ផ្ដើមរឿង

396 30 0
                                    

ប្រទេសកូរ៉េខាងត្បូង
នៅក្នុងប្រទេសមួយនេះកំពុងតែមានការអភិវឌ្ឍខ្លាំងលើគ្រប់វិស័យទាំងអស់ជាពិសេសផ្នែកតន្រ្តីមិនត្រូវតែប៉ុណ្នឹងទេប្រទេសមួយក៏កំពុងតែឈានទៅរកវិស័យបច្ចេកវិទ្យាផលិតរថយន្តដោយខ្លួនឯងផងដែរតែពេលនេះក៏មានក្រុមហ៊ុនរថយន្តលំដាប់ប្រទេសមួយដែលគ្រប់គ្រងដោយCEOវ័យក្មេងបំផុតហើយក្រុមហ៊ុនមួយនេះមានឈ្មោះថា"ចនអាល់ហ្វីន"ដែលជាក្រុមហ៊ុនរថយន្តតែមួយកត់របស់ប្រទេសកូរ៉េខាងត្បូង។

"ខ្ញុំឈ្មោះចន ជុងហ្គុក ជាទាយាទតែមួយគត់របស់ត្រកូលចនខ្ញុំជាCEOក្រុមហ៊ុនផលិតរថយន្តដ៏ល្បីបំផុតដែលនេះខ្ញុំក៏បានទទួលតំណែកពីប៉ារបស់ខ្ញុំដូចគ្នាខ្ញុំទទួលបានតំណែកមួយនេះតាំងតែពីខ្ញុំអាយុ១៨ឆ្នាំមកម្ល៉េះហើយឥឡូវនេះខ្ញុំមានអាយុ២៨ឆ្នាំហើយ។អ្នកណាៗក៏គេថាខ្ញុំជាមនុស្សម្នាក់ដែលពូកែហើយម៉ឺងម៉ាត់ដែរហើយពួកគេងតែងតែចង់ឲ្យកូនស្រីរបស់ពួកគេមករៀបការជាមួយនឹងខ្ញុំ...ជាពិសេសគឺដៃគូរសហការរបស់ប៉ាខ្ញុំនឹងតែម្ដងតែខ្ញុំពិតជាគួរឲ្យចម្លែកចិត្តខ្លួនឯងដែរព្រោះថាខ្ញុំមិនចាប់អារម្មណ៍ទៅកាន់ពួកនាងសូម្បីតែម្នាក់សោះមិនថាស្អាតប៉ុណ្ណាក៏ដោយ....ហ្ហឹកៗវាពិតជាគួរឲ្យអស់សំណើចណាស់ដោយសារតែរឿងនេះម៉ាក់ខ្ញុំបានបង្ខំឲ្យខ្ញុំរៀបការជាមនុស្សដែលគាត់រើសឲ្យជាច្រើនលើកច្រើនសារផងដែរតែខ្ញុំមិនព្រមហើយក៏មិនខ្វល់ដែរ។"

+ការិយាល័យ(ក្រុមហ៊ុនចនអាល់ហ្វីន)
តុបតុប!!
សម្លេងសម្រឹបនៃស្បែកជើងកែរកម្ពស់ល្មមទម្លាក់ទៅលើឥតការ៉ូរួមដំណើរមួសមុតឆ្ពោះទៅរកកន្លែងដែលកូនប្រុសតែមួយរបស់ខ្លួនធ្វើការ។រាងស្ត្រីចំណាស់ក្នុងឈុតពាណ៌សររបស់GuGiពាក់ដោយស្បែកជើងកែងទាបរបស់DRបូករួមជាមួយនឹងការស្ពាយការបូបម៉ាកLVលំម្អដោយគ្រឿងពេញតម្លៃរាប់លាននៅលើខ្លួនធ្វើឲ្យស្រ្តីចំណាស់ម្នាក់នេះមើលទៅមានភាពថ្លៃថ្នូរគួរសមឲ្យគោរពកោតខ្លាច។

"ជុងហ្គុកនៅទេ?"ស្ត្រីចំណាស់សួរទៅកាន់លេខារបស់កូនប្រុសគាត់មករកជុងហ្គុកគ្មានរឿងអីក្រៅពីរឿងរៀបការទេ។

រឿង ជាប់ក្លិនស្នេហ៍អូន✅Where stories live. Discover now