___ Enjoy Reading ja ! 🥰
__________________ត
សហរដ្ឋអាមេរិច កាលពី 20 ឆ្នំាមុន
នៅមន្ទឺពេទ្យនៅរដ្ឋហ្លូរីដា
(បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត)
ដំណេីក្មេងអាយុ 8ឆ្នំាបោះជំហ៊ានមួយៗ កាន់ដៃរបស់បុរសវ័យ 20 ឆ្នំាម្នាក់ដែលដឹងថាជាអង្គរក្សវ័យក្មេងគឺលោកសាន់ ចេញពីបន្ទប់ពិគ្រោះជំងឺ ដេីរសំដៅទៅកាន់កន្លែងទទួលភ្ញៀវធំ នៅក្នុងមន្ទឺពេទ្យ ហេីយមានបំណងទៅបង់ប្រាក់និងទទួលថ្នំាដែលពេទ្យបានផ្ដល់វិក័យប័ត្រឱ្យ ។«អ្នកប្រុសតូចRom ថ្ងៃនេះលោកប៉ារបស់អ្នកប្រុសមិនបាននំាមកមន្ទឺពេទ្យ ហាមរពិសណា ពូទៅបង់ប្រាក់ហេីយបេីកថ្នំាសម្រាប់អ្នកប្រុស មួយភ្លែតសិន អង្គុយចំាពូនៅសាឡុងនេះសិនហេីយ »
«បាទលោកពូ »
«...» កែវភ្នែកកូនឆ្មាគួរឱ្យអាណិត តាមសម្លឹងមេីលទៅកាន់ដំណេីរយ៉ាងស្វាហាប់របស់អ្នកជាពូ រហូតដល់លោកសាន់ដេីរទៅឆ្ងាយបាត់ពីក្រសែភ្នែក ទេីបត្រឡប់មកឱនមុខសំយ៉ុងចុះទៅក្រោម ដូចជាគិតច្រេីនហេីយគ្រាមគ្រំាណាស់ នេះក្មេងអាយុប៉ុណ្ណឹងមេីលទៅចេះកេីតទុក្ខដូចមនុស្សពេញវ័យចឹង ។
ភូស !
«អួយ ! អ្នកណាគប់យេីង »
កំពុងតែសង្ងំស្ងាត់នៅស្ងៀម ស្រាប់តែមានខ្នេីយតូច ត្រូវបានគប់មកចំក្បាល Rom មិនដឹងថាដោយស្នាដៃអ្នកណា កុមារតូចងេីបមុខចាប់ខ្នេីយស្រែកសួររកមុខអ្នកគប់ដោយខឹងច្រឡោត ។ តែអ្នកបង្កមានទៅនៅឯណាឆ្ងាយ គប់គេហេីយមិនរត់ទេ គឺនៅឈរ ជ្រែងជេីងព័ន្ធដៃ ញញឹមវៀចមាត់ញាក់
ចិញ្ចេីមឌឺម៉ាឆ្ងាញ់តែម្ដង ។«គឺ យេីង ! អ្នកគប់ ចង់យ៉ាងម៉េច អាក្មេងមុខងាប់ ! »
ក្មេងប្រុសនេះ មាឌមេីលទៅតូចត្រឹមក្លៀកគេទេ តែហាក់ឈ្លេីយនឹងគេម្បេីមណាស់ ។«មិនចង់យ៉ាងម៉េច តែឯងគប់យេីងធ្វេីអី? យេីងទៅធ្វេីអីឯង ?»
Rom ងេីបពីសាឡុងស្រែកតបខ្លំាង ៗទៅកាន់ក្មេងតួចឌឺនោះ ។ មេីលទៅក្មេងឌឺក៏ទម្លាក់ទឹកមុខភ័យបន្តិចដែល តែក៏ធ្វេីជាមុខឌឺ ប្រឹងងេីយមុខឡេីងសម្លឹងគេដោយកែវភ្នែកបញ្ជាក់ថា គ្មានខ្លាចអាណាហេ ហេីយពេីងទ្រូងដាក់គេយ៉ាងហំហាន ។
YOU ARE READING
ឥទ្ធិពលស្នេហ៍លាងគំនុំ
Romantizmជាប្រភេទរឿង មនោសញ្ចេត គំនុំសងសឹង 18+ រឿងនឹងធ្វេីការ post ដោយ រំលងមួយថ្ងៃ 1 ភាគ ឬ ពីរថ្ងៃ 1 ភាគ 🥰