រាងតូចដែលបានឡើងឡានទៅហើយតែក៏នៅតែញ័រមាត់ញ័រដៃញ័រជើងនៅឡើងមិនដឹងស្មានថាគេខ្លាចការពិតដល់ថ្នាក់នេះនោះទេ។ពិតជាខ្លាចថ្ងៃដែលជុងហ្គុកដឹងថាគេអាចមានលិទ្ធភាពពរពោះបង្កើតកូនបានខ្លាចថាជុងហ្គុកនឹងមកយកស៊ុងហ្គូចេញពីគេទៅ។
"បងប្រុស!ម៉េចក៏បងធ្វើដូចជាភ័យម្ល៉េះបងមានរឿងអ្វីមែនទេឬក៏មានអ្នកណាចង់ធ្វើបាបពួកយើង?"អ្នកជាប្អូនឃើញទឹកមុខរបស់បងស្លឹកស្លាំងក៏សួរនាំទៅហើយណាមួយឃើញប្រញាប់រត់ឡើងឡានមកភ្លាមៗបែបនេះក៏ធ្វើឲ្យនាងអត់ព្រោះបារម្ភមិនបាន។
"គ្មានអីទេបងគ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះទៅផ្ទះសម្រាកបន្តិចទៅលែងអីហើយ"ហូស៊ុកព្យាយាមញញឹមដាក់អ្នកជាប្អូនដើម្បីកុំឲ្យនាងបារម្ភពីខ្លួន។
"បងប្រាកដហើយហេស៎?"អុីយ៉ុនសួរបញ្ជាក់។
"បងប្រាកដហើយ"ហូស៊ុកក៏ឆ្លើយតបទៅវិញ។
"AppaបាទតើAppaកើតអីដែល?"ស៊ុងហ្គូ សួរឡើងទាំងមើលមុខAppaម៉ក់ៗ។
"Appaមិនបានកើតអីទេកូនកុំបារម្ភអី"ហូស៊ុក លើកដៃអង្អែលសក់រលោងរបស់កូនតិចៗ។
"AppaកុំឈឺណាបើAppaឈឺស៊ុងហ្គូសុខចិត្តឈឺជំនួសវិញ"ក្មេងអាយុប្រាំបីឆ្នាំពោលពាក្យបែបមនុស្សធំពេញវ័យឡើងមកបែបនេះធ្វើឲ្យទឹកចិត្តជាម្ដាយដូចជាហូស៊ុកអួលណែនដើមកររំភើបត្រែកអរជាមួយនឹងប្រយោគរបស់កូនហើយ។
"AppaមិនឈឺទេAppaសន្យា"ហូស៊ុកលើកដៃថ្ពួកជាមួយនឹងកូនប្រុស។
ឡានតាក់ស៊ីក៏បើកបន្តជារើយៗរហូតមកដល់កន្លែងដែលត្រូវឈប់រាងតូចទាំងពីរព្រោះទាំងស៊ុងហ្គូក៏ចុះពីឡានហើយដើរចូលមកខាងក្នុងផ្ទះ។
.....
ក្រឡេកមកមើលជុងហ្គុកវិញពេលនេះក៏ត្រឡប់មកផ្ទះវិញដែលតែថានេះក៏ជាការត្រឡប់មកផ្ទះលើកទីមួយរបស់គេក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ជុងហ្គុកឈានជើងដើរចូលទៅខាងក្នុងផ្ទះបានពាក់កណ្ដាលផ្លូវសម្លេងស្រួយបែបវ័យរាងចំណាស់បន្លឺឡើង។"នឹកឃើញចូលផ្ទះហើយហេស៎លោកកូនជើងល្អ?"អ្នកស្រីចន សួរគាត់ទាំងសម្លេងបែបក្រឺតខ្នាញ់។
"អ៊ាវម៉ាក់!នេះម៉ាក់ញ៉ាំបាយល្ងាចរួចហើយឬនៅ?"នាយកម្លោះធ្វើជាងាកទៅមើលអ្នកម៉ាក់ហើយក៏សួរនាំទាំងភ្ញាក់ផ្អើលទាំងដែលដឹងថាម៉ាក់នៅអង្គុយទីនេះតាំងតែពីវិនាទីដំបូងដែលគេបានដើរចូលផ្ទះ។
YOU ARE READING
រឿង ជាប់ក្លិនស្នេហ៍អូន✅
Ficción histórica"បងនឹងតាមលួងអូនបងនឹងតាមទ្រអូនទោះបីជាមួយថ្ងៃអូនងរជាមួយបង១០ដងក៏បងសុខចិត្តលួងអូនដែរបងមិនមើលអ្នកណាផ្សេងក្រៅពីអូនឡើយបងសន្យាថានឹងស្រឡាញ់តែអូនម្នាក់គត់" "អូនគិតថាខ្លួនឯងមានសំណាងណាស់ដែលមានបងនៅក្បែរអូនទោះបីជាមានធ្វើឲ្យអូនយល់ច្រឡំលើបងយ៉ាងណាក៏បងនៅតែមិនព្រមចាកច...