ជុងហ្គុកដាក់បង្អុយអង្គុយចុះនៅលើកៅអ្វីវិញទាំងយកដៃឈ្លីក្បាលព្រោះតែពេលនេះគេកំពុងតែឈឺក្បាលព្រោះតែរឿងម៉ាក់គេបង្ខំឲ្យការនឹងឯង។
នាយកម្លោះអង្គុយបែបមុខទៅសម្លឹងមើលឡានបើកទៅមកតាមដងវិថីពីលើកអគាដែលមានបង្អួចកញ្ចក់ថ្លាសម្លឹងមើលថ្លុះនាយក៏នឹកឃើញរឿងកាលពី១០ឆ្នាំមុន។+១០ឆ្នាំមុន(ក្នុងក្លឹបកម្សាន្ត)
ភ្លើងចម្រុះពណ៌បញ្ចុះឡើងនៅពាសពេញបន្ទប់នេះគឺជាបន្ទប់VIPហើយនៅក្នុងបន្ទប់ក៏មានបង្ហាញឲ្យឃើញក្មេងប្រុសបីនាក់នៅក្នុងនោះផងដែរដែលគេកំពុងតែផឹកសុីរាំច្រៀងយ៉ាងសប្បាយរីករាយ។"ជុងហ្គុកហា៎!ថ្ងៃនេះឯងបានតំណែកជាCEOថ្មីៗឯងត្រូវតែប៉ាវពួកយើងវ៉ើយ"ណាមជុន គេមានអាយុបងជុងហ្គុកពីរឆ្នាំតែគេក៏ចាត់ទុកជុងហ្គុកជាមិត្តហើយជាប្អូនប្រុសម្នាក់ផងដែរ។
"បងមិនបាច់ភ័យទេរឿងនេះទុកឲ្យខ្ញុំទៅចុះ"ជុងហ្គុក ក្មេងប្រុសទើបពេញកម្លោះវ័យកំពុងពេញចង់ចេះចង់សាកចង់ដឹងពីរឿងផ្សេងៗដែលគេមិនធ្លាប់បានចួបពីមុនមកទោះបីជាគេទទួលបានតំណែកជាCEOមែនពិតតែយ៉ាងណាវ័យប៉ុននេះក៏នៅតែក្មេងដែរ។
"ល្អចឹងយើងក៏មានរបស់ល្អឲ្យឯងដែរណាអាប្អូនប្រុស"យ៉ុនហ្គី និយាយទាំងទះស្មាជុងហ្គុកតិចៗហើយក៏ងាកទៅញាក់ចិញ្ចើមដាក់ណាមជុន។
"អ្វីទៅជារបស់ល្អនោះ?"ជុងហ្គុក សួរទាំងលើកចិញ្ចើមឆ្ងល់ជាខ្លាំង។
"ឯងចតែមើលទៅដឹងហើយ"និយាយរួចហើយពួកគេក៏ចាប់ផ្ដើមផឹកបន្តរទៅទៀតទាល់តែម្នាក់ៗស្រវឹងរៀងៗខ្លួន។
"ន៎ែ!ជុងហ្គុកហា៎!ឯងដើរទៅបន្ទប់ដោយខ្លួនឯងបានទេ"ណាមជុនសួរឡើងទាំងសម្លេងរបៀបមនុស្សស្រវឹង។
"បានណា..បងខ្ញុំទៅបាន"ជុងហ្គុកដែលអង្គុយឱនមុខចុះនៅលើសាឡុងក៏ងើបមុខឆ្លើយតបជាមួយអ្នកជាបងវិញ។
"ចឹងបងទៅហើយបងបានឲ្យលុយថ្ងៃបន្ទប់រួចរាល់ហើយហើយត្រូវចាំបន្ទប់ឯងគឺលេខ៤៩៦ មិនមែន៤៦៩ទេណា"មុននឹងចេញទៅណាមជុនក៏បញ្ជាក់លេខបន្ទប់ឲ្យទៅជុងហ្គុកម្ដងទៀត។
YOU ARE READING
រឿង ជាប់ក្លិនស្នេហ៍អូន✅
Historical Fiction"បងនឹងតាមលួងអូនបងនឹងតាមទ្រអូនទោះបីជាមួយថ្ងៃអូនងរជាមួយបង១០ដងក៏បងសុខចិត្តលួងអូនដែរបងមិនមើលអ្នកណាផ្សេងក្រៅពីអូនឡើយបងសន្យាថានឹងស្រឡាញ់តែអូនម្នាក់គត់" "អូនគិតថាខ្លួនឯងមានសំណាងណាស់ដែលមានបងនៅក្បែរអូនទោះបីជាមានធ្វើឲ្យអូនយល់ច្រឡំលើបងយ៉ាងណាក៏បងនៅតែមិនព្រមចាកច...