(ឈប់ភ្លាមទៅhanna)ស្តេចមីនរត់ចូលមកជាមួយគ្នីគ្នាដោយកាន់អាវុធគ្រប់ដៃ
(មិនទាន់ងាប់ទៀត ចំជាជីវិតថ្លៃមែន)hannaនិយាយ
(បានហើយទម្លាក់កាំបិតចុះទៅ)ស្តេចមីននិយាយមួយៗដើម្បីលួងលោមឲhannaស្ងប់ចិត្តដោយដើរមួយទៅរកនាង
(កុំចូលមក បើចូលមកយើងនៅសម្លាប់វាឥលូវនេះហើយ)hannaនិយាយទាំងដៃក្តាប់កាំបិតជាប់ផ្ជុងករបស់hobiឡើងចេញឈាមមករឹមៗទៀតផង។
(ក៏បាន ប៉ុន្តែនាងទម្លាក់កាំបិតចុះសិនទៅ)ស្តេចមីននិយាយ
(មិន)
(នាងចង់យ៉ាងម៉េចឥលូវ)hennaនិយាយ
(មានយ៉ាងម៉េច យើងមិនល្ងង់ទម្លាប់កាំបិតចុះទេ)hannaនិយាយ
(បើមិនចង់ឲវាងាប់ទេទម្លាប់កាំបិតចុះទៅ)hannaនិយាយឯដៃក៏សង្កត់កាំបិតលើករបស់hobiកាន់តែខ្លាំងជាងមុនទៀតដើម្បីគំរាមដល់ស្តេចមីននិងគ្នីគ្នា។
(បាន...ពួកឯងទម្លាក់កាំបិតចុះ)ស្តេចមីនបញ្ជាឲគ្នីគ្នាដាក់កាំបិតចុះ ទ្រង់ខ្លាចថាhannaធ្វើអីមិនគួរធ្វើដាក់hobi
(ទាត់មកឲគ្នីគ្នារបស់យើង)
(ហាសហា..ពួកអាល្ងង់មិនថាពួកឯងទម្លាក់កាំបិតឬអត់វាមិនសំខាន់នោះទេ យើងនៅតែសម្លាប់វាដដែលនឹង)ថារួចនាងក៏លើកដៃរកអារករបស់hobiម្តងទៀតហើយឯគ្រប់គ្នាចង់ចូលទៅជួយក៏ត្រូវរាំងស្ទះដោយគ្នីគ្នារបស់hannaប៉ុន្តែពេលនោះyooniបានរត់ទៅច្រាននាងចេញរួចអោបhobiជាប់
ព្រូស..
(អួយ..អាក្មេងចង្រៃ ងាប់ទៅ)hannaក្រោកឡើងរួចស្រវាកាំបិតមួយនៅជិតដៃរត់នៅចាក់ពួកគេឯhobiនិងyooniបានត្រឹមតែអង្គុយអោបគ្នាប៉ុណ្ណោះព្រោះថាhobiបែកទឹកភ្លោះមិនអាចក្រោករួចទេហើយមិនថាyooniខំលើកគេយ៉ាងណាក៏មិនរួចដែរ។
(Yooniរត់ទៅ)
(អត់ទេបុត្រការពារមាតា)ថារួចក៏ក្រោកឈរាំងពីមុខhobiដើម្បីរងកាំបិតជំនួស។
(អត់ទេ..yooni)ពេលនោះក៏មានសំឡេងមួយបានបំន្លឺឡើងស្របពេលដែលhannaរត់មកចាក់hobi ក៏មានដៃមួយលុកចេញមកពីប្រហោងខ្មៅទាញគេទៅ ឯhobiក៏រហ័សទាញyooniទៅជាមួយដែរ។
(ទៅណាហើយ)ឯhannaពេលរត់មកដល់ក៏បានដួលទៅលើដីលឺសូរតែព្រូសតែម្នាក់ឯងព្រោះមនុស្សបាត់ហើយ
ឆ្នាំ២០២៣
ព្រូស...
