Side វាជាបទដែលGemចូលចិត្ត។ ហើយគ្រប់ពេលដែលស្ដាប់មនុស្សដែលគេនឹកដល់គឺ Fourth ដែលកំពុងតែអង្គុយនៅចំពោះគេនេះហើយ។

- បទនេះចំណងជើងអី?

Gem ភ្ញាក់ពីការគិត ហើយក៏ងាកទៅកាន់ម្ចាស់សំណួរមុននឹងឆ្លើយ :

- By My Side យ៉ាងម៉េចចូលចិត្តឬ

- អឹម..ពីរោះតើ

ឮដូច្នេះ Gemini ក៏ញោចស្នាមញញិមឡើង។ ម្ហូបដែលពួកគេកុម្ម៉ង់ក៏លើកមកល្មម ពួកគេញុាំអីរួចក៏នាំគ្នាដើរមកមាត់ឆ្នេរ។

By My Side Where stories live. Discover now