ភាគ៣ : I'm the lost?

204 29 2
                                    

Gemini's pov

ក្រោយពីដើរចេញពី Fourth និង Manow ខ្ញុំក៏សម្ដៅមករកថ្នាក់រៀន។ មិនដឹងថាហេតុអ្វីនោះទេ តែខ្ញុំស្រាប់តែអន់ចិត្តរកថាមិនត្រូវ។ មិនមែនខ្ញុំប្រចណ្ឌគេទេដឹង? ហ៊ើយ!

ថ្នាក់រៀន
ពេលមកដល់ថ្នាក់ខ្ញុំក៏ក្រឡែកភ្នែកឃើញ Prom អង្គុយនិយាយលេងជាមួយសិស្សស្រីៗទាំងញញិមស្ញេញ។ អត់មិនបានខ្ញុំក៏ក្រវីក្បាលព្រោះតែហួសចិត្តនឹងអាព្រាននារីដែលត្រូវជាមិត្តខ្ញុំ។ វានេះមិនដឹងចិត្តសាងពីអីនោះទេបានជាមិនចេះឈឺសោះអារឿងស្នេហាហ្នឹង។ ហើយក៏បង្ហួសចូលទៅអង្គុយនៅតយរបស់ខ្ញុំ។

- Gemini មានយកខ្មៅដៃមកអត់?

សម្លេងមិត្តរួមថ្នាក់ខ្ញុំម្នាក់បន្លឺឡើង។ ខ្ញុំរហ័សងាករកប្រភពសម្លេងដែលមានសិស្សស្រីម្នាក់កំពុងតែញញិមយ៉ាងស្រស់មកកាន់ខ្ញុំ។ នាងគឺ Jane! កូននាយកសាលាវិទ្យាល័យដែលខ្ញុំបានរៀន។

- មាន

ឆ្លើយហើយខ្ញុំក៏លូកដៃទាញយកកាបូបប៊ិចចេញកាតាបរៀន រួចទើបហុចខ្មៅដៃមួយដើមទៅឱ្យនាង។ ស្របពេលនេះ Fourth ក៏ដើរមកដល់ល្មម។ តែភ្នែករបស់គេមើលទៅគេដូចកំពុងតែខឹងខ្ញុំអ៊ីចឹង។

- យកចុះ

ខ្ញុំសម្ដៅដល់ Jane នាងស្រាប់តែស្ញេញចេញធ្មេញដាក់ខ្ញុំ។ ហើយក៏ពោលពាក្យអរគុណមុននឹងដើរចេញទៅ។

- ហេតុអីឯងធ្វើបែបនេះដាក់ Manow?

Fourth ដើរមកជិតខ្ញុំ ហើយក៏បោះសំណួរឡើងមកធ្វើឱ្យខ្ញុំស្រាប់តែភ្ញាក់ឡើងនឹងសំណួរដែលបានឮ។

ខ្ញុំមើលមុខគេទាំងមិនយល់! ខ្ញុំទៅធ្វើស្អីខុស?

- ធ្វើអី?

Fourth ដកដង្ហើមធំសម្លឹងមើលខ្ញុំ មុននឹងហើបមាត់និយាយត :

- គ្រាន់តែចាប់ដៃនាងបន្តិចទៅវាថី? ហេតុអីដើរចេញ? ឯងដូចហួសហេតុពេកហើយ!

- ឯងទើបហួសហេតុ! គ្រាន់តែរឿងប៉ុណ្ណឹងឯងបែរជាមកស្ដីឱ្យយើង?

ខ្ញុំស្រែកទៅវិញរហូតធ្វើឱ្យសិស្សឯទៀតងាកមកមើលពួកយើងទាំងពីរ។ Prom ស្រាប់តែលេចរូបរាងឡើងមកពីពេលណាក៏មិនដឹង គេប្រាកដខ្លួនឡើងនៅក្បែរខ្ញុំ។

By My Side Where stories live. Discover now