ពេលjiminដកដៃចេញពីកុំព្យូទ័រនោះរាងកាយរបស់hobiនិងyooniក៏បានផុសឡើងនៅក្បែរនោះដែរ។
(Hobiឯងយ៉ាងម៉េចហើយ)jiminប្រញាប់ទៅមើលhobiដែលអង្គុយអោបពោះនោះ
(Jiminយើងឈឺដល់ថ្នាក់ស្រមៃឃើញឯងមែនទេ) hobiនិយាយ គេប្រហែលជាស្លាប់ហើយបានឃើញjiminស្រល់ៗបែបនេះនោះ
(កុំទាន់និយាយអី ទៅពេទ្យសិនទៅឯងបែកទឹកភ្លោះហើយ)ថារួចគេក៏គ្រាhobiជាមួយyooniទៅពេទ្យទៅ។
មន្ទីរពេទ្យ
(លោកពូ តើមាតាអាចកើតអីទេ?)yooniដែលអង្គុយជិតjiminក៏សួរព្រោះចូលទៅមួយសន្ទុះហើយមិនទាន់សំឡេងក្មេងយំសោះលឺតែសំឡេងរបស់hobiស្រែកមិនឈប់
(មិនអីទេ មកដល់ដៃពេទ្យហើយប្រាដកជាមានសុវត្តិភាពមិនខានឡើយ)jiminតបទាំងនៅក្នុងចិត្តរបស់គេក៏បារម្ភពីhobiខ្លាំងណាស់ដែរ។
(បាទ)
(និយាយចឹងក្មួយគឺyooniមែនទេ)jiminសួរ
(បាទ មិនក៏លោកពូស្គាល់ខ្ញុំ)yooniសួរ គេនិងjiminមិនដែលស្គាល់គ្នាពីមុនទេ។
(ពូបានអានវាទាំងអស់)jiminនិយាយត្រូវហើយគេបានអង្គុយអានសាច់រឿងរបស់hobiតាំងពីដើមរហូតដល់ពេលនេះចឹងហើយគេដឹងទាំងអស់អំពើសាច់រឿងរបស់hobiនិងអ្នកដទៃក្នុងរឿងបានជួបប្រទះ
(ដូច្នេះពូគឺពូមីនមែនទេ)
(បាទមែនហើយគឺពូនេះឯងjiminជាមិត្តតែម្នាក់របស់មាតាក្មួយ)jiminនិយាយទាំងញញឹមទីបំផុតគេក៏បានជួបជាមួយតួអង្គក្បាលខូចនៅក្នុងរឿងហើយ
ស្របពេលដែលពូក្មួយរបស់គេមិនដែលស្គាល់គ្នាបានជួបសំណេះសំណាលគ្នាសំឡេងយំរបស់កូនក្មេងក៏បានបំន្លឺឡើង។
(ង៉ាៗ...ង៉ាៗ)
(កើតហើយៗ..យេ៉ៗ)ដោយសាររំភើបពេកទាំងពីអ្នកពូក្មួយបានលោតពេញពេទ្យតែម្តង
ក្រាក..
(លោកជាសាច់ញាតិរបស់អ្នកជំងឺមែនទេ)អ្នកគ្រូពេទ្យម្នាក់បានចេញមកដោយបីទារកតូចមួយមកជាមួយដែរ។
(បាទខ្ញុំជាមិត្តរបស់គេ)ជីមីននិយាយ
(ចឹងជួយលោកមកជាមួយខ្ញុំបន្តិច ព្រោះអ្នកម៉ាក់ម្នាក់ពិសេសណាស់ពួកយើងសូមសួរលោកពីរបីសំណួរ)អ្នកគ្រូពេទ្យនិយាយដោយដៃបីទារកតូចជាកូនរបស់hobiមកជាមួយ
(បាទ)
(អ្នកគ្រូជួយយកក្មេងទៅសម្អាតខ្លួន ចាំយកទៅដោយម្តាយរបស់គេក្នុងបន្ទប់168)ថារួចអ្នកគ្រូពេទ្យក៏បាននាំផ្លូវរបស់jiminទៅ។
(ចាសអ្នកគ្រូ)
បន្ទប់ពិគ្រោះ
(តើអ្នកម៉ាក់ឈ្មោះអ្វីដែរ)
(Jung hoseok)
(អាយុប៉ុន្មាន)
(២០ឆ្នាំហើយ)
(តើគេទើបតែមានកូនលើកទីមួយទេ)
(បាទ)
(ហើយចុះក្មេងតូចម្នាក់នេះ ជាកូនរបស់លោកមែនទេ)អ្នកគ្រូពេទ្យសួរ
(អ៎..ក្មេងតូចនេះមិនមែនជាកូនរបស់ខ្ញុំទេ ជាកូនរបស់អ្នកម៉ាក់)jiminសើចបន្តិចមុខគេនេះហេ៎មានកូន សង្សារមួយគ្មានផង។
(Okជាកូនចិញ្ចឹម ចុះស្វាមីរបស់អ្នកម៉ាក់វិញមិនឃើញគេមកមើលប្រពន្ធសោះ នេះសម្រាលកូនទាំងមូល)
(អ៎ ស្វាមីរបស់គេ មានការរវល់)jiminចេះតែឆ្លើយៗទេ ព្រោះមិនដឹងឆ្លើយយ៉ាងម៉េចសម
បើស្តេចមីននៅចូសុនឯណុះ។
(ឈ្មោះអ្វីដែរ)
(ឈ្មោះ Min yoongi)
(ឈ្មោះដូចស្តេចសម័យចូសុនចឹង)
(បាទខ្ញុំក៏ឆ្ងល់ដែរ ហិហិ)jiminក៏សើចបន្លំបន្តិច ឯyooniកំពុងឆ្ងល់ បិតារបស់គេជាស្តេចនៅចូសុនមិនត្រូវ ម៉េចបានសើចចឹងសូមអត់យល់។
YOU ARE READING
អាមាត្យតូចរបស់បង
Romanceតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកនិពន្ធបានឆ្លងភពចូលទៅក្នុងរឿងរបស់ខ្លួន?ហើយត្រូវស្ថិតនៅក្នុងខ្លួនរបស់អាមាត្យម្នាក់ដែលជាអ្នកនៅក្បែខ្លួនរបស់ស្តេចដ៏ផ្តាច់ការម្នាក់? ប្រលោមលោកលោកBL yoogi x hobi hobi bottom