មួយសប្ដាហ៍ក្រោមមក...កណ្ដាលយប់ស្ងាត់ ខ្យល់ធ្លាក់បក់ចូលមកក្នុងបន្ទប់ដ៏ធំទូលាយរបស់ Build ដោយបង្អួចបានបេីកចំហមួយចំហៀង ជាហេតុធ្វេីឱ្យខ្យល់រាត្រី ផាត់ចូលមកកាត់ប៉ះទំាងវាំងននឱ្យរប៉ាយតាមកំលំាងខ្យល់ ទៅប៉ះកាយតូចដែលគេងលុងលក់នោះ ឱ្យរងារមមេីរកៀកខ្លួនចូលក្នុងទ្រូងមំារបស់ Bible តែផ្ទៃមុខនាយតូចហាក់បញ្ជាក់ពីអារម្មណ៍មិនស្ងប់ ប្រៀបដូចជាកំពុងធ្លាក់ក្នុងសុបិនអាក្រក់មួយ ដៃតូចៗព្យាយាមស្រវ៉ាឱបខ្លួនឯងកាន់តែណែនទៅ ៗ។ Bible ដែលគេងក្បែរក៏ទទួលអារម្មណ៍ពីការរេីខ្លួនរបស់Build នាយក៏កំរេីកដៃឱបកាយតូចចូលជាប់នឹងកាយរបស់នាយ ។
«បាញ់ ! ឆាប់បាញ់អូនមក បេីបងមិនបាញ់ ទុកឱ្យអូនជាអ្នកបាញ់ !! » ផំាង !ផំាង ផំាង ! ផំាង ...
« ទេ ! !! ...»
Build បានភ្ញាក់ពីសុបិនអាក្រក់ ងេីបខ្លួនស្រែកមួយទំហឹងញ័រខ្លួន បេីកភ្នែកធំៗ ចំហមាត់ដង្ហក់ខ្យល់ញាប់ៗ សម្លឹងមេីលបាតដៃទំាងសងខាងរបស់ខ្លួនឯង រាងកាយនឹងថ្ងាស់ចាប់ផ្ដេីមបែកញេីសប៉ុនៗគ្រាប់ពោត ។«Build ? Bui អូនកេីតអី ? អូនមានរឿងអី Build ? »
Bible បានភ្ញាក់ពីគេងមកងេីបខ្លួនស្ទុះមកចាប់ឱបកាយតូចសួរនំាដោយក្ដីបារម្ភជាខ្លំាង នាយអង្អែលលួងលោមឱបBuild ឱ្យតម្រេតខ្លួនមកគេងវិញ ដៃស្រឡូនក៏លេីកចាប់ដៃមំាយ៉ាងណែន កែវភ្នែកក្រហមជ្រៀបទឹកភ្នែកថ្លាហូរស្រក់មកបណ្ដាក់គ្នាមិនឈប់ ។«ហុឹក ! Bible .! ឈាម ..ឈាមបង អូនសម្លាប់បង Bible អូនសម្លាប់បង ! »
Build ចាប់ផ្ដេីមយំខ្លំាងណាស់ ឱបថេីបដៃBible មិនប្រលែង ។«Build ស្ដាប់បងណា អូនត្រូវស្ងប់អារម្មណ៍ ដកដង្ហេីមមួយៗ នោះគ្រាន់ជាសុបិនទេ ឈប់យំ ហេីយឈប់ខ្លាចទៅ បងមានអីឯណា ឈប់យំទៅណាប្រពន្ធសម្លាញ់ បងនៅទីនេះ បងនៅក្បែរអូន. អូន កុំគិតច្រេីនអី សុបិនជាសុបិន វាមិនមែនជាការពិតនោះទេ ឆាប់គេងទៅណា »
Bible បំបោសអង្អែល និយាយលួងលោម ជូតទឹកភ្នែក ហេីយថែមទាំងថេីបថ្ពាល់ថេីបថ្ងាស់ Build នាយផ្ដល់ភាពកក់ក្ដៅរហូតដល់ នាយតូចស្ងប់ស្ងាត់បិតភ្នែកសង្ងំគេងកេីយចំហៀងស្មា Bible លុងលក់បាត់ទេីបនាយទាញភួយមកដណ្ដប់ ហេីយគេងឱប Build ជាប់ពេញទ្រូង ។
YOU ARE READING
ឥទ្ធិពលស្នេហ៍លាងគំនុំ
Romanceជាប្រភេទរឿង មនោសញ្ចេត គំនុំសងសឹង 18+ រឿងនឹងធ្វេីការ post ដោយ រំលងមួយថ្ងៃ 1 ភាគ ឬ ពីរថ្ងៃ 1 ភាគ 🥰