Part11

221 14 0
                                    

មួយសន្ទុះក្រោយមកមានដៃមាំមួយចាប់បក្សីនោះឡើយហើយទាញយកសំបុត្រដែលនៅជាប់ជើងរបស់វាមកអាន
(មកជួបអូននៅសួនខាងក្រោយវាំងនៅយាមទី១០យប់នេះ អូនមានរឿងចង់ប្រាប់បង)អត្ថន័យក្នុងសំបុត្រ។
(Jenna របស់បងចាំជួបគ្នាយប់នេះណា) យប់ឡើង
យាម៩
នៅក្នុងព្រះរាជវាំងមានតែអ្នកយាមប៉ុណ្ណោះដែលដើរល្បាតជុំវិញរាជវាំងខ្លាចក្រែងមានរឿងអ្វីកើតឡើងនឹងបានរាយការណ៏ទាន់ពេល។
ក្នុងសំណាក់yooni
ស្តេចមីនឈក្នុងសំណាក់ហាក់បីដូចជាចង់ចេញទៅខាងក្រៅបន្តិចអត់បន្តិច។
(បងរង់ចាំអ្វីឬ)hobiដើរមកអោបចង្កេះទ្រង់ពីក្រោយព្រមទាំងសួរទៅទ្រង់នៅសំណួរបែបនេះ។
(គ្មានអ្វីទេ តោះទៅផ្ទំ)ស្តេចមីនថារួចក៏លើកបីhobiទៅដាក់ឲគេគេងលើគ្រែជិតyooniដោយមានខ្លួនផ្ទំអោបពីក្រោយ។
មួយសន្ទុះក្រោយមក
Hobiនិងyooniបានគេងលក់យ៉ាងស្ងប់សុខបំផុតប្លែកអីតែស្តេចមីនទេដែលនៅបើកភ្នែករង់ចាំដល់យាមទី១០ក៏ប្រញាប់ចេញទៅសួនខាងក្រោយវាំង
សួនខាងក្រោយវាំង
នៅទីនោះមានjennaដែលកំពុងតែរង់ចាំមនុស្សជាទីស្រឡាញ់របស់នាង។
(Jeena បងនឹកអូនណាស់)បរុសម្នាក់នោះបានរត់ទៅអោបjeenaមួយទំហឹង
(អូនក៏នឹកបងដែរ ប្តីសម្លាញ់របស់អូន)jeenaតបព្រមទាំងលើកដៃទៅជូតទឹកភ្នែករបស់ខ្លួន
(អូនសុខសប្បាយទេ មានអ្នកណាធ្វើបាបអូនទេ)បុរសនោះបន្តសួរ
(អូនសុខសប្បាយទេ កូនរបស់យើងក៏សុខសប្បាយដែរ) Jeena តបទាំងលើកដៃរបស់គេមកអង្អែលលើពោះរបស់នាង។
(កូនរបស់យើង បងស្តាប់ច្រឡំមែនទេ)
(មិនច្រឡំទេអូនមានកូនហើយ គឺកូនរបស់ពួកយើងណា គេនៅក្នុងពោះរបស់អូន)jeena 
(ពិតមែនឬ បងសប្បាយចិត្តណាស់សឺតៗ)បរុសម្នាក់នោះនិយាយទាំងត្រេកអជាពន់ពេករួចអោនទៅថើបនាងជាច្រើនខ្សឺត
(ន៎ែឲវាល្មមៗបានហើយអាណិតភ្នែកយើងផង)ស្តេនមីនដែលបានឈមើលជាយូមកនោះក៏បានដាច់ចិត្តចេញមកព្រមទាំងលើកដាវឡើងផ្ចុងទៅ...។
ចឹងមានន័យថាបុរសនោះជាអ្នកផ្សេងមិនមែនស្តេចមីនទេ។
(ព្រះអង្គ...)គូស្នេហ៏ទាំងពីររបស់យើងក្រោយពីឃើញស្តេចមីនលើកដាវបែបនេះខាង
ប្រុសរបស់យើងបានទាញខាងស្រីមកនៅពីក្រោយថែមទាំងនិយាយថា
(បើទ្រង់ចង់សម្លាប់ក៏សម្លាប់ទូលបង្គំមកកុំប៉ះពាល់នាង)
(ហឹស..មានរឿងធំយ៉ាងបែរជាមកលួចលាក់និយាយគ្នាតែពីរអ្នក មើលរំលងយើង ពួកឯងទាំងពីរគិតថាលាក់ជិតឬ នេះបើយើងមកមិនទាន់ប្រហែលជានៅល្ងង់ឲឯងទាំងពីបង្វល់ក្បាលហើយមើលទៅ)ស្តេចមីននិយាយជាមួយពួកគេទ្រង់មិនខឹងទេដែលពួកគេលួចទាក់ទងជាមួយគ្នានោះមានតែជួយអរពួកគេទៅវិញទេបុ៉ន្តែទ្រង់ខឹងដែលពួកគេទាំងពីរមិនប្រាប់រឿងនេះដល់ទ្រង់ឲជួយដោះស្រាយ នេះបើទ្រង់មកមិនទាន់ទេទ្រង់មិចនឹងដឹងទេថាពួកគេទាំងពីរលួចទាក់ទងគេរហូតដល់មានកូនជាមួយគ្នានោះ។
(ព្រះអង្គ..ទូលបង្គំព្រះរាជាទានទោស បើទ្រង់ចង់វាយសម្លាប់ទ្រង់សម្លាប់ទូលបង្គំមកកុំធ្វើបាបពួកគេអី)បុរសនោះនិយាយទាំងលុតជង្គុងចំពោះមុខស្តេចមីន។
(ហឹស..ឯងនៅជាមួយយើងប៉ុន្មានឆ្នាំហើយនៅមិនដឹងពីចរិតរបស់យើងទៀតឬ)ស្តេចមីន
និយាយប៉ុននឹងដឹងហើយមែនថាបុរសនោះជានរណា
(ព្រះអង្គ..ទូលបង្គំ..) hoonwonនិយាយទាំងរដាក់រដុកបើមិនមែនគេជាអ្នកណាទៅ ព្រោះទីទីនេះមានមនុស្សតែ៣អ្នកប៉ុណ្ណោះឬក៏មានអ្នកផ្សេងទៅទីនេះដែរ
(ឆាប់ចេញមក..បើមិនចង់ស្លាប់)ស្តេចមីននិយាយទាំងភ្នែករបស់ទ្រង់សម្លឹងទៅកាន់គុម្ពព្រៃមួយគុម្ពនៅជិតនោះមិនដាច់។
(វីវរហើយ..ធ្វើយ៉ាងមិចទៅ)suboនិយាយទាំងរញីរញ័រ នាងភ័យណាស់មិនដឹងថាត្រូវចេញតាមណាចូលតាមណានោះទេ។
ប្រូង...
(អាយ...) subo បន្ទាប់ពីរកផ្លូវចេញបានហើយនាងក៏សម្រេចចិត្តថារត់ចេញទៅតែមានឯណា ស្តេចមីនមិនឲនាងរត់រួចឡើយ ទ្រង់បានគប់កាំបិតកាត់ពីមុខនាងដែលជាហេតុធ្វើឲនាងដួលទៅលើដី
(ព្រះអង្គ..ខ្ញុំម្ចាស់សូមព្រះរាជាទានទោសសុំទ្រង់កុំសម្លាប់ខ្លុំម្ចាស់អីក្រាលទូល ទ្រង់ឲខ្ញុំម្ចាស់ធ្វើអីក៏បានដែរ)suboនិយាយទៅស្តេចមីនទាំងញ័រអស់ខ្លួនប្រាណឯដៃវិញលើកសំពះទ្រង់ឡើងញ័រទទ្រើក។
(នាងមកធ្វើអី)
(គឺ...)subo
(ល្អ..ចឹងទៅប្រាប់ម្ចាស់របស់នាងទៅថា... Jenna គឺពិតជាមានកូនមែនហើយមានកូនជាមួយយើងយល់ទេបើនាងក្បត់យើងនឹងសម្លាប់នាងមិនខានឡើយហើយត្រូវរាយការណ៏ប្រាប់យើងលឺទេ)ស្តេចមីននិយាយគំរាមនាងជាមុនតែក្បត់ដឹងតែដាច់ក្បាលមិនខាន។
(ក្រាលទូល)suboនិយាយចប់ក៏រត់ប្រញាប់ប្រញ៉ាលទៅព្រោះបើទៅតែបន្តិចទៀត
ខ្លាចក្រែងតែស្តេចមីនដូរចិត្តសម្លាប់នាងវិញ។
(ព្រះអង្គមិនបាច់នាំទុក្ខដល់ទ្រង់ឡើយពួកយើងនឹងចាកចេញពីវាំងនេះក៏បាន) hoonwonនិយាយពេលនេះគេដឹងពីទឹកចិត្តរបស់ម្ចាស់របស់គេហើយថាទ្រង់ស្រឡាញ់និងបារម្ភគេប៉ុណ្ណា។
(មិនអីទេ យើង..)ស្តេចមីននិយាយមិនទាន់ចប់ផងក៏មានសម្លេងមួយនិយាយកាត់ទ្រង់
(បងមិនអី តែអូនអី)hobi
(Hobiអូនមកយ៉ាងមិចបាន)ស្តេចមីន
(អូនដើរមកបងគិតថាអូនហោះមកមែន)hobi
(អត់ទេ)
(ចឹងយ៉ាងមិច)
(អ្នកទាំងពីរមិចក៏មិនប្រាប់រឿងនេះដល់ខ្ញុំចឹង បើមានរឿងអីកើតឡើងលើក្មេងក្នុងផ្ទៃតើខ្ញុំធ្វើយ៉ាងណា)hobiនិយាយគេបារម្ភពីក្មេងដែលមិនដឹងអី្វនៅក្នុងផ្ទៃរបស់jennaនេះបើគេមិនដឹងពីរឿងនេះចុះបើមានរឿងអ្វីកើតឡើងលើក្មេងនោះគេប្រាដកជាអន់ចិត្តជាមួយខ្លួនឯងមិនខានតែសំណាងហើយដែលគេបានតាមស្តេចមីនមកបើដឹងរឿងបែបនេះ។
(លើកក្រោយមានរឿងអ្វីប្រាប់ខ្ញុំមុនគេលឺទេ)hobiចូលទៅអោបjennaផងនិយាយផង
(ប៉ុន្តែខ្ញុំម្ចាស់ខ្លាចតែកូននឹងធ្វើឲមានរឿងដល់ទ្រង់ទាំងពីរ) Jenna និយាយលាយលំទឹកភ្នែកនាងរំភើបណាស់ដែលបានជួបមនុស្សល្អៗដូចជាស្តេចមីននិងhobiនៅពេលលំបាកបែបនេះ។
(មិនអីទេ កុំគិតច្រើនអីខំថែខ្លួនឲល្អទៅរឿងកូនក្នុងផ្ទៃទុកឲខ្ញុំជាអ្នកចាត់ចែង)hobi
(បានហើយបំបែកគ្នាទៅយប់ហើយ ស្អែកចាំនិយាយគ្នាតទៀត)ស្តេចមីននិយាយចប់ក៏ដើរទៅលើកបីhobiចេញទៅ
(ពួកឯងទាំងពីយប់នេះនៅជាមួយគ្នាចុះយើងអនុញ្ញាត)ស្តេចមីនបានឈប់បន្តិចរួចប្រាប់ឲពួកគេទាំងពីរឲនៅជាមួយគ្នាពេលឃើញពួកគេទាំងពីររៀបនឹងបំបែកគ្នាទៅបន្ទប់រៀងៗខ្លួន។ទហរង់ដឹងមើលតែមុខក៏ដឹងដែលថាពួកគេនឹកគ្នាប៉ុណ្ណា
សំណាក់yooni
(មិនក៏ទៅតាមបង)ស្តេចមីនដាក់hobiឲគេងលើគ្រែរួចសួរទៅគេ
(មកពីបងធ្វើចរិតគួរឲសង្ស័យទើបអូនតាមបងទៅ)hobiតបរួចសើកដៃទៅទាញកញ្ជើងក
ស្តេចមីនមកជិតមាត់របស់ខ្លួនរួចខ្សឹបតិចៗ
(មើលទៅអូនស្រឡាញ់ក្មេងណាស់ពួកយើងយកប្អូនឲyooniមួយទៅ)បានដូចចិត្តស្តេចមីនខ្សឹបតបទៅគេវិញឯដៃរវាមលូកទៅអង្អែលត្រគៀករបស់hobiហាក់បីដូចជាចង់ល្បួងគេអញ្ជឹង។
(តាមចិត្តបង តែមិនមែនកន្លែងនេះទេ)បានដូចចិត្តចឹងhobiក៏មិនធម្មតាដែរ។
(Okចឹងទៅសំណាក់បងទៅ)ស្តេចមីនថាចប់ក៏បីhobiទៅសំណាក់របស់ទ្រង់ព្រោះវានៅជិតនេះដែរ។
ឲពីរអ្នកនឹងsweetតែពីអ្នកនឹងទៅយើងមកដឹងរឿងមួយចំនួនវិញ។
ស្តេចមីនដឹងរឿងhoonwonនិងjennaព្រោះទ្រង់បានប្រើឲhoonwonទៅយករាជសារពីសំណាក់ទ្រង់មកឲទ្រង់យកឃើញhoonwonលាក់អ្វីម្យា៉ងពីទ្រង់ហើយសុំច្បាប់ពីម៉ោង៩យប់ទៅបើទ្រង់សង្ស័យ
ឯhobiដឹងរឿងនេះមិនមែនមកពីស្តេចមីនមានឬកពារគួរឲសង្ស័យអ្វីទេ តែដោយសារតែពេលគេងគេរាវរកស្តេចមីនមកអោបមិនប៉ះទើបគេក្រោកទៅដើររកទ្រង់ហើយនៅពេលដែលស្តេចមីនស្រែកថាបើមិនចង់ស្លាប់ចេញមកនោះគេស្មានតែស្តេចមីនថាឲគេ គេរៀបនឹងចេញមកហើយប៉ុន្តែក៏ទៅពួនវិញទៅរហូតដល់ស្តេចមីននិយាយជាមួយពួកគេទើបគេចេញមកបែបនេះ។
ឯប៉ុន្មានភាគមុនវិញពេលប្រកួតមហេសីតាមពិតទៅjennaនាងមិនមែនឆ្នាស់ប៉ះមិនបាននោះទេពេលនៅជាមួយhannaនាងលឺមកថាhannaមានចរិតមិនល្អទើបនាងភ័យខ្លាចhannaធ្វើបាបនាងទើបនាងតាំងចិត្តក្លាហានថាធ្វើជារឹងមាំដើម្បីការពារខ្លួនពីការធ្វើបាបរបស់hannaបែបនេះ ណាមួយនាងក៏មានកូននៅក្នុងពោះឲនាងការពារដែរ។
ដើម្បីកូនម៉ែធ្វើបានគ្រប់យ៉ាង
To be continued..







អាមាត្យតូចរបស់បងWhere stories live. Discover now