ភាគ 10

161 36 7
                                    


បន្ទប់ងងឹតក្រោមដីនៃកាសុីណូត្រកូលនាគខ្មៅ

   ដោយនៅក្នុងបន្ទប់ងងឹតនេះក៏រាងធំទូលាយគួរសម ពាក់កណ្ដាលបានរៀបឱ្យមានទ្រុងដែកចំនួនពីរខណ្ឌជាប់គ្នា ពាក់កណ្ដាលទៀត ទូលាយសម្រាប់ ធ្វេីទារុណកម្មមនុស្ស។មានអំពូលភ្លេីងលឿងចំនួនពីរគ្រាន់បំភ្លឺក្នុងបន្ទប់នេះ ដែលកូនចៅ និងម្ចាស់កាសុីណូប៉ុណ្ណោះដែលដឹងថាមានបន្ទប់នេះនៅក្រោមដីនៃអាគារកាសុីណូដ៏ធំមួយនេះ ។ ភាគច្រេីន ជនដែលបង្កបញ្ហា ជនដែលធ្វេីខុសអ្វីមួយ ច្បាស់ណាស់នឹងត្រូវបានបញ្ចូនមកដាក់ក្នុងបន្ទប់ងងឹតនេះ។

«...» ទ្វាបន្ទប់បានបេីក ដំណេីរដេីរចូលមក សាយភាយនូវអំណាចមហិមាររបស់ Build លេីផ្ទៃនាយតូចមុខមំាស្មេី កែវភ្នែវមុតស្រួចបំផុត ដោយមាន Bible បានដេីរពីក្រោយ នាយតូចកំណាច បានចាប់សម្លឹងត្រង់មកកាន់ ជនដែលត្រូវបានចាប់ចងព័ន្ធដៃទៅក្រោយ ឈរក្នុងបន្ទប់ប្រហែល 4 5 នាក់ ក្នុងសម្លៀកបំពាក់សុីវិលធម្មតា មិនដឹងថាជាភ្ញៀវ ឬអ្នកណាឡេីយ  ដែលមិនមែនជាអ្នកធ្វេីការក្នុងកាសុីណូនេះ ។

«ចៅហ្វាយយេីងមកហេីយ ឆាប់លុតជង្គង់ទៅពួកឯង !»

សំលេងគំហក់ខ្លំាងនៃនាយមីន ដែលជាកូនចៅរបស់ Build បានរុញជនជាប់ចំណងម្នាក់ឱ្យលុតជង្គង បន្ទាប់មក 4 នាក់ទៀត ក៏ត្រូវបាន នាយអេ និង នាយឡាន់ ដេីរទៅរុញឱ្យលុតជង្គង់ទំាង 5 នាក់តែម្ដង ។

ជនទំាង 5 នាក់លត់ជង្គង់ឈ្ងោកមុខមិនហ៊ានងេីបមុខសម្លឹងទៅកាន់ Build និង Bible ដែលបានឈរនៅពីមុខពួកគេឡេីយ ។

«...» នាយអេបានដេីរយកកៅអីមកឱ្យចៅហ្វាយនាយរបស់ខ្លួន ។ Build បានដាក់បង្កេីយអង្គុយលេីកៅអី គង់ទាក់ក្រព័ន្ធដៃចូលគ្នាសម្លឹងទៅជនទំាង 5 មិនព្រិចភ្នែកបន្តិចឡេីយ ។

«អ្នកណាបញ្ចូនពួកឯងមក ? »

«...»
Build និយាយអូសសម្ដីស្រាលញញឹមត្រជាក់ សួរទៅកាន់ជនទំាង5 តែពួកគេទំាងនោះ ស្ងាត់មិនហ៊ានឆ្លេីយសំនួរ Build ឡេីយ សម្លឹងមកគ្នាទៅមកៗ អាការៈខ្លាចៗ ភ័យឡេីងញ័រខ្លួនរាងខ្លួន ។

«ចៅហ្វាយយេីងសួរម៉េចពួកឯងមិនឆ្លេីយ ? ឬពួកឯងចង់ស្លាប់ ? »
ផារ៉ាតដែលឈរទន្ទឹម Bible នៅពីក្រោយ Build ស្រែកគំរាមទាញកំាភ្លេីងបំរុងនឹងបាញ់ពួកគេ តែ Build ក៏លេីកដៃឡេីងលេី ជាសញ្ញាឱ្យ ផារ៉ាត់ឈប់ ។ បន្ទាប់Build ក៏ងេីបពីកៅអី ដេីរទៅជិត ជនម្នាក់ដែលនៅកណ្ដាល ចាប់កាន់ចង្ការបុរសម្នាក់នុងងេីយមុខឡេីងលេី. ឱ្យសម្លឹងមកកាន់មុខរបស់ខ្លួន ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now