ភាគ៩+១0: សារភាព

279 37 9
                                    

រយៈពេលពីរថ្ងៃហើយដែល Gemini និង Fourth បាននៅជាមួយគ្នា។ ពួកគេដើរលេងជាច្រើនកន្លែងនៅទីនោះជាមួយគ្នាយ៉ាងសប្បាយរីករាយ។ មើលទៅគ្មានទុក្ខកង្វល់អ្វីបន្តិចសោះឡើយ។

ហើយថ្ងៃនេះវិញ Gemini បានបបួល Fourth មកហាងកាហ្វេមួយកន្លែង។ ក្លិនកាហ្វេឈ្ងុយប្រហើរជាប់នឹងច្រមុះតាំងពីមាត់ទ្វា ធ្វើឱ្យអារម្មណ៍នាពេលព្រឹកកាន់តែប្រសើរថែមមួយកម្រិត។

- ញុាំអីយើងទៅកុម្ម៉ង់ឱ្យ

- យកដូចឯង

Gem ងក់ក្បាលហើយដើរទៅកុម្ម៉ង់កាហ្វេពីរកែវរួចទើបដើរមកអង្គុយតុមួយដែលមានកៅអីពីរសម្រាប់ពួកគេ។

- និយាយអ៊ីចឹងទៅវិញល្ងាចនេះមែន

Fourth សួរឡើងដើម្បីកុំឱ្យស្ងាត់។ ហើយអ្នកដែលត្រូវគេសួរក៏ងក់ក្បាលផ្ងក់ៗ សម្លឹងទោឆ្ងាយហាក់អណ្ដែតអណ្ដូងមិនដឹងជាគិតអ្វីនោះទេ។ Fourth វិញច្រិមភ្នែកសម្លឹងទៅតាមទិសដៅដែលមិត្តរបស់គេមើលនោះ តែគ្មានឃើញអីក្រៅពីទេសភាពដ៏ស្រស់ត្រកាលឡើយ។

- ឯងមើលអីហ្នឹង?

ដោយក្ដីចង់ដឹង Fourth ក៏សួរឡើងម្ដងទៀត ធ្វើឱ្យអ្នកម្ខាងទៀតរហ័សបែរមុខមករកគេ។ Gem ខ្ចឹបមាត់ហើយក្រវីក្បាល មុននឹងតប :

- មិនដឹងទេ ចេះតែមើលទៅ

- ឯងនេះធ្វើអីឱ្យយើងឆ្ងល់គ្រប់ពេល

ថាហើយពួកគេក៏សើចឡើង អ្នកលក់ក៏លើកកាហ្វេមកល្មម។ ពួកគេទទួលកាហ្វេហើយក៏យកមកក្រេបរសជាតិ ទាំងរសជាតិ និងក្លិន ពិតជាសុីសង្វាក់គ្នាជាមួយនឹងបរិយាកាសមួយនេះណាស់ ហើយអ្វីដែលពិសេសនោះគឺ បាននៅក្បែរមនុស្សដែលយើងស្រឡាញ់><

- ឯងចង់ទៅណាបន្ត

គេដាក់កែវកាហ្វេចុះហើយសួរសំណួរទៅកាន់ Fourth ដែលអង្គុយទល់មុខ។ ភ្នែកគេសម្លឹងជ្រៅទៅកាន់កែវភ្នែកមួយគូរនោះទាំងអារម្មណ៍ជាច្រើនដែលកំពុងតែមាន។

- មិនដឹងទេ

Fourth ឆ្លើយហើយគេចចេញពីខ្សែភ្នែកគេ ព្រោះពេលនេះ Fourth ហាក់ទទួលដឹងអារម្មណ៍អ្វីម្យ៉ាងដែលធ្វើឱ្យបេះដូងគេរង្គោះរង្គើបាន។ Gem ញញិមឡើងការណ៍ដែលឃើញអាការៈរបស់ Fourth។ គេក៏មិននឹកស្មានដល់ថា Fourthអាចនឹងអៀនគេបែបនេះ ព្រោះរាល់លើកមានតែគេទេជាអ្នកអៀន Fourth។

By My Side Where stories live. Discover now