Fourth និយាយ
នេះជាថ្ងៃខួបកំណើតរបស់ Manow។ ដូច្នេះហើយ Manow និងមិត្តៗកាលនៅវិទ្យាល័យបានបបួលគ្នាទៅជប់លៀងញុាំអីបន្តិចបន្តួចជុំគ្នា។ ក្រោយចេញពីរៀន Gemini បានស្នើខ្លួនជូនខ្ញុំមកផ្ទះ ដំបូងខ្ញុំបដិសេធដែរតែមើលទៅគេមិនងាយចុះញ៉មនោះទេ ហើយចុងក្រោយខ្ញុំក៏ព្រមមកតាមគេ។ ខ្ញុំបានបបួលគេទៅជន់លៀងខួបកំណើតរបស់ Manowដែរ ប៉ុន្តែគេបដិសេធភ្លាមៗ រហូតធ្វើឱ្យខ្ញុំអត់ឆ្ងល់មិនបាន។ គេមិនចូលចិត្ត Manow ឬយ៉ាងម៉េច? ហេតុអីគ្រប់ពេលគេតែងតែគេចចេញពី Manow? ឬមួយព្រោះតែគេដឹងថាខ្ញុំចូលចិត្ត Manow ទើបគេមិនហ៊ានចូលក្បែរនាង?ហ៊ើយខ្ជិលខ្វល់ណាស់! ពេលនេះក៏ដល់ម៉ោងល្មមដែលខ្ញុំត្រូវទៅចូលរួមកម្មវិធីរបស់ Manow។ ខ្ញុំសប្បាយចិត្តប្លែក ព្រោះបានត្រៀមការដូជាស្រាប់សម្រាប់នាង។ នាងធ្លាប់និយាយថាចូលចិត្តរបស់របរអនុស្សាវរីយ៍ដូច្នេះហើយទើបម្សិលមិញខ្ញុំបានទៅកន្លែងលក់របស់អស់នោះជាមួយ Gemini។
ខាងក្នុងកម្មវិធី
មនុស្សដំបូងដែលខ្ញុំរកមើលមុនគេនោះគឺ Manow! ថ្ងៃនេះនាងស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល អមជាមួយការតុបតែងមុខតិចៗ លក់លើកបួងទៅលើអស់បង្ហាញកញ្ចឹងកសរលោង និងស្មាយ៉ាងស្រស់ស្អាត។ នាងស្អាតណាស់ ជាពិសេសគឺស្នាមញញិមដែលតែងតែមាននៅលើបបូរមាត់ស្ដើងមួយនោះ។ ខ្ញុំមិនថាខ្ញុំចាប់ផ្ដើមចូលចិត្តនាងពីពេលណានោះទេ តែខ្ញុំចាប់ផ្ដើមច្បាស់ក្នុងចិត្តគឺពេលដែលបញ្ចប់ថ្នាក់វិទ្យាល័យ។ ពេលនោះហើយដែលខ្ញុំដឹងថា ខ្ញុំបានលង់ស្នេហ៍នាង តែគ្រប់យ៉ាងវាមិនល្អទាល់តែសោះព្រោះពួកយើងជាមិត្ត។- Fourth មកហើយអី!
លុះឃើញខ្ញុំដើរចូលមក នាងក៏បោះជំហានដើរមករកខ្ញុំព្រមទាំងនិយាយសួរនាំឡើង។ ខ្ញុំងក់ក្បាលទាំងស្នាមញញិម។
- រីករាយថ្ងៃកំណើតណា! ណេះ!
ថាហើយ ខ្ញុំក៏លូកដៃហុចរបស់ដែលខ្ញុំបានទិញកាលពីម្សិលមិញឱ្យទៅនាង។ នាងទទួលយកទាំងញញិមមុននឹងសួរ :
- ជាអ្វីហ្នឹង?
- បើកមើលទៅដឹងហើយ
- វ៉ាវស្អាត
![](https://img.wattpad.com/cover/348992310-288-k466866.jpg)
YOU ARE READING
By My Side
Romanceវាអាចនឹងមិនមែនជាប្រលោមលោក ប៉ុន្តែវាជារឿងដែលតាក់តែងឡើងដោយមនុស្សពីរនាក់....