ភាគ 14 (បញ្ចប់)

236 31 10
                                    



    ពន្លឺព្រះអាទិត្យចាប់ផ្ដេីមលិចផុតទៅម្ដងបន្តិចៗ មិនយូរភាពងងឹតក៏ចូលមកជំនួស ។ ពេញមួយថ្ងៃ គិតតំាងពីយប់មិញដែលទទួលបានសំបុត្រពីអ្នកដែលបានចាប់ជំរិតប៉ារបស់ Mile ទៅ ស្អែកឡេីងលោកធំ ក៏បានទៅធានាគាររៀបចំឯកសារដកលុយសុទ្ធ 500លានបាតទម្រំាតែគ្រប់ ចំណាយពេលសឹងពេញមួយថ្ងៃ ចំនួនលុយពិតជាច្រេីនណាស់ ដាក់រហូតដល់ 3 វាលីយូរដៃឯណោះ ។ ពេលវេលាដែលបានណាត់ក៏មកដល់ ដំណេីរលឿនប្រយ៉ាប់របស់ Mile បង្ហាញថាគេពិតជាបារម្ភនឹងប៉ារបស់គេខ្លំាងណាស់ ។ នាយដេីរចេញពីកន្លែងចតឡាននៅក្រោយកាសុីណូ តម្រង់ទៅបន្ទាប់ក្រោមដី ដោយមានកូនចៅ 2 នាក់កាន់វ៉ាលីលុយតាមពីក្រោយ ម្នាក់ក្នុងចំណោមនោះមិនជាអ្នកណាឆ្ងាយឡេីយ គឺជំនួយការជំនិត នាយថាណាត់នេះឯង ។

«លោកធំ ? »
ដេីរជិតដល់ច្រកចុះទៅបន្ទប់ក្រោមដី នាយថាណាត់ក៏ហៅបង្អាក់ដំណេីរលោកធំភ្លាមៗ ក្នុងចិត្តនាយហាក់វិលវល់ ព្រួយបារម្ភពីសុវត្តិភាពអ្នកជាចៅហ្វាយជាខ្លំាង ឯលោកធំនៅពេលបានលឺថាណាត់ហៅ ក៏ឈប់បែរសម្លឹងទៅកាន់នាយដោយទឹកមុខមំា។

«ឯងហៅយេីងមានការស្អី ? ឬឯងខ្លាច ? »

«ខ្ញុំមិនបានខ្លាច ជីវិតខ្ញុំកេីតមកដេីម្បីការពារចៅហ្វាយ ខ្ញុំមិនដែលខ្លាច ឱ្យស្លាប់ជំនួសចៅហ្វាយខ្ញុំក៏ហ៊ាន »
ថាណាត់និយាយយ៉ាងមុតមំាសម្លឹងលោកធំមិនដាក់ភ្នែក ពិតណាស់ ថាណាត់ជាក្មេងកំព្រាដែលប៉ារបស់លោកធំបានយកមកចិញ្ចឹមផ្គត់ផ្គង់តំាងពីតូចមក ឱ្យដេីរតាមការពារ Mile នាយស្មោះត្រង់និងបំរេីការពារមិនឱ្យទាស់ចិត្តឡេីយ ។

«ចុះឯងហៅយេីងធ្វេីអី ? »
«គឺ លោកធំ មិនគិតថាប្រថុយពេកទេដឹង? អាចជាអន្ទាក់របស់ពួកគេ លោកធំគួរតែប្រយ័ត្ន កុំអន្ទះសារពេកអី »

«ចុះឱ្យយេីងធ្វេីយ៉ាងម៉េច?  ទោះជាអន្ទាក់ ឬអ្វីក៏ដោយពេលនេះជីវិតប៉ាយេីងនៅក្នុងដៃពួកគេ ជីវិតប៉ារបស់យេីងសំខាន់ជាងអ្វីទំាងអស់ ដល់ដំណាក់កាលនេះគ្មានពេលគិតប្រយ័ត្នអ្វីច្រេីននោះទេ យ៉ាងច្រេីនក៏ស្លាប់រាងខ្លួន »
និយាយដល់ត្រង់នេះ ទឹកមុខលោកធំក្រៀមក្រំខ្លំាងណាស់ ជំនួញកិច្ចការការងារបរាជ័យដុនដាមអស់ហេីយ ជីវិតនាយគ្មានអ្វីគួរឱ្យស្ដាយទៀតឡេីយ នាយពេលនេះប្រៀបដួចជាមនុស្សដេីរទាត់ខ្យល់ឥតប្រយោជន៍ បេីសិនជាជួយប៉ារបស់ខ្លួនមិនបាន ឱ្យស្លាប់ ក៏ស្លាប់ទៅចុះ ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now