ភាគទី០៣(បើជាគូរគង់តែបានចួប)

114 13 0
                                    

រាងតូចហូស៊ុកបានចុះមកដល់ខាងក្រោមហើយក៏ប្រញាប់ហៅតាក់សុីជិះទៅសាលាដើម្បីទៅយកកូនប្រុសបណ្ដូលចិត្តរបស់ខ្លួនតាមពិតពួកគេទើបតែផ្លាស់មករស់នៅសេអ៊ូលនេះបានមួយអាទិត្យប៉ុណ្ណោះកាលពីមុនរាងតូចក៏រស់នៅកាំងណាមទម្រាំតែដាច់ចិត្តមកនៅសេអ៊ូលវិញគេក៏គិតអស់ពេលជាយូរហើយ។ហូស៊ុកក៏មានប្អូនស្រីម្នាក់ដែលនាងមានឈ្មោះថា"ជុង អុីយ៉ុន"អាយុនាងទើបតែម្លៃឆ្នាំប៉ុណ្ណោះនាងនៅរៀនសកលនៅឡើយទេដោយសារតែនាងត្រូវឡើងមករៀននៅសេអ៊ូលទើបត្រូវមានហូស៊ុកតាមមកជាមួយដែលព្រោះត្រូវតាមមើលថែប្អូនហើយក៏រកការងារធ្វើយកលុយមកបង់សាលាឲ្យនាងរៀនផងដែល។ជាបងត្រូវតែមើលថែប្អូនចឹងហើយព្រោះវាជាតួនាទីរបស់អ្នកជាបង។

"បងហា៎បង!ជួយបើកឲ្យលឿនបន្តិចទៅបានទេ"រាងតូចហូស៊ុកមើលម៉ោងហើយក៏តឿនទៅកាន់អ្នកបើកតាក់សុី។

"អាប្អូនហា៎បងបើកលឿនមិនបានទេព្រោះថាប៉ូលីសគេផាកល្បឿនណាអាប្អូន"

"ខ្ញុំសុំទោសមកពីខ្ញុំខ្លាចទៅយកកូនពីសាលាមិនទាន់"រាងតូចសុំទោសទៅកាន់គាត់មកពីបារម្ភពីកូនខ្លាចថាចាំយូរ។

"ទៅយកកូនមែនទេ?ចាំបងសាកប្រថុយទៅចុះសង្ឃឹមថាផ្លូវនេះគេមិនផាកទៅចុះ"និយាយរួចហើយគាត់ក៏ជាន់ហ្គែរឡើងលឿនវាក៏ជាសំណាងដែលម៉ោងនេះប៉ូលីសសម្រាកអស់មិនចឹងទេចប់ហើយ។
មួយសន្ទុះក្រោយមកហូស៊ុកក៏បានទៅដល់សាលារបស់កូនប្រុសហើយក៏ប្រញាប់ចុះរួចក៏ហុចលុយឲ្យអ្នកបើកតាក់សុី។

"នេះបងអរគុណណាស់បង"នាយតូចដកលុយលើសឲ្យកូនថ្លៃដែលគាត់ប្រថុយជូនមកឲ្យទាន់ពេល។

"លុយលើសហើយអាប្អូនហា៎"គាត់រាប់លុយឃើញលើសក៏ប្រាប់ទៅកាន់រាងតូចវិញហើយក៏ដកលុយដែលលើសហុចទៅឲ្យរាងតូចវិញ។

"មិនបាច់ទេបងនេះជាថ្លៃដែលបងប្រថុយបើកលឿនជូនខ្ញុំមកណា"ហូស៊ុកក៏បដិសេធមកយកលុយនោះវិញទេ។

"ទេ!ទេ!បងមិនយកទេណារឿងនេះតិចតួចណាស់បងខ្លាចថាក្មេងដែលចេញពីរៀនមិនឃើញប៉ាមិនឃើញម៉ាក់មកយកអាចនឹងពិបាក"គាត់នៅតែព្យាយាមឲ្យលុយនោះទៅឲ្យរាងតូចវិញ។

រឿង ជាប់ក្លិនស្នេហ៍អូន✅Where stories live. Discover now