ព្រឹកស្អែក
(នាងនិយាយទៅមើលថា តើអ្នកទាំងពីរជួបគ្នាតាំងពីពេលណាបានជាមាន..កូនលឿនបែបនេះ)hobiអង្គុយសួរទៅjennaព្រឹកមិនទាន់ទេ ប្រញាប់មកចង់ចេះដឹងរឿងគេណាស់មានទាំងម៉ូរ៉ានិងheenaដែលអង្គុយស្តាប់ទាំងចំហមាត់ទៀត តែក្នុងន័យផ្សេងគេ heenaនាងស្តាប់យល់តែម៉ូរ៉ាវិញបានត្រឹមតែចំហមាត់ស្តាប់គេទាំងមិនយល់នឹងឯង។
(គឺពួកយើងទាំងពីរនៅភូមិជាមួយគ្នា ម្តាយឪពុកខ្ញុំនិងម្តាយឪពុករបស់គាត់ជាមិត្តភិក្តនឹងគ្នា ពួកយើងទាំងពីរអ្នកបានលួចទាក់ទងគ្នាមិនឲពួកគាត់ដឹងព្រោះខ្លាចពួកគាត់មិនពេញចិត្ត រហូតដល់ថ្ងៃមួយhoonwonបាននៅបម្រើក្នុងវាំង ខ្ញុំនឹកគាត់ណាស់ ពួកយើងមិនដែលបានជួបគ្នាទេ រហូតដល់ថ្ងៃមួយគាត់បានសុំច្បាប់ទៅលេងស្រុកមួយថ្ងៃពួកយើងទាំងពីរបាន...)jennaនិយាយបានត្រឹមនេះក៏ឈប់បន្តិចរួចញញឹមអឹមអៀនសម្លឹងមើលទៅកាន់អ្នកទាំងបីដែលកំពុងស្តាប់ខ្លួននិយាយទាំងចំហរមាត់
(បានអី..និយាយឲលឿនមក)hobi
(មែនហើយ)hennaបន្តពួកគេទាំងពីរធ្វើពត់ជាមិនយល់ហើយបន្តញ៉ោះនាង។
អ្នកដែលមិនយល់ពិតប្រាកដគឺម៉ូរ៉ាទៅវិញទេព្រោះមិនចេះស្តាប់កូរ៉េពេលឃើញគេនាំគ្នាសើចក៏សើចតាមគេទាំងមិនយល់ទៅ។
(និយាយបន្តមក)hobi
(គឺបាននេះនោះនឹងគ្នា បន្ទាប់មក២ថ្ងៃក្រោយខ្ញុំបានក្អួតចង្អោរជាខ្លាំង ពេលនោះខ្ញុំមិនប្រាប់អ្នកណាទេតែក្រោយមកក៏បានដួលសន្លប់ឪពុកខ្ញុំបានហៅពេទ្យមកមើល ពេទ្យថាខ្ញុំមានកូន ម៉ែខឹងណាស់បានទះខ្ញុំមួយកំផ្លៀងព្រោះខ្ញុំមិនប្រាប់ថាកូនជារបស់អ្នកណា បន្ទាប់មកខ្ញុំបានផ្ញើសំបុត្រទៅគាត់នៅវាំងដែលប៉ុន្តែគ្មានចម្លើយទេ ពេលអ្នកភូមិដឹងបាននាំគ្នានិយាយថាhoonwonមានប្រពន្ធនៅឯរាជនី ហើយថែមទាំងមានកូនជាមួយគ្នាទៀត ទើបខ្ញុំសម្រេចចិត្តចូលវាំងរកគាត់ ទោះបីជាដឹងថាបើរឿងនេះលេចលឺនឹងមានរឿងអ្វីក៏ដោយ ប៉ុន្តែខ្ញុំបានមកដើម្បីចង់ដឹងថាគាត់ពិតជាមានភរិយាថ្មីមែនដូចដែលអ្នកភូមិថាមែនឬអត់ ម្តាយរបស់ខ្ញុំបានឃាត់ដែលព្រោះគាត់មិនចង់ឃើញខ្ញុំពិបាកចិត្តណាមួយគាត់មិនចង់ឲប៉ះពាល់ដល់កូនក្នុងពោះដែរ...)jennaបន្តរៀបរាប់ប្រាប់ពួកគេទាំងបីទាំងទឹកភ្នែកស្របពេលនោះរាងក្រាស់ទាំងបីបានដើរមកបានលឺរឿងទាំងអស់។
Hoonwon បានចូលទៅអោបលួងលោមjenna ស្តេចមីនក៏បានចូលទៅអោបhobiដូចគ្នាឯdavidក៏ដូចគ្នាដែរ។
YOU ARE READING
អាមាត្យតូចរបស់បង
Romanceតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកនិពន្ធបានឆ្លងភពចូលទៅក្នុងរឿងរបស់ខ្លួន?ហើយត្រូវស្ថិតនៅក្នុងខ្លួនរបស់អាមាត្យម្នាក់ដែលជាអ្នកនៅក្បែខ្លួនរបស់ស្តេចដ៏ផ្តាច់ការម្នាក់? ប្រលោមលោកលោកBL yoogi x hobi hobi bottom