ភាគ ១១ : ផ្ដល់ឱកាស

424 34 11
                                    


Gemini's pov

ថ្ងៃនេះខ្ញុំមកដល់សាលារៀងខកបន្តិច មិនបានទាំងចូលយក Fourth ទៀតផង។ ព្រោះយប់មិញនេះខ្ញុំរវល់តែដេកញញិមម្នាក់ឯងនឹកគិតទៅដល់ Fourth។ មិនថាព្យាយាមសង្ងំគេងយ៉ាងណាក៏គេងមិនលក់ ដូចអាការៈត្រូវស្នេហ៍អ៊ីចឹង (⁠⊙⁠_⁠◎⁠)

គួរតែចាប់ថើបឱ្យណាណីទេ!

•••

មកដល់ថ្នាក់សិស្សគ្រប់គ្នាបាញ់ក្រសែភ្នែកមកកាន់ខ្ញុំគ្រប់ៗគ្នា ដូចជាតារាល្បីអ៊ីចឹង! គេមានរឿងអី? មកដល់តុខ្ញុំក៏កេះ Promសួរ។

- គ្រប់គ្នាកើតអី បានចេះតែមើលយើងអ៊ីចឹង?

- ហ៊ើយ! ឯងពេលនេះល្បីពេញសាលាហើយមិនដឹងទេហ្អេស?

Prom និយាយផងសើចផង ធ្វើឱ្យខ្ញុំត្រូវចងចិញ្ចើមព្រោះមិនយល់ពីអ្វីដែលគេកំពុងតែនិយាយ។ ខ្ញុំទៅធ្វើអីមក ទើបល្បីពេញសាលា? មិនមែនគេដឹងរឿងគ្រួសារខ្ញុំទេដឹង?

- រឿងស្អីរបស់ឯង?

- អានេះចេះសម្លុតទៀតឥឡូវ!

- បូរបាច់ណាស់ និយាយឱ្យលឿនមក

ខ្ញុំសម្លក់ទៅកាន់អៃ Prom ទាំងចិត្តអន្ទះសារចង់ដឹង ចិត្តខ្ញុំរំពៃចាំស្ដាប់គេនិយាយស្ទើរតែគាំងបេះដូងទៅហើយ។

- គ្រប់គ្នាដឹងថាឯងតាមចែចង់ Fourth

ស្លាប់! ក្រោយស្ដាប់ហើយខ្ញុំមិនអាចលាក់អាការៈភ្ញាក់ផ្អើលរបស់ខ្ញុំបានឡើយ។ ខ្ញុំបើកភ្នែកធំៗមើលមុខ Prom ហើយទើបងាករេទៅមើល Fourth។ បេះដូងខ្ញុំលោតរន្ថាន់ទាំងភ័យរកថាមិនត្រូវ ហេតុអីបានជាគ្រប់គ្នាដឹង? នរណាជាអ្នកប្រាប់?

- ម៉េចបានគេដឹង?

ដោយក្ដីមិនអស់ចិត្តខ្ញុំក៏រហ័សសួរនាំមិត្តភក្តិតែមួយគ្រាប់របស់ខ្ញុំ។ គេក្រវីខ្ញាល់ដើម្បីបញ្ជាក់ថាគេក៏មិនដឹងដែរ ... តែថារឿងហ្នឹងមានមនុស្សតែពីរនាក់ទៀតប៉ុណ្ណោះដែលបានដឹង។

ខ្ញុំលួចដកដង្ហើមធំ ហើយមើលទៅកាន់ Fourth ដែលមានទឹកមុខស្ងួតហាក់មិនសប្បាយចិត្តបន្តិចសោះ។ ក្នុងចិត្តខ្ញុំហ្មួហ្មងរកថាមិនត្រូវ ណាខ្លាច Fourth ខឹង ណាខ្លាចគ្រប់គ្នានិយាយពាក្យមិនល្អលើ Fourth។

You've reached the end of published parts.

⏰ Last updated: Sep 12, 2023 ⏰

Add this story to your Library to get notified about new parts!

By My Side Where stories live. Discover now