ភាគទី០៨(គេជាកូនរបស់បងមែនទេ?)

183 21 3
                                    

     មកដល់ក្នុងបន្ទប់ការិយាល័យភ្លាមជុងហ្គុកក៏អូសដៃរាងតូចមកអង្គុយចុះលើសាឡុងទាំងក្នុងចិត្តរំភើបត្រែកអរនៅក្នុងចិត្តជាខ្លាំង។

     "ហូស៊ុក!នេះអូនព្រមទទួលស្គាល់បងហើយមែនទេ?"ជុងហ្គុកលើកដៃក្រាស់របស់ខ្លួនក្ដោបមុខរាងតូចសួរទាំងទឹកមុខសប្បាយចិត្ត។

     "លោកនិយាយពីស្អីទទួលស្គាល់ស្អី?"ហូស៊ុកឆ្លើយបែបងឿងឆ្ងល់ទាំងដឹងពេញទ្រូងថាជុងហ្គុកកំពុងតែចង់មានន័យបែបណា។

     "គឺអូនខ្លួនឯងជាអ្នកប្រាប់គេថាពួកយើងទាក់ទងគ្នា១០ឆ្នាំនោះអី"រាងក្រាស់សួរទៅកាន់រាងតូចទាំងលើកចិញ្ចើមនឹងប្រឹងផ្ទាងត្រចៀកស្ដាប់ចម្លើយរបស់រាងតូច។

     "ហើយវាយ៉ាងម៉េចខ្ញុំក៏ចេះតែនិយាយៗទៅមិនបានទៅពិតប្រាកដអីទេអ៎មែនហើយវាមិនពិតស្រាប់ទៅហើយយើងមិនបានទាក់ទងគ្នាទេតើពិតទេ...ហើយក៏ល្មោមលែងខ្ញុំបានហើយខ្ញុំត្រូវទៅធ្វើការ"នាយតូចល្អិតលើកដៃស្រលូនរបស់ខ្លួនរុញទ្រូងហាប់ណែនដូចជាទ្រូងមាន់របស់រាងក្រាស់ឲ្យឃ្លានចេញឆ្ងាយពីខ្លួន។

    "មិនបានទេអូនប្រកាសយ៉ាងនេះទៅហើយមនុស្សពេញក្រុមហ៊ុនគេដឹងអស់ហើយយ៉ាងណាអូនត្រូវទទួលខុសត្រូវ"

     "ហេតុត្រូវទទួលខុសត្រូវយើងទាំងពីរសុទ្ធតែប្រុសដូចគ្នាមានអ្វីត្រូវខូចខាតទៅ?"គ្រាន់តែរឿងប៉ុណ្ណឹងចង់ឲ្យគេទទួលខុសត្រូវផងចុះត្រង់នាយរំលោភគេដល់មានកូនមិនទទួលខុសត្រូវផងយ៉ាងម៉េចវិញទៅ?(ហួចក្រែងកូនឯងអ្នករត់ចោលគេតាហី😑)

     "បងជាប្រធានក្រុមហ៊ុនមួយទាំងមូលអូនប្រកាសបែបនេះខូចឈ្មោះបងអស់ហើយ...មិនបានទេអូនត្រូវតែទទួលខុសត្រូវលើបងដោយរៀបការជាមួយបង"ចងជើងបែបនេះហើយតើគេចទៅណារួចទៅ។
"ខ្លាចខូចឈ្មោះមែនទេ?"រាងតូចសួរបញ្ជាក់
"អ៊ឹម"

     "បើខ្លាចខូចឈ្មោះលោកកុំមកពាក់ព័ន្ធជាមួយខ្ញុំទៅបានហើយ"រាងក្រាស់ខំជឿរជាក់ហើយថារាងតូចនឹងព្រមតែមិនត្រឹមតែមិនព្រមទេនៅដេញឲ្យទៅកាន់តែឆ្ងាយថែមទៀត។

     "ចង់ឲ្យបងទៅណាបងខំតាមរកអូនស្ទើរតែហែកប្រទេសកូរ៉េជាពីរទៅហើយបងមិនព្រមបាត់បង់អូនទៅណាទៀតទេ...ហូស៊ុកកុំទៅណាចោលបងទៀតទៅបានទេ?"គេមិនដែលផ្អែមដាក់អ្នកណាទេតែគេផ្អែមដាក់ហូស៊ុកតែម្នាក់គត់ខំរក្សាភាពបរិសុទ្ធទុកជូនហើយមិនជឿរចិត្តបងទៀតចប់ហើយ🥲។

You've reached the end of published parts.

⏰ Last updated: Dec 24, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង ជាប់ក្លិនស្នេហ៍អូន✅Where stories live. Discover now