ភាគ២ : មាននិស្ស័យ តែគ្មានវាសនា?

245 34 3
                                    


ដោយសារស្អែកអេដមីនរវល់អាចនឹងមិនបានផុសរឿង អ៊ីចឹងហើយទើបមកផុសទាំងយប់ឱ្យថែមមួយភាគទៀត ❤️
Enjoy reading nah

      •••••

អស់រយៈពេលមួយអាទិត្យហើយដែល Gemini បានមករៀននៅសាកលវិទ្យាល័យមួយនេះ។ ហើយវាក៏មានរយៈពេលមួយអាទិត្យដែលគេបានស្គាល់ Fourth ដូចគ្នា។

ទោះជារៀនជាមួយគ្នាពិតមែន ប៉ុន្តែពួកគេហាក់នៅមិនទាន់អាចចូលក្បែរគ្នាបាននោះទេ។ ដូចពាក្យពោលថា "ជីវិតគឺជាការតាក់តែង ហើយការតាក់តែងគឺជាវាសនា"។ មិនប្រាកដថាមនុស្សដែលយើងស្រឡាញ់អាចស្រឡាញ់យើងវិញបានដែរ។ ពេលខ្លះយើងមាននិស្ស័យបានស្គាល់គ្នា តែយើងមិនច្បាស់នោះទេថាយើងមានវាសនាអាចនៅក្បែរគេបាន...។

- Gem ធ្វើអីហ្នឹង?

Fourth សួរពេលដែលឃើញប្រុសកម្លោះ Gemini អង្គុយនៅបង់តែម្នាក់ឯង។ ដៃគេគូសវាសៗមើលទៅដូចជាកំពុងតែគូររូប..?

- អរគ្មានអីទេ

Gemini ងើបមុខមកឆ្លើយតប ហើយរហ័សបិទសៀវភៅរបស់ខ្លួនទុកវិញហាក់មិនចង់ឱ្យអ្នកម្ខាងទៀតឃើញ។

Fourth មានមន្ទិល ហើយក៏ចង់ដឹងថាគេកំពុងគូររូបអ្វីដូចគ្នា តែគេមិនហ៊ានសួរព្រោះខ្លួនមិនទាន់ជិតស្និតជាមួយគេ។ ខ្ជិលគិតច្រើន Fourth ក៏ទម្លាក់ខ្លួនអង្គុយចុះទល់មុខគេ។ ចំណែកអ្នកម្ខាងទៀតបានត្រឹមជ្រួញចិញ្ចើមហើយសម្លឹងមើលមក Fourth ទាំងកំពុងឆ្ងល់។

- កើតអីមែន?

- អឹម

Fourth ក្រហឹមនៅបំពង់កជំនួសឱ្យការឆ្លើយ រីឯម្ចាស់សំណួរក៏ផ្ដើមមានអារម្មណ៍កង្វល់ពេលដែលដឹងថាមនុស្សដែលខ្លួនស្រឡាញ់មានរឿងមិនល្អ។

- បើពិបាកចិត្តអាចនិយាយប្រាប់យើងបាន ទោះមិនអាចជួយ ក៏អាចធ្វើជាអ្នកស្ដាប់របស់ឯងបាន...

- អរគុណហើយ តែយើងមិនដឹងថាគួរនិយាយយ៉ាងម៉េចនោះទេ

ស្ងាត់...
គ្រប់យ៉ាងពេលនេះស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់។ ពួកគេសម្លឹងមើលកែវភ្នែកគ្នាបន្តិច ហើយក៏ងាកមុខចេញរៀងៗខ្លួន។

- មិនមែនយើងមិនទុកឯងទេ

- យើងមិនបានថាអីនោះទេ

By My Side Where stories live. Discover now