ភាគ 12

199 33 3
                                    


___ Enjoy Reading ja ! 🥰

__________________

  មនុស្សនៅក្នុងកាសុីណូគ្រប់ជាន់ទំាងអស់ បានផ្អេីលរត់ពេញអាគារទំាងមូលដេីម្បីចាកចេញ ព្រោះសំលេងប្រកាសអាស្ននត្រូវបានបន្លឺឡេីង ។

តុតុៗៗ
សំលេងគោះទ្វាខ្លំាងៗពីផារ៉ាត់ និង ថាណាត់ នៅមុខបន្ទប់របស់ Build ។
«អ្នកប្រុសតូច !! » ផារ៉ាត់
«លោកធំបាទ !! » ថាណាត់

អ្នកខាងក្នុងទំាងពីរនាក់ បន្ទាប់ពីបានលឺសំលេងប្រកាសអាស្ននបន្លឺ កំពុងតែរៀបចំខ្លួនយ៉ាងប្រយ៉ាប់នោះ ក៏លឺសំលេងគោះទ្វាពីកូនចៅរបស់ខ្លួនមកទៀត ក៏ដេីរសម្ដៅមកបេីកទ្វាទំាងមួរម៉ៅក្នុងចិត្តជាខ្លំាង។

ក្រាក !

«លោកធ ...» ថាណាត់

«យ៉ាងម៉េចតេីមានរឿងអីកេីតឡេីង ? ហេតុអីក៏ស្រាប់តែសញ្ញាប្រកាសអាសន្នបន្លឺឡេីង ? ...»
ថាណាត់ ហាមាត់ប្រាប់មិនទាន់ លោកធំចិត្តក្ដៅចង
ចិញ្ចេីម ស្រែកសួរយ៉ាងខ្លំាងៗទៅកាន់កូនចៅជំនិតទំាងពីរ តែBuild បានដេីរមកពីក្រោយមួយៗ មកប៉ះចាប់ស្មាធំអង្អែលមួយៗ។

«លោកធំ ចិត្តត្រជាក់ ! ផារ៉ាត់ ! ធម្មតាទីកន្លែងយេីង មានការយាមកាម ប្រយ័ត្នប្រយែងណាស់ ហេតុអីសុខៗ មានសំលេងនេះឡេីងមក មានភ្លេីងឆេះ ឬមានអ្នកណាគ្រាន់តែចង់មកបង្កបញ្ហានៅទីនេះទៀត ? »
Build សួរទៅកាន់ ផារ៉ាត់ដោយទឹកមុខមំា ភ្ចាប់ជាមួយក្រសែភ្នែកត្រជាក់ស្រេប ។

«គឺ ពួកយេីងបានផ្ដល់សញ្ញាសួរទៅកាន់គ្នាគ្រប់ជាន់ភ្លាមៗ គឺមិនឃេីញមានអ្វីកេីតឡេីងឡេីយ តែភ្ញៀវគ្រប់គ្នាភ័យរត់ចេញទៅក្រៅអាគារអស់ »
ផារ៉ាត់បានឆ្លេីយដោយមិនហ៊ានមេីលមុខ Build ចំឡេីយ ។

«ចុះមានភ្ញៀវណាមានរងរបួសទេ ? »
Build បានសួរម្ដងទៀត

«អត់ទេបាទ ភ្ញៀវទំាងអស់គឺមានសុវត្តិភាព ពេលនេះពួកយេីងកំពុងប្រាប់ឱ្យពួកគេសម្រួលអារម្មណ៍ ហេីយបានបែងចែកគ្នាឱ្យតាមឆែកកំាមេរ៉ា និងរកមេីលជនសង្ស័យ ព្រោះករណីនេះក៏មិនមែនជាលេីកទីមួយ ពួកយេីងគិតថាមានមនុស្សជាអ្នកធ្វេីដូចលេីកមុនច្បាស់ណាស់ តែមិនដឹងថាជាក្មេងរពិលទៅលេងដូចមុនទៀតក៏មិនដឹងដែលបាទ »

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now