ភាគ 7

168 33 11
                                    



.................ត

នៅផ្ទះធំ ត្រកូល នាគខ្មៅ

Bible និង Build ដេីរចូលទៅកាន់ផ្ទះធំ សម្ដៅទៅអាងទឹកធំនៅឯខាងក្រោយផ្ទះ ដោយBible ដេីរនៅពីក្រោយ Build ។

«យប់មិញ យេីងទះកំផ្លៀងឯង តេីនៅឈឺទេ ? »
ដេីរចូលបានពាក់កណ្ដាលផ្ទះ Build ក៏នឹកសួរទៅ Bible ដោយឈប់ចំាឱ្យនាយដេីរមកស្មេី ។

«...នៅ នៅឈឺតិច »
«ឯណា ? យេីងមេីលបន្តិច តេីស្នាមនៅមានទេ ? »
Build បានចូលមកក្បែរ លេីកប្រអប់ដៃអង្អែលស្នាមដែលនៅដានព្រាលៗលេីថ្ពាល់ Bible ទឹកមុខហាកដូចជាកេីតចិត្តបារម្ភឡេីងមកប្លែក ។
«មិនអីទេ វានៅស្នាមតិចៗដែលទេ »
Bible ចាប់ប្រអប់ដៃ Build ចេញពីមុខរបស់នាយ ហេីយសម្លឹងឆ្វេងស្ដាំ តែនាយតូចក៏កេីតមុខក្រម៉ូវដៀងភ្នែកឆ្មាព្រៃសម្លឹងទៅតាមទិសដែល Bible កំពុងសម្លឹងនោះ ។

«ឯងខ្លាចស្អី ? »
«...»
«លឺយេីងសួរឬអត់ ? »
Bible មិនឆ្លេីយ ធ្វេីមុខដូចខ្លាច Build ក៏ចាប់ច្របាច់ចង្ការនាយខ្លំាងៗសួរ ទំាងកំហឹង ដោយការពិតទៅ Bible នាយមិនទៅខ្លាចរអាអ្នកណាឡេីយ តែនាយទាញចំណាប់អារម្មណ៍ ធ្វេីជាក្រែងខ្លាច សម្ដែងឱ្យសម កុំឱ្យ Build ឬអ្នកណាផ្សេងចាប់កំហុសខ្លួនបានប៉ុណ្ណោះ តែនាយតូចចរឹកឆាប់ខឹង ស្អប់បំផុតរឿងសួរមិនឆ្លេីយនេះតែម្ដង  ។

«ក៏វាខ្លាចស្លាប់ដោយដៃលោកធំទេដឹង បានវាមិនហ៊ានឱ្យឯងប៉ះពាល់វានោះ »
សំលេងស្រ្តីម្នាក់ អាយុប្រហែល 30 ឆ្នំាប្លាយ ត្រូវជាម្ដាយចុងរបស់លោកធំ ឈ្មោះលោកស្រីសន បានបោះសម្ដីមកកាន់ Build បណ្ដេីរ ដេីរចុះពីលេីជណ្ដេីរសម្ដៅមកអ្នកទំាងពីរបណ្ដេីរ  ។

«វាជារឿងស្អីរបស់នាង ហាស មីស្រីចុងគេ ? »
Build ញញឹមចុងមាត់បន្តិច រួចក៏ក្រវាស់រុញមុខ Bible កៀកចេញពីខ្លួន ហេីយហាសម្ដីធ្ងន់បោះទៅវិញយ៉ាងចាស់មាត់ ម៉ាល្មម លោកស្រី សន ស្ដាប់ហេីយហុយផ្សែងតាមស្លឹកត្រចៀក. តែគាត់ប្រឹងទប់អារម្មណ៍ ញញឹមចំអន់ត្បកមកវិញ ដោយនិយាយថា

«ក៏យេីងទេីសភ្នែកនោះអី ! នេះអង្គរក្សថ្មីបានសុីហេីយទេដឹងបានឃេីញប៉ះពាល់ដូចបារម្ភណាស់ ដោយសារចរឹកខ្វះប្រុសមិនបាន ចឹងបានលោកធំមួយរយៈនេះ យកក្មួយទយេីងទៅតាមជាងឯងរហូត អាចនឹងគាត់ខ្ពេីមឯងហេីយក៏មិនដឹង ឯងវិញដេកស្ងួតទឹក ទេីបមកប្រេីរបស់អន់ដោះសេចក្ដីស្រែកកាមមួយគ្រា តេីចឹងមែនទេ ?»

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now