ភាគទី០៦(ស៊ុងហ្គូជាអ្នកណា?)

125 13 0
                                    

ក្រោយពីបញ្ចប់សង្រ្គោះលើគ្រែចប់ម្នាក់ៗហាក់ដូចជាអស់កម្លាំងខ្លាំងក៏នាំគ្នាសម្ងំគេងបន្តិចជុងហ្គុកក៏ទាញហូស៊ុកយកមកឱបជាប់នឹងទ្រូងតាមពិតក្នុងចិត្តគេចង់តែចាប់ថើបៗឲ្យឆ្អែតថើបឲ្យអស់ចិត្តនៅជិតខ្លួនហូស៊ុកម្ដងៗគេចង់តែចាប់ហូស៊ុកច្បូតយកក្លិនមកហិតឲ្យអស់ចិត្តទេ។

"លែងទៅខ្ញុំស្អុស្អាប់ណាស់"រាងតូចរើចេញពីការឱបរិតរបស់រាងក្រាស់ហើយក៏ងាកចេញគឹងបែខ្នងដាក់រាងក្រាស់។

"ចឹងចាំបងបន្ថែមម៉ាសុីនត្រជាក់"ជុងហ្គុក និយាយស្របពេលយកដៃយោងយកតេឡេមកចុះបើកម្រិតត្រជាក់នៃម៉ាសុីនត្រជាក់បន្ថែម រាងតូចមិនបាននិយាយអ្វីទេមានតែគេងបែខ្នងដាក់រាងក្រាស់ទាំងមុខក្រម៉ូវ។

"បាត់ក្ដៅហើយឬនៅ?"រាងក្រាស់បើកម៉ាសុីនត្រជាក់រួចរាល់ហើយងាកមកសួររាងតូចព្រមទាំងឱបរាងតូចពីក្រោយហើយក៏ប្រថាប់បរបូមាត់ថើបទៅលើស្មារបស់រាងតូចថែមទៀតផង។

"នេះ...ម៉ោងប៉ុន្មានហើយ?"ហូស៊ុកមិនបានឆ្លើយនឹងសំណួររបស់រាងក្រាស់ឡើយតែរាងតូចស្រាប់តែនឹកឃើញថាពេលនេះស៊ុងហ្គូចេញពីរៀនហើយឬនៅ។

"គឺម៉ោងបួនកន្លះហើយយ៉ាងម៉េចមានអីហេស៎?"ជុងហ្គុក ងាកមើលម៉ោងហើយក៏ប្រាប់ទៅកាន់រាងតូច។

"ស៊ុងហ្គូ!"ហូស៊ុកស្ទុះងើបអង្គុយភ្លាមៗព្រោះក៏ជិតដល់ម៉ោងអាល្អិតចេញពីរៀនហើយមិនដឹងថាទៅយកទាន់ឬក៏អត់ទេ។
ភ្លាមៗនោះហូស៊ុកក៏ស្ទុះងើបចេញពីគ្រែទាំងដៃក្ដោបភួយជាប់បំម្រុងនឹងដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនតែ....
#ព្រួស!

"អួយ!"រាងតូចស្រែកឡើងទាំងក្ដីឈឺចាប់គេញ័រជើងទប់លំនឹងខ្លួនឯងក៏មិនបានដែរ។
"ប្អូនចង់ទៅណា"ជុងហ្គុកឃើញរាងតូចដួលបែបនេះក៏ប្រញាប់ទាញកន្សែងនៅលើតុយកមករំល្វែងក្រោមហើយក៏ទៅជួយលើករាងតូច។

"រឿងខ្ញុំលោកកុំចេះអី?"ហូស៊ុកមិនព្រមឲ្យរាងក្រាស់លើកឡើយសុខចិត្តងើបដោយខ្លួនឯងតែជាក់ស្ដែងងើបមិនរួច។

"ប្រាប់បងមកស៊ុងហ្គូគឺជាអ្នកណា?"ជុងហ្គុកគេមិនទាន់លើករាងតូចឡើងតែក៏សួរជីកឬជីកគល់ទៅកាន់រាងតូច។

រឿង ជាប់ក្លិនស្នេហ៍អូន✅Where stories live. Discover